ប្រជុំកំពូលតួប្រុស Red Flag ក្នុងរឿងភាគកូរ៉េ មុខសង្ហាៗតែធ្វើបាបតួស្រីសាហាវ

អ្នកណាថា តួឯកប្រុសក្នុងរឿងកូរ៉េតែងតែជាប្រុសស្អាតចិត្តល្អរហូតនោះ ព្រោះថាជារឿយៗ ពួកគេខ្លះតែងប្រើមុខមាត់សង្ហារបស់ខ្លួន ដើម្បីបោកបញ្ឆោតតួស្រី រួមទាំងអ្នកមើលដូចជាពួកយើង មុននឹងបង្ហាញធាតុពិត ឱ្យយើងដឹងថា ការពិតជា Red Flag (គ្រោះថ្នាក់)​ សុទ្ធសាធ!

ប្រភេទមនុស្សប្រុស Red Flag ទាំងនោះមានតួយ៉ាងដូចជា៖ -ប្រភេទ Love bombing ដែលដំបូងឡើយគេធ្វើពុតជាស្រលាញ់ខ្លាំង រហូតដល់ភាគីម្ខាងទៀតឈ្លក់វង្វេង រួចហើយក៏ប្រើស្នេហានោះគ្រប់គ្រងគេ -ប្រភេទ Manipulate ដែលចាំគ្រប់គ្រងជីវិតអ្នកដទៃឱ្យដូចតាមដែលខ្លួនចង់បាន ឬប្រភេទ Gaslighting ដែលពូកែខាងបញ្ចុះបញ្ចូលឱ្យអ្នកដទៃមានអារម្មណ៍ថាខ្លួនឯងតែងតែខុស។ នេះ​មិនទាន់​រាប់​បញ្ចូល​​ការ​ក្បត់ចិត្ត ធ្វើអ្វីៗ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន រហូតដល់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដែល​អាច​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​អ្នកដទៃ ឬ​សូម្បី​តែ​ប្រទេសជាតិផង។ ខាងក្រោមនេះ AMS សូមបង្ហាញតួឯកប្រុស Red Flag ក្នុងរឿងភាគកូរ៉េល្បីៗដែលធ្វើបាបចិត្តតួស្រីដល់កំពូល។

Park Jae Eon – Nevertheless (2021)

បើនិយាយពី Red Flag ប្រាកដណាស់ ឈ្មោះរបស់បុរសម្នាក់នេះច្បាស់ជាលេចចេញមុនគេ ហើយនេះគឺជា Park Jae-on ពីរឿងភាគ Nevertheless សម្តែងដោយ Song Kang។ រឿងនេះនិយាយពីរឿងរ៉ាវរបស់ Yoon Na-bi (សម្ដែងដោយ Han So-hee) ដែលជីវិតស្នេហាហាក់មិនសូវសមប្រកបប៉ុន្មានទេ ព្រោះបន្ទាប់ពីបែកគ្នាជាមួយមិត្តប្រុសក្បត់ចិត្ត នាងបានជួប Jae-on ជាគូស្នេហ៍ដែលពេញចិត្តនឹងទំនាក់ទំនងផ្លូវកាយដោយមិនមានឋានៈ ប៉ុន្តែទន្ទឹមនឹងនោះគេបែរជាឧស្សាហ៍លេងសើចជាមួយផ្លូវចិត្តនាងជាខ្លាំង។ ថ្វីត្បិតតែ គេមើលទៅចិត្តល្អ និងរួសរាយរាក់ទាក់ចំពោះអ្នកគ្រប់គ្នាក៏ដោយ តែបើហ៊ានជ្រុលស្រលាញ់ហើយ គឺនឹងជាប់ក្នុងអន្ទាក់ទំនាក់ទំនង Toxic ដែលបញ្ចប់ដោយពាក្យថា ‘យើងមិនមែនជាអ្វីនឹងគ្នាផង!’ ។

Lee Myung Gi – Squid Game 2&3 (2024-2025)

តួឯកប្រុស Red Flag ចំណូលថ្មីដែលធ្វើឲ្យអ្នកគាំទ្ររឿងកូរ៉េស្លឈាមខ្លាំងដែរនោះគឺ Lee Myung-ki បេក្ខជនលេខ ៣៣៣ ពីស៊េរី Squid Game ដែល Im Si-wan ជាអ្នកសម្ដែងបានសមពិតៗ រហូតទទួលបានរហស្សនាមថា ‘Crypto Bro’។ ដោយតួឯកប្រុសរូបនេះគឺជា crypto YouTuber វ័យក្មេង ម្ចាស់ Channel ‘MG Coin’ ដែលធ្លាប់ជាសំណព្វចិត្តរបស់អ្នកវិនិយោគ រហូតដល់ភាពជឿជាក់ជ្រុលខ្លាំងពេកបានធ្វើឱ្យគេដើរផ្លូវខុស ជាប់បំណុលមហាសាលថែមទាំងរងការវាយប្រហារពីសំណាក់អ្នកតាមដានដែលរងផលប៉ះពាល់ដោយសារ​ជឿតាមពាក្យណែនាំរបស់គេថែមទៀត។ កាន់តែអាក្រក់ Myung-ki បានបោះបង់មិត្តស្រីរបស់ខ្លួនដែលកំពុងមានផ្ទៃពោះគឺ Kim Jun-hee (សម្ដែង Jo Yu-ri) ដោយមិនទទួលខុសត្រូវ រហូតដល់អ្នកទាំងពីរបានជួបគ្នាក្នុងហ្គេមមឹកដ៏ព្រៃផ្សៃនេះ។ ច្បាស់ណាស់ថានេះគឺជាតួអង្គមួយរូបទៀតដែលមានកម្រិតភាពអាត្មានិយមខ្ពស់ខ្លាំង។

Lee Tae Oh – The World of the Married (2020)

ចូលដល់​វេន​បុរស​ Red Flag ដែលទោះ​មាន​ប្រពន្ធ​កូន​ហើយ​តែមិនស្គាល់ពាក្យថាគ្រប់គ្រាន់វិញម្ដង នោះគឺ Lee Tae-oh ពីរឿង The World of the Married។ ចំណោទបញ្ហាដ៏ស្មុគស្មាញនៃរឿងនេះកើតឡើងនៅពេលដែលគ្រួសាររបស់ Ji Sun-woo (សម្ដែងដោយ Kim Hee-ae) ដែលមើលទៅហាក់ដូចល្អឥតខ្ចោះ តែអ្វីៗស្រាប់តែត្រូវរង្គោះរង្គើ នៅពេលដឹងថា Lee Tae-oh ស្វាមីដែលនាងតែងតែផ្ដល់ការគាំទ្រក្នុងវិស័យសិល្បៈបានក្បត់ចិត្តនាងជាមួយនារីវ័យក្មេងម្នាក់ឈ្មោះ Yeo Da-kyung (សម្ដែងដោយ Han So-hee)។ ខណៈដែលមនុស្សជុំវិញខ្លួនបានឃុបឃិតគ្នាបិទបាំងការក្បត់នោះ ល្បែងសងសឹកនឹងអ្នកដែលក្បត់ក៏បានចាប់កំណើតឡើង។ តួអង្គ Lee Tae-oh ត្រូវ​បាន​​ចាត់​ទុក​ថា​មាន​គ្រប់ចំណុចនៃបុរស Red Flag តែម្ដង។

Lim Soo Ho – Snowdrop (2021-2022)

សូម្បីតែទឹកមុខស្លូតបូតរបស់ Jung Hae-in ក៏មិនអាចលាក់បាំងភាពចិត្តអាក្រក់របស់ Lim Soo-ho ពីរឿង Snowdrop បានដែរ! រឿងរ៉ាវពន្លក​ស្នេហ៍​ដែល​រីក​ដុះដាលកណ្ដាល​សមរភូមិ​ក្ដៅគគុកក្នុង​សម័យ​របប​ផ្តាច់ការ​កូរ៉េ ចាប់ផ្ដើមដោយថ្ងៃមួយ Lim Soo Ho ជានិស្សិតប្រុសរូបសង្ហាម្នាក់បានទម្លាយចូលអន្តេវាសិកដ្ឋាននិស្សិតស្រីទាំងរបួសពេញខ្លួន ហើយ Eun Young-ro (សម្ដែង Jisoo សមាជិកក្រុម BLACKPINK) ក៏មកជួយ រហូតបង្កបង្កើតជាចំណងស្នេហ៍ មុនពេលអ្វីៗត្រូវប្រែប្រួលពីបាតដៃទៅជាខ្នងដៃ នៅពេលដែលរូបភាពទន់ភ្លន់ និងឆ្លាតវៃរបស់តួឯកប្រុសរូបនេះបានបោកបញ្ឆោតទាំង Young-ro និងទស្សនិកជន។ ទម្រាំដឹងខ្លួន ​នាងនិង​មិត្តភ័ក្ដិ​ត្រូវ​គេ​ចាប់​ជា​ចំណាប់​ខ្មាំងបាត់ទៅហើយ។

Ryu Shio – Strong Girl Nam Soon (2023)

បិទបញ្ចប់ចុងក្រោយជាមួយនឹងតួចិត្តអាក្រក់ម្នាក់ ដែលថ្វីត្បិតតែមិនមែនជាតួឯកប្រុសដូចអ្នកខាងលើក៏ដោយ តែក៏ធ្វើអោយអ្នកគាំទ្របាក់ចិត្តនឹងរូបសម្រស់ដូចគ្នាជាមួយនឹងការសម្ដែងរបស់ Byeon Woo Seok ជាតួចិត្តអាក្រក់ឈ្មោះ Ryu Shio ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Doogo ប៉ុន្តែនៅពីក្រោយឆាកគឺជាស្ថាប័នជួញដូរគ្រឿងញៀនដ៏ធំមួយដែលគ្រប់គ្រងតំបន់ Gangnam ទាំងមូល។ មុននឹងឈានដល់ចំណុចនេះ ពិតណាស់រូបគេត្រូវឆ្លងកាត់បទល្មើសគ្រប់ប្រភេទ ទាំងការជួញដូរគ្រឿងញៀន និងបំផ្លាញអ្នកដែលរារាំងខ្លួនតាមគ្រប់មធ្យោបាយ ទោះបីមានការបង្ហូរឈាមក៏ដោយ។ នៅពេលបានជួប Kang Nam Soon (សម្ដែងដោយ Lee Yoo Mi) ដែលជានារីរឹងមាំ រូបគេក៏មានចេតនាចូលទៅស្និទ្ធស្នាលដើម្បីបោកប្រើរកផលប្រយោជន៍។ ប៉ុន្តែ​ក្រោយមក​អ្វីៗ​ត្រូវប្រែប្រួល​នៅពេលដែលគេបែរជា​លង់​ស្នេហ៍​នាង​ជំនួស​វិញ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន



Leave a Reply

Your email address will not be published.Required fields are marked *