រឿងកូរ៉េថ្មីគួរឲ្យចាប់អារម្មណ៍ទាំង ៧ ត្រៀមបញ្ចេញក្នុងខែ មេសា

រឿងភាគកូរ៉េដ៏ថ្មីសន្លាងចំនួន ៧ ត្រៀមបញ្ចេញជាផ្លូវការក្នុងខែ មេសា ឆ្នាំ ២០២៤ សម្រាប់ជូនដល់អ្នកគាំទ្រនិយមចូលចិត្ដតាមដានរឿងភាគ។ រឿងភាគទាំងអស់នោះ ខ្លះដកស្រង់ចេញពីប្រលោមលោកល្បី និងខ្លះទៀតជារឿងផលិតថ្មីតែម្ដង។

១.Parasyte: The Grey

រឿងនេះនឹងមានការចូលរួមសម្ដែងដោយតារាប្រុសស្រី Jeon So-Nee, Koo Kyo-Hwan និង Lee JungHyun។ Parasyte: The Grey ជារឿងផលិតដោយក្រុមហ៊ុន Netflix និងដឹកនាំសម្ដែងដោយអ្នកដឹកនាំល្បី លោក Yeon Sang-Ho។ លោកធ្លាប់បានចូលរួមផលិតរឿងល្បីៗ ដូចជា Trian To Busan។ Parasyte: The Grey ជារឿងដកស្រង់ចេញពី Manga របស់ប្រទេសជប៉ុនមានឈ្មោះថា  Kiseijuu។ រឿងនេះ ជាប្រភេទរឿង ព្រឺរព្រួច រន្ធត់ និយាយពីពពួកបរាសិតម៉្យាងដែលធ្លាក់ចុះពីលំហអាកាស និងចាប់ផ្ដើមវាយប្រហារទៅលើមនុស្សលោក។ បរាសិត ទាំងនោះគឺកាចសាហាវ ដោយជ្រៀតចូលក្នុងខ្លួនមនុស្ស និងគ្រប់គ្រងខួរក្បាលរបស់ពួកគេ។ រឿងនេះនឹងចាក់ផ្សាយនៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២៤។  

២.Lovely Runner

Lovely Runner នឹងចូលរួមសម្ដែងដោយតារាស្រី Kim HyeYoon និងតារាប្រុស Byeon Woo-seok។ រឿងនេះ និយាយពីតន្ដ្រី និងជាប្រភេទរឿងមនោសញ្ចេតនា។ និយាយពីដំណើររឿងរបស់ Im Sol ជានារីម្នាក់តែងមានក្ដីស្រមៃចង់ក្លាយជាអ្នកផលិតកុន ដោយសារចាក់ស្ដ្រេសនឹងបញ្ហាជីវិតប្រចាំថ្ងៃ នាងស្រឡាញ់ចូលចិត្ដតន្ដ្រី និងមាននិមិត្ដរូបម្នាក់។ ជាអកុសល តារាចម្រៀងដែលនាងស្រឡាញ់ចូលចិត្ដបែរជាធ្វើអត្ដឃាត។ ក្រោយមក ពេលវេលាក៏បកត្រឡប់ថយក្រោយរយៈពេល ១៥ ឆ្នាំ ហើយរូបនាងបានទៅជួបជាមួយនិមិត្ដរូបរបស់នាងនៅពេលដែលគេនៅក្មេង។ Lovely Runner ជារឿងផលិតដោយស្ថានីយន៍ទូរទស្សន៍ tvN និងត្រៀមចាក់ផ្សាយនៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤។

៣.Blood Free

Blood Free ជារឿងផលិតដោយ Disney+ និងជាប្រភេទរឿង Sci-fi។ រឿងនេះជាគម្រោងថ្មីស្រឡាញរបស់អ្នកនិពន្ធ Lee So-Yeon ដែលជាអ្នកនិពន្ធរឿងល្បី “Stranger”។ សម្រាប់ Blood Free គឺមានការចូលរួមពីតារាសម្ដែងល្បី Han HyoJoo និង Ju Ji-Hoon ខណៈត្រៀមចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៤ ខាងមុខ។

៤.Under The Gun          

សមាជិកក្រុម SF9 គឺ Zuho និងតារាស្រី Joo SooMin នឹងបង្ហាញខ្លួនជាតួឯកសម្រាប់រឿងភាគមួយនេះ។ Joo SooMin ត្រូវបានមហាជនជាច្រើនស្គាល់តាមរយៈការសម្ដែងក្នុងរឿង “Penthouse”។  

តារាប្រុស Zuho នឹងសម្ដែងជាតួអង្គ Go Gun ជាកូនប្រុសរបស់អ្នកលេងល្បែង Poker ខណៈតារាស្រី Joo SooMin សម្ដែងជាតួអង្គ Cha  Se-Young ជាសិស្សស្រីម្នាក់ដែលជាចំណែកមួយធ្វើឲ្យ Go Gun សម្រេចក្ដីបំណង និងជួយដល់គ្រួសាររបស់គេ។ រឿងនេះនឹងចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៤។

៥.Missing Crown Prince

Missing Crown Prince ជារឿងភាគបែបបុរាណ ស្ថិតក្នុងជំនាន់ Joseon ចន្លោះពីឆ្នាំ ១៣៩២ ដល់ឆ្នាំ ១៨៩៤។ វាជារឿងបែបកំប្លែង និងមនោសញ្ចេតនា ចូលរួមសម្ដែងដោយសមាជិកក្រុម EXO គឺ Suho និងតារាស្រី Hong YeJi។ ដំណើររឿងនិយាយពីព្រះអង្គម្ចាស់ម្នាក់ដែលត្រូវបានជនមិនស្គាល់មុខចាប់ជំរិត ខណៈមិនរឿងនឹកស្មានមិនដល់ជាច្រើនក្នុងជីវិតរបស់ព្រះអង្គ។ រឿងនេះនឹងចាក់ផ្សាយលើ MBN នៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៤។

៦.Chief Detective 1958

សម្រាប់រឿង Chief Detective 1958 នឹងចាក់ផ្សាយលើស្ថានីយទូរទស្សន៍ MBC នៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០២៤។ តារាប្រុស Lee Je-Hoon នឹងត្រឡប់មកវិញម្ដងទៀតជាមួយតួអង្គអ្នកស៊ើបអង្កេត។ Chief Detective 1958 ជាសែស្រឡាយរបស់រឿងភាគជំនាន់ដើមល្បី Chief Inspector 1971។ ដំណើររឿងនិយាយពីជីវិតរបស់អ្នកស៊ើបអង្កេត Park YoungHan ដែលធ្វើការជាក្រុមជាមួយអ្នកស៊ើបអង្កេតផ្សេងទៀតរកយុត្ដិធម៌ជួយដល់សង្គម។

៧.Goodbye Earth  

ជារឿងដកស្រង់ចេញពីប្រលោមលោក “The Fool at the End of the World” ពីអ្នកនិពន្ធជនជាតិជប៉ុន លោក Kotaro Isaka។  ដំណើររឿងនិយាយពីគ្រោះធម្មជាតិ ហេតុចម្លែក កើតលើភពផែនដី់ ដែលចូលរួមសម្ដែងដោយ តារាប្រុស Yoo Ah In និងតារាស្រី Ahn Eun Jin។ រឿងនេះគ្រោងចាក់ផ្សាយកាលពីឆ្នាំមុន ប៉ុន្ដែដោយសារមានបញ្ហាទាក់ទងតួសម្ដែងទើបត្រូវពន្យារពេល។ សម្រាប់ពេលវេលាចាក់ផ្សាយជាផ្លូវការគឺថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៤៕         



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន