រឿង «កំហឹងធ្មប់» របស់តួឯកស្រី មាលា និង ដេវីត សម្ពោធផ្លូវការ មានអ្នកគាំទ្រខ្លាំងទាំងអ្នកហ្វេនៗ និងមិត្តសិល្បករ

«កំហឹង​ធ្មប់» ដែល​ជា​រឿង​ភាគ​ខ្នាត​ធំ​មួយ​ទៀត​របស់​តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដ​ស្រឺតៗ Melia Constantin និង​កំលោះ​សង្ហា ដេវីត អ៊ឹងហាវ កូន​ខ្មែរ​កាត់​សិង្ហបុរី បាន​សម្ពោធ​ជា​ផ្លូវការ​ហើយ កាលពី​ល្ងាច​ថ្ងៃ ១១ ខែ​មិថុនា ឆ្នាំ ២០២៥ កន្លង​ទៅ​នេះ។

នា​ថ្ងៃ​សម្ពោធ​ខ្សែ​ភាព​យន្ត​ជា​ផ្លូវការ​របស់​ផលិតកម្ម Mediaload Poctures ដែល​ជា​ភាពយន្ត​បែប​រន្ធត់ ព្រឺព្រួច និង​មាន​រសជាតិ​ថ្មី រហូត​អ្នក​ទស្សនា​រួច​លាន់​មាត់​សរសើរ​ថា ល្អ​សឹងតែ​គ្រប់​គ្នា ព្រោះ «កំហឹង​ធ្មប់» បាន​ចំណាយ​ដើម​ទុន​ផលិត​រហូត​ទៅ​ដល់ ៣០ ម៉ឺន​ដុល្លារ ហើយ​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស។

ខណៈ​ដែល «កំហឹង​ធ្មប់» ជា​រឿង​ដំបូង​របស់ Mediaload Poctures ម្ចាស់​ផលិតកម្ម អ៊ិន វិចិត្រ បាន​ចេញ​មក​បញ្ជាក់​ច្បាស់​ៗ​ថា ជា​ភាពយន្ត​ដែល​ចេញ​ពី​គំនិត​ខ្លួន​លោក​ផ្ទាល់ ព្រោះ​ចូលចិត្ត​ខ្សែ​ភាពយន្ត​បែប​រន្ធត់។ មុន​ចាក់​បញ្ចាំង​ផ្លូវការ រឿង «កំហឹង​ធ្មប់» នេះ​ដែរ ធ្លាប់​បាន​ចាក់​ផ្សាយ​សាកល្បង ៣ ដង សម្រាប់​ហ្វេន​ៗ ៣០០ នាក់​រួច​មក​ហើយ។

ក្រោយ​ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់ ពី​សំណាក់​អ្នក​គាំទ្រ​រួច​មក​លោក អ៊ិន វិចិត្រ បាន​ឲ្យ​ដឹង​ថា រឿង​ទី​១​របស់ Mediaload Poctures មាន​គុណភាព​ល្អ ហើយ​បើ​តាម​គំនិត​លោក ពេល​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ស្រុក​ខ្លាំង «កំហឹង​ធ្មប់» ក៏​ស័ក្ដិសម​ក្នុង​ការ​នាំ​ចេញ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ តែ​ចាំ​មើល​ការ​វាយតម្លៃ​ក្នុង​ស្រុក​បន្ត​ទៀត​សិន ក្រោយ​ចាក់​បញ្ចាំង​រួចរាល់។

ទីផ្សារ​បរទេស​ដែល លោក អ៊ិន វិចិត្រ មើល​ឃើញ​សម្រាប់​នាំចេញ​មាន​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​មាន​ភាព​ពេញ​និយម​ប្រភេទ​រឿង Horror ហើយ​ប្រទេស​បន្ទាប់​គឺ​សិង្ហបុរី ទី​កន្លែង​ដែល​តួឯក​ប្រុស ដេវីត រស់នៅ​ជាង ១០ ឆ្នាំ។ គោលដៅ​បន្ត​ទៀត​មាន​ដូចជា​ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ។ ចំណែក​គោល​ដៅ​ធំ​មួយ​ទៀត គឺ​លក់​ទៅ​ឲ្យ Netflix ជា platform ដ៏​ធំ​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កូន​កាត់​បារាំង-ខ្មែរ មាលា រួម​ជាមួយ​កំលោះ​សង្ហា ដេវីត​ បាន​បង្ហាញ​រូបភាព​​កម្មវិធី​ក្រុងពាលី​រឿង “កំហឹង​ធ្មប់​” កាលពី​ចុងខែ ១០ ឆ្នាំ ២០២៤ កន្លង​ទៅ ហើយភាព​យន្ត​រន្ធត់​ថ្មី​​នេះ​ដែរ​នឹង​ត្រូវ​ចាក់​ផ្សាយ​នា​ថ្ងៃ ១៨ ខែ​មិថុនា ឆ្នាំ ២០២៥ គ្រប់​បណ្ដា​រោង​កុន​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ និង​រោង​ភាពយន្ត​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ក៏​នឹង​ចាក់​ផ្សាយ​ផង​ដែរ៕

រូបភាព៖ ផ្ដល់ឲ្យ និង Mediaload Poctures



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន



Leave a Reply

Your email address will not be published.Required fields are marked *