តារាប្រុសស្រីប៉ុន្មានរូបនេះ​ផ្អាកកម្មវិធីជួបជុំដែលបានកំណត់ ស្របស្ថានការណ៍កំពុងតានតឹង

មិន​ខ្លាច​ខាត​បង់ តារា​ប្រុស​ស្រី​ប៉ុន្មាន​ដួង​នេះ​សម្រេច​ផ្អាក​ធ្វើ​កម្មវិធី​បែប​កម្សាន្ត​សប្បាយ Entertainment ខណៈ​កម្ពុជា​កំពុង​ជួប​ទុក្ខ​ត្រូវ​កង​ទ័ព​ថៃ​បើក​ការ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ស្លូត​ត្រង់​កម្ពុជា​បណ្ដាល​ឱ្យ​ស្លាប់ ​និង​រង​របួស​ច្រើន​នាក់។

ដូច​ដែល​មហាជន​បាន​ជ្រាប នា​ល្ងាច​ថ្ងៃ​ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ទាហាន​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ស៊ីវិល​ស្លូត​ត្រង់​ស្ថិត​ក្នុង​ភូមិ ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ខណៈ​ពួក​គាត់​កំពុង​ស្នាក់​នៅ​ក្នុង​ជម្រក​កៅស៊ូ​តង់​ក្នុង​ដែន​អធិបតេយ្យភាព​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បណ្ដាល​ឱ្យ​ស្លាប់ ១​នាក់​ និង​រង​របួសធ្ងន់ស្រាល ៣ ​នាក់។

ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ឈឺ​ចាប់​និង​ទង្វើ​ព្រៃ​ផ្សៃ​របស់​ចោរ​សៀម​មក​លើ​ពលរដ្ឋ​ស៊ីវិល​កម្ពុជា​ដែល​ពួក​គាត់​សុទ្ធ​សឹង​ជា​ជន​ស្លូត​ត្រង់​ និង​ពុំ​មាន​អាវុធ​ក្នុង​ដៃ។ ដោយ​ឡែកបណ្ដា​តារា​ប្រុស​ស្រី​ច្រើន​រូប​ក្នុង​ប្រទេស​កម្ពុជា​បាន​នាំ​គ្នា​ចេញ​វីដេអូ​ និង​សារ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​រៀប​រាប់​អំពើ​យង់ឃ្នង អមនុស្សធម៌​របស់​ទាហាន​ថៃ​មក​លើ​ប្រជាជន​កម្ពុជា ព្រម​ទាំង​ទាមទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​ដ៏​សម​សម្រប​មួយ ​ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​ជន​ស៊ីវិល​ដែល​បាន​ស្លាប់​​រង​បួស​ក្រោម​គ្រាប់​កាំ​ភ្លើង​របស់​ទាហាន​ថៃ។ ​​

ជាមួយ​គ្នា​នេះ​បណ្ដា​តារា​ចម្រៀង តារា​បង្ហាញ​ម៉ូត និង​តារា​ចម្រៀង​រ៉េប​ទាំង​នេះ​ក៏​បាន​បង្ហោះ​សារ​ទាំង​យប់​ភ្លាមៗ​សុំ​ពន្យារ​ពេល​រៀប​ចំ​កម្មវិធី​ជួប​ជុំ ខន​ស៊ឺត និង​ការ​ទម្លាក់​បទ​ចម្រៀង ដោយ​សារ​តែ​ស្ថានភាព​នា​ពេល​នេះ​គឺ​មិន​សក្ដិសម​ទាល់​តែ​សោះ​នៅ​ក្នុង​ការ​បញ្ចេញ​សកម្មភាព​ទាំង​អស់​នេះ ក្នុង​នោះ​មាន​តារា​ចម្រៀង ទេព បូព្រឹក្ស, តារា​បង្ហាញ​ម៉ូត ដេវីត អ៊ឺងហាវ , តារា​រ៉េប Emi-អ៊ីមី និង Ranngo។

យប់មិញនេះ អ្នក​នាង ទេព បូព្រឹក្ស និង​ស្វាមី​​ ជី ដេវីត បាន​​ចេញ​វីដេអូ​សុំទោស​ដល់​អ្នក​គាំទ្រ​របស់​ពួកគេ​ដោយ​វេរ​ប្រាក់​ទាំង​អស់​ជូន​អ្នក​​​បាន​ជាវ​សំបុត្រ​ចូល​រួម TBP Fan Party ដែល​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី ២៣ វិច្ឆិកា ២០២៥ ហើយ​រ៉ាប់រង​ការ​ខាត​បង់​ផ្សេងៗ​ដោយ​ខ្លួន​ឯង។

មួយ​វិញ​ទៀត ដេវីត អ៊ឺងហាវ ដែល​ជា​តារា​បង្ហាញ​ម៉ូត​ស្រក​ក្រោយ​ដ៏​មាន​ឥទ្ធិពល​១​រូប​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ពន្យារពេល​កម្មវិធី Listening Party ដែល​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃ​ទី ១៦ ខាង​មុខ​នេះ ដោយ​សារ​តែ​មាន​ផ្ទុះ​ហេតុការណ៍​នៅ​តំបន់​ព្រំ​ដែន​ហើយ​លោក​ និង​ក្រុម​ការងារ​យល់​ថា​ពេលវេលា​នេះ​មិន​សមរម្យ​ក្នុង​ការ​រៀប​ចំ​កម្មវិធី​នេះ​ឡើយ។

រី​ឯ​តារា​រ៉េប Emi-អ៊ីមី និង Ranngo បាន​បង្ហោះ​សារ​ខ្លី​តែ​ខ្លឹម​យ៉ាង​ដូច្នេះ​ថា៖ «ដោយសារប្រទេសជាតិកំពុងមានបញ្ហា ខ្ញុំបាទនិង Ranngo សុំលើកថ្ងៃផុសបទចម្រៀងនេះវិញ» លោក​បាន​បញ្ជាក់​ក្នុង​ខមិន​បន្ថែម​ទៀត​ថា៖ «តាមដានស្ថានការណ៍ជាតិយើងទាំងអស់គ្នា»៕

រូបភាព ៖ Tep Boprek, David Eung Hao, Emi



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *