វណ្ណដា ប្រើប្រាស់ឥទ្ធិពលខ្លួន បង្ហោះពីភាពឈឺចាប់ពលរដ្ឋខ្មែរ ឲ្យសកលលោកដឹងឮ

តារា​រ៉េប​ខ្មែរ វណ្ណដា បាន​ចេញ​មក​បង្ហោះ​ពី​ភាព​ឈឺចាប់​ដែល​ពលរដ្ឋ​ខ្មែរ​ទទួល​រង​ភាព​ឈឺចាប់​ដែល​ទាហាន​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​លើ​ជន​ស្លូតត្រង់​គ្មាន​អាវុធ។ ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ និង​បុគ្គល​សាធារណៈ​តារា​ចម្រៀង វណ្ណដា បាន​ចេញ​មក​រក​យុត្តិធម៌ ដោយ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដើម្បី​ឲ្យ​ពិភពលោក​បាន​ដឹង​ឮ។

វណ្ណដា បាន​ប្រើ​ឥទ្ធិពល​ខ្លួន បាន​ចេញ​មក​បង្ហោះ និង​សរសេរ​រៀបរាប់​ពី​ហេតុការណ៍​ថៃ​បាន​បំពាន​ដែន​អធិបតេយ្យភាព​លើ​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​កាំភ្លើង​បាញ់​មក​លើ​ប្រជាជន​ស្លូតត្រង់​នៅ ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​នៃ​​ប្រទេស​កម្ពុជា យ៉ាង​សាហាវ​ឃោរឃៅ​បំផុត។

ក្នុង​នាម​ជា​អ្នក​ឥទ្ធិពល​មួយ​រូប​តារា​រ៉េប​វ័យ ២៧ ឆ្នាំ​មិន​ដែល​នៅ​ស្ងៀម​ឡើយ តែងតែ​បង្ហោះ​ពី​ការ​រំលោភបំពាន​របស់​ថៃ ធ្វើ​ដាក់​ប្រជាជន​ខ្មែរ។ ម្ចាស់​បទ «១​សីហា» បាន​ប្រើ Facebook Page ដែល​មាន​អ្នក Follow រាប់​លាន​នាក់ មិន​ថា​ជា និង​អ្នក​គាំទ្រ​ជា​ជនជាតិ​បរទេស បាន​ឃើញ និង​ដឹង​ឮ​ពី​ភាព​អយុត្តិធម៌​មួយ​នេះ។

ការ​បង្ហោះ​របស់ ម៉ាន់ វណ្ណដា បាន​សាយភាយ និង​មាន​អ្នក​ចូល​មើល​ច្រើន​ខ្លាំង ព្រម​ទាំង​ចែក​រំលែក​បន្ត​បន្ទាប់ មាន​អ្នក​អ្នក​គាំទ្រ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ វណ្ណដា បាន​សរសេរ​រៀបរាប់​លើ​បណ្ដាញ​សង្គម​ទាំង​ភាសា​ជាតិ និង​អង់គ្លេស​ដែល​មាន​ខ្លឹម​សារ​ថា “យោងតាមការបង្ហោះលើទំព័រផ្លូវការរបស់ ក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជម្រាប​ជូន​សាធារណជនថា ក្នុងវេលាល្ងាចនេះ (កាលពី​ថ្ងៃ​១២ខែ​១១ ២០២៥) យោធា​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើប្រជាពលរដ្ឋខ្មែរ ហើយ​កំពុង​បន្ត​ធ្វើ​សកម្មភាព​យោធា ដែល​បណ្ដាល​ឲ្យ​ជនស៊ីវិល ០៣ រូប របួស និង ១រូបស្លាប់។ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាជន​កម្ពុជា សូម​អំពាវនាវ​ឱ្យ​អន្តរជាតិ​មានការស៊ើបអង្កេត ដើម្បីស្វែងរកការពិត និង​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះដែលបានរងការបាញ់ប្រហារ”។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ ២៨ កក្កដា ឆ្នាំ ២០២៥ កន្លង​ទៅ វណ្ណដា ក៏​បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន បង្ហោះ​ពី​​កម្ពុជា​​រង​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​ ល្បី​សុះសាយ​ទៅ​ដល់​ក្រៅ​ប្រទេស​ ខណៈ​មាន​ការ​ចូល​មើល​ពី​សំណាក់​អ្នក​គាំទ្រ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​រាប់​លាន​នាក់​ក្នុង​នោះ ​ក៏​មាន​ការ​ចែក​រំលែក ដោយ​គ្រាន់តែ​ចំនួន Like ជាង ១ លាន​នាក់ និង​អ្នក​មើល​ជាង ២១ លាន​ដង៕

រូបភាព៖ Vannda Official



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit



Leave a Reply

Your email address will not be published.Required fields are marked *