ទៅដើរលេងអស់បារម្ភ! អ្នកមិនចេះថតរូបសោះ ៥ ក្បួននេះ ថតទេសភាពឡើងមួយអែម

ការថតរូប គឺជារឿងដ៏ពេញនិយមមួយ នាពេលបច្ចុប្បន្ននេះ​​ ព្រោះម្នាក់ៗ មិនថាទៅណាក៏ដោយ​ ជាពិសេសកន្លែងមានទេសភាពស្អាតៗ ច្បាស់ជាលើកទូរស័ព្ទថតជាមិនខាន។ ប៉ុន្ដែក៏មានអ្នកខ្លះ មិនចេះថតទាល់តែសោះដែរ ស៊េរីលើកទូរសព្ទថតក្រឹប ហើយផុសយកតែម្ដង។​ អត់ទេៗ កុំធ្វើបែបនឹង យ៉ាងហោចណាស់ក៏គួរចេះគន្លឹះខ្លះៗ ទុកថត ដើម្បីឲ្យរូបមើលទៅមានគុណភាពដែរ។

តាមរយៈបទសម្ភាសន៍ខ្លីរបស់ អេតមីន ជាមួយបងប្រុស លាង ភារុណ អ្នកជំនាញថតរូបម្នាក់ធ្វើការនៅស្ថាប័នមួយកន្លែង ក៏បានចែករំលែកពីវិធីងាយៗ ក្នុងការថតរូបទេសភាពបានស្អាត សម្រាប់អ្នកមិនចេះថតរូបសោះ។ តោះទៅអានបន្ដិចមើល មានវិធីអ្វីខ្លះទៅ៖

១. ដឹងពីអ្វីដែលខ្លួនចង់ថត

អាចនិយាយបានថាវាជាគំនិតច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ ត្រង់ចំណុចនេះ ជាដំបូងអ្នកត្រូវដឹងថាអ្នកចង់បានអ្វី ឬចង់បង្ហាញអ្វីក្នុងរូប។ ចុះបានន័យថាម៉េច ចង់បានអ្វី និងចង់បង្ហាញអ្វី?

គឺមានន័យថា អ្នកត្រូវដឹងជាមុនសិន អ្នកចង់បានអ្វីក្នុងរូប ចង់ថតតែទេសភាព ឬក៏មានមនុស្សចូលដែរ? ចង់ក្នុងរូបមានមនុស្សផង មេឃផង ដើមឈើ ព្រៃព្រឹក្សាផង ឬយ៉ាងម៉េច?   ពោលអ្នកត្រូវដឹងពី Concept ដែលខ្លួនចង់បាន នោះទើបងាយស្រួលក្នុងការថត។ បើគ្រាន់តែនឹកឃើញចង់ថត ក៏ថតរូបរបស់ប្រិយមិត្តអាចនឹងចេញមកមិនសូវស្អាត។

ក្នុងករណី​ពេលទៅដើរលេងមិនដឹងថាគួរថត ស្ទីល បែបណាទើបល្អ ប្រិយមិត្ត ក៏អាចសាកល្បងប្រើប្រាស់ App Pinterest ផងដែរ ដោយសារ App មួយនេះ មានស្ទីលថតរូបច្រើន។ បើចង់ថតរូបប្រភេទណាមួយ ប្រិយមិត្ត អាចសរសេរពាក្យជាភាសាអង់គ្លេសរួចចុចរកក្នុងនោះ វានឹងបង្ហាញនូវរូបភាពដ៏សម្បូរបែបដែលធ្វើឲ្យអ្នកអាចនឹកឃើញថាខ្លួនចង់បានអ្វី និងចង់ថតរបៀបណា។

២. ទីតាំង

និយាយពីទីតាំងវិញ ក៏ជាផ្នែកមួយសំខាន់ផងដែរក្នុងការថតរូប។ ជាដំបូងត្រូវដើរមើលជុំវិញទីតាំង ឬតំបន់ដែលអ្នកកំពុងនៅ ថាតើទីនោះមានអ្វីអាចឲ្យយើងថតបានខ្លះ? បើទោះជាអ្នកមាន concept រួចហើយក៏ដោយ តែត្រូវដឹងថាទីតាំងជាក់ស្ដែង និងការគិតរបស់អ្នកមិនដូចគ្នាទាំងស្រុងទេ ដូច្នេះហើយត្រូវដើរមើលឲ្យសព្វគ្រប់ជ្រុងជ្រោយ។ នៅពេលដែលដើរសព្វហើយ ដឹងច្បាស់ថាចង់ថតអ្វី ចង់បង្ហាញអ្វី គឺចាប់ប្លង់ថតយកតែម្ដង។ មួយវិញទៀត សម្រាប់អ្នករៀនថតដំបូង នៅពេលដែលថត កុំព្យាយាមដាក់របស់ច្រើនចូលក្នុងពេលតែមួយ ព្រោះវាអាចមើលទៅ មានភាពរញ៉េរញ៉ៃ ស្មុគស្មាញ និងពិបាកបែងចែក ព្យាយាមផ្ដោតលើអ្វីតែមួយច្បាស់លាស់។ ​ឧទាហរណ៍៖ បើចង់ថតយករូបភាពប្រាសាទ កុំថតយកមនុស្សច្រើនពេក កុំឲ្យជាប់ដើមឈើច្រើនពេក កុំឲ្យជាប់មេឃច្រើនពេក ផ្ដោតលើតែប្រាសាទជាការស្រេច។

៣. ដាក់ក្រឡាពេលថត (Gird)

ការដាក់ក្រឡា គឺពិតជាផ្ដល់ភាពងាយស្រួលមែនទែន ដល់អ្នកមិនចេះថតសោះ ព្រោះអាចឲ្យ ប្រិយមិត្ត អាចស្មានបានថាត្រូវថតយកផ្នែកនីមួយៗ ទំហំប៉ុណ្ណា។ ជាធម្មតា ក្រឡាក្នុងកាមេរ៉ា ត្រូវបានគេចែកជា ៩ ប្រឡោះធំៗ ៣ លើ ៣ ក្រោម ៣ កណ្ដាល។ ឧទាហរណ៍៖ ប្រសិនបើអ្នកចង់ថតរូបមានដើមឈើ ទឹក និងមេឃ គឺត្រូវថត មេឃយកតែ ១ ភាគ ៣ ខាងលើ ដើមឈើ ១ ភាគ ៣ កណ្ដាល និងទឹក ១ ភាគ ៣ ខាងក្រោម នោះទើបឃើញស្អាត។​ ប្រសិនបើអ្នកចង់ថតរូបដើមឈើ ច្រើនជាងមេឃ គឺត្រូវថត យកដើមឈើ ២ ភាគ ៣ ខាងក្រោមនៃរូប ខណៈ មេឃយកតែ ១ ភាគ ៣ ខាងលើបានហើយ។ ​ និយាយរួមចង់បានរបស់អ្វីក្នុងរូបទាំងតូច ទាំងធំ ប្រិយមិត្ត អាចកំណត់តាមរយៈការដាក់ក្រឡានេះ។

៤. ពេលវេលា

ការថតរូបទេសភាព ក៏ត្រូវមើលលើពេលវេលាដែរ ព្រោះបើចេះតែថតនឹងធ្វើឲ្យរូបភាពបានត្រឹមតែមួយមើលប៉ុន្ដែមិនសូវស្អាត។ ពេលវេលាដែលអំណោយផលខ្លាំងក្នុងការថតរូបទេសភាពគឺពេល ព្រឹក និងពេលល្ងាច ព្រោះវាត្រជាក់ មិនសូវពន្លឺចាំងខ្លាំង ថតទៅរូបភាពច្បាស់ល្អត្រជាក់ភ្នែក ជាពិសេស ឃើញធម្មជាតិឡើងរស់រវើក។ ម៉្យាងវិញទៀត ការថតរូបពេលព្រឹក និងពេលល្ងាច គឺជាពេលវេលាដែលថ្ងៃត្រូវរះ និងលិច ដូច្នេះពេលនោះហើយជាពេលដែលរូបភាពថតចេញមកឃើញស្អាតខ្លាំង។

៥. ការ Edit រូប

ថតតែរូបម៉្យាងគឺមិនគ្រប់នោះទេ ត្រូវមានជំនួយការពិសេសផងដែរគឺកម្មវិធីកែរូប នោះទើបធ្វើឲ្យរូបដែលថតកាន់តែស្អាត និងមានភាពទាក់ទាញ។ បងប្រុស បាន recommend ឲ្យរៀនកាត់តរូបថែមមួយមុខទៀត ដើម្បីបានរូបដែលមានគុណភាព។ ជាក់ស្ដែង  សម្រាប់អ្នកមិនសូវចេះ អាចសាកប្រើប្រាស់កម្មវិធីកែច្នៃរូបភាព LightRoom ដើម្បីកែច្នៃរូបភាព បន្ថែមនូវពន្លឺ ពណ៌ផ្សេងៗ ទៅតាមចំណូលចិត្ត។ ជាពិសេស វាមានភាពងាយស្រួលសម្រាប់អ្នកដែលមិនសូវចេះកែច្នៃរូប ព្រោះកម្មវិធីនេះងាយស្រួលក្នុងការប្រើប្រាស់ និងរៀនឆាប់ចេះ។

ជាចុងក្រោយ បងប្រុស ក៏បញ្ជាក់បន្ថែមថា៖

គុណភាពរូបថតចេញមកស្អាត ឬមិនសូវស្អាត ក៏អាស្រ័យលើរបស់ដែល ប្រិយមិត្ត ប្រើប្រាស់ផងដែរថា តើវាជាទូរស័ព្ទ ឬក៏កាម៉េរា? ដូចយើងដឹងស្រាប់របស់ល្អ នឹងនាំមកនូវគុណភាពកាន់តែប្រសើរថែមមួយកម្រិតទៀត។ ខណៈចំណុចដែលបានរៀបរាប់ខាងលើ គ្រាន់តែជាវិធីខ្លះ សម្រាប់អ្នកមិនសូវចេះក្នុងការចាប់ផ្ដើមថតរូបប៉ុណ្ណោះ ព្រោះបើនិយាយទៅការថតរូបពិតជាមានគន្លឹះច្រើន និងផ្សេងៗ គ្នាក្នុងការថតដែលពិបាកក្នុងការរៀបរាប់ឲ្យអស់សព្វគ្រប់។ អ្វីដែលសំខាន់សម្រាប់ អ្នករៀនថតរូប គឺត្រូវព្យាយាមអនុវត្ត ស្វែងយល់ឲ្យបានច្រើន និងត្រូវពឹងផ្អែកលើការច្នៃប្រឌិតបន្ថែម​ និងបច្ចេកទេសរបស់ខ្លួនផងដែរ។

រូបភាពដោយ៖ លាង ភារុណ

តោះចាំអង្កាល់ទៅដើរលេងលើកៗ ក្រោយសាកល្បងទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន