​ប្រទេសធំៗទាំង ៧ នេះ ប្រើវិធីសាស្រ្តបណ្ដុះបណ្ដាលគួរឱ្យចាប់អារម្មណ៍ ដល់កុមារថ្នាក់មត្តេយ្យ

ការពិតការបណ្ដុះបណ្ដាលថ្នាលធនធានមនុស្សត្រូវផ្ដោតសំខាន់លើកុមារតូចៗ ដោយក្នុងនោះការសិក្សាថ្នាក់មតេ្តយ្យគឺត្រូវបានមនុស្សជុំវិញពិភពលោកទទួលស្គាល់ថាជាការចាប់ផ្ដើមដ៏ល្អសម្រាប់កុមារតូចៗ។ ជាក់ស្ដែងនិយាយដល់រឿងប្រព័ន្ធអប់រំ មនុស្សភាគច្រើនអាចនឹងគិតវិស័យអប់រំក្នុងបណ្ដាប្រទេសឈានមុខ ឬ​ប្រទេស​មហាអំណាច។ ថ្ងៃនេះ AMS Infotainment នឹងលើកយកវិធីសាស្រ្តផ្សេងៗគ្នារបស់ ប្រទេសជឿនលឿន​ទាំង ៧ ដែល​​ផ្ដោតលើការសិក្សាថ្នាក់មតេ្តយ្យ៖

១. សាលាមត្តេយ្យនៅសហរដ្ឋអាមេរិក

នៅសហរដ្ឋអាមេរិក ថ្នាក់មត្តេយ្យគឺជាពេលវេលាដ៏សំខាន់​សម្រាប់ក្មេង ដែលគេផ្ដោតសំខាន់ទៅលើការសិក្សាភាសាអង់គ្លេស គណិតវិទ្យាមូលដ្ឋាន និងផ្នែកសង្គមភាវូបនីយកម្ម។ ការផោ្ដតសំខាន់ទៅការសិក្សាទាំង ៣ គឺជាការត្រៀមរៀបចំសម្រាប់កុមារមួយចំណែកឱ្យមានភាពងាយស្រួល មុនពេលដែលពួកគេចាប់ផ្ដើមការចូលរៀនថ្នាក់ទីមួយ។ ដោយសារតែសាលាមតេ្តយ្យភាគច្រើន​ស្ថិតនៅក្រោមប្រព័ន្ធអប់រំសាធារណៈ ដូច្នេះអាណាព្យាបាលមិនចាំបាច់បង់ថ្លៃសិក្សានោះទេ។ ប៉ុន្តែក្នុងនោះក៏មានសាលាឯនជន​មានផ្ដល់ជូននូវសេវាកម្មពិសេស​សមស្របជាមួយតម្រូវការឪពុកម្ដាយផ្សេងទៀត ដូច្នេះពួកគេអាចជ្រើសរើសរៀននៅទីនោះដោយបង់ប្រាក់បន្ថែម។

២. សាលាមត្តេយ្យនៅប្រទេសចិន

សាលាមត្តេយ្យក្នុងប្រទេសចិន គឺសម្រាប់កុមារអាយុក្រោមប្រាំមួយឆ្នាំ។ ដូចទៅនឹងសហរដ្ឋអាមេរិកដែរ ថ្នាក់​មត្តេយ្យក្នុងប្រទេសចិនគឺជាការរួមបញ្ចូលគ្នាទាំងការថែទាំកុមារ និងការអប់រំក្នុងពេលតែមួយ។ សម្រាប់ការអប់រំកុមារ គឺគេផ្ដោតសំខាន់ទៅលើការរៀនអាន និងសរសេរភាសាចិន។

ជាងនេះទៅទៀត គេក៏មិន​ភ្លេចក្នុងការរៀនអំពីតួលេខ និងការចាប់ផ្តើមនៃគណិតវិទ្យាផងដែរ។ ជាមួយគ្នានេះដែរការច្រៀង និងរាំក៏ជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីសិក្សាដែលអនុញ្ញាតឱ្យកុមារអាចចូលរួមសម្តែងជាសាធារណៈបានដោយភាពក្លាហាន។ មិនត្រឹមប៉ុណ្ណេះ ការអប់រំរាងកាយក៏មានតម្លៃខ្លាំងនៅក្នុងកម្មវិធីសិក្សាដែរ ដូច្នេះការចំណាយពេលវេលានៅលើសួនកម្សាន្ដកុមារ គឺពិតជាមានសារៈសំខាន់ជាពិសេស។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ការសិក្សាថ្នាក់មត្តេយ្យគឺមិនគិតថ្លៃទេ ដោយសាលាមត្តេយ្យភាគច្រើននៅក្នុងប្រទេសចិនជាកម្មសិទ្ធិរបស់ប្រព័ន្ធអប់រំសាធារណៈដែលគ្រប់គ្រងដោយរដ្ឋ។

៣. សាលាមត្តេយ្យនៅប្រទេសបារាំង

ចំណែកឯសាលាមតេ្តយ្យនៅប្រទេសបារាំងវិញក៏មិនខុសគ្នាប៉ុន្មាននោះដែរ គឺសម្រាប់កុមារដែលមានអាយុពី ៣ ទៅ ៥ ឆ្នាំដោយក្នុងនោះគេផ្ដោតសំខាន់ទៅលើការរៀនអាន និងសរសេរ ខណៈចាប់ផ្ដើមការរៀនអំពីមេរៀនលេខក្នុងពេលតែមួយ។ ជាងនេះទៅទៀត គោលដៅចម្បងមួយរបស់សាលាមតេ្តយ្យនៅប្រទេសបារាំង គឺជួយឱ្យកុមារមានទំនាក់ទំនងល្អក្នុងសង្គម។

ក្នុងអំឡុងពេលរៀន គេក៏បានផ្ដល់ពេលវេលាឱ្យក្មេងៗបានសម្រាកគេងនៅពេលរសៀល បន្ទាប់មកពួកគេនឹងចូលរួមក្នុងសកម្មភាពបណ្ដុះបណ្ដាលផ្នែកសិល្បៈ, សិប្បកម្ម, លេងហ្គេម និងការរាំច្រៀងជាដើម។ មិនខុសពីសហរដ្ឋអាមេរិកនោះទេ ចំពោះសាលាមត្តេយ្យសាធារណៈនឹងមិនគិតថ្លៃទេ ខណៈដែលឪពុកម្តាយនៅតែមានជម្រើសដាក់កូនរៀននៅសាលាឯកជន។

៤. សាលាមត្តេយ្យនៅប្រទេសអាល្លឺម៉ង់

គិតត្រឹមឆ្នាំ ២០២៣ នៅក្នុងប្រទេសអាល្លឺម៉ង់ ឪពុកម្ដាយគ្រប់រូបនឹងទទួលបានប្រាក់ឧបត្ថម្ភ ២០០ អឺរ៉ូ​ក្នុងមួយខែសម្រាប់កូនម្នាក់។ ដូច្នេះពួកគេភាគច្រើនបានជ្រើសរើសប្រើប្រាស់ប្រាក់ឧបត្ថម្ភទាំងនោះទិញសម្ភារៈសិក្សា​ឲ្យ​កូនៗនៅពេលចាប់ផ្ដើមចូលរៀនថ្នាក់មតេ្តយ្យ។

នៅ​ប្រទេសមួយនេះ ការចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យគឺមានការប្រកួតប្រជែងខ្លាំងណាស់ ដោយគ្រួសារជាច្រើនត្រូវរង់ចាំទៅតាមលេខរៀងដែលបានចុះក្នុងបញ្ជី។ ដូច្នេះជារឿយៗឪពុកម្ដាយទាំងអស់ត្រូវបានណែនាំឱ្យចុះឈ្មោះកូនចូលរៀនតាំងពីនៅក្នុងពោះមកម្ល៉េះ។ ​

៥. សាលាមត្តេយ្យនៅប្រទេសកាណាដា

សម្រាប់មតេ្តយ្យសិក្សា​នៅ​កាណាដា គឺជាដំណាក់កាលដំបូងនៃការអប់រំនៅក្នុង​ប្រទេសធំ​បំផុត​ទី​២​លើ​ពិភពលោក​នេះ ហើយត្រូវបានផ្តល់ជូនដល់កុមារដែលមានអាយុចន្លោះពី ៤ ទៅ ៥ ឆ្នាំ មុនពេលពួកគេ​ចាប់ផ្តើមសាលាបឋមសិក្សា។ ជាមួយគ្នានេះ​ដែរ​ការសិក្សាក៏​មិនខុសពីសហរដ្ឋអាមេរិកដែរ ប៉ុន្តែភាពខុសគ្នានោះគឺមនុស្សជាច្រើននៅទីនោះជឿថាការសម្រាកត្រឹម ២០ ទៅ ៣០ នាទី គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។​ សាលា​មតេ្តយ្យនៅកាណាដា​ខ្លះ បានអនុញ្ញាតឱ្យកុមារចំណាយពេលពេញមួយថ្ងៃនៅខាងក្រៅ។ តាមរយៈការនិទានរឿង និងការរៀនអំពីធម្មជាតិគឺជាមូលដ្ឋានគ្រឹះល្អ​ៗសម្រាប់ក្មេងៗ និងជារបៀបនៃការអប់រំតាមបែបពិសេសផងដែរ។ សាលាមត្តេយ្យនៅប្រទេសកាណាដាគឺឥតគិតថ្លៃ និងជាសាធារណៈ។ ចំណែកឯថ្នាក់​ pre-school និងការថែទាំគឺមានលក្ខណៈឯកជនដែលតម្រូវឱ្យមានការបង់ថ្លៃ។

៦. សាលាមត្តេយ្យនៅប្រទេសជប៉ុន

ទោះបីជាសាលាមតេ្តយ្យនៅប្រទេសជប៉ុនមិនមែនជាកាតព្វកិច្ចចាំបាច់ក៏ដោយ ក៏ប្រទេសជប៉ុនមានកម្មវិធីផ្សេងទៀតដែលគួរឱ្យចាប់អារម្មណ៍សម្រាប់កុមារតូចៗ។ ជារឿយៗគេផ្ដល់អាទិភាពទៅលើការអប់រំកាយច្រើនជាងអ្វីផ្សេងទៀត បែបនេះ​ហើយ​ទើប​កុមារតូចៗ​ចាប់ផ្ដើមដោយរត់ប្រហែល ២ ម៉ាយ ឬជាង ៣ គីឡូម៉ែត្រ។ លើសពីនេះ សាលាមត្តេយ្យក្នុងប្រទេសជប៉ុនបង្ហាត់បង្ហាញកុមារឱ្យស្គាល់បរិយាកាសដែលសម្បូរ​ទៅដោយភាសាដោយមានគ្រូបង្រៀនចាំជួយក្មេងបង្កើនការយល់ដឹងពីវាក្យសព្ទ និងជំនាញសន្ទនារបស់ពួកគេ។

អ្វីដែលកាន់តែពិសេសគ្រូបង្រៀនថែមទាំងជួយជំរុញជំនាញសន្ទនារបស់សិស្សដោយការសួរសំណួរណាជំរុញឱ្យមានការគិតច្រើន។ លើសពីនេះកុមារនៅប្រទេសជប៉ុនត្រូវបានបង្រៀនយ៉ាងល្អអំពីការគោរពចំពោះអ្នកដទៃ ជាពិសេសឪពុកម្ដាយ និងចៅហ្វាយនាយ។ ដូច្នេះពួកគេនឹងរៀនធ្វើអ្វីដែលល្អបំផុតសម្រាប់គ្រួសារ និងក្រុមហ៊ុន។ លើសពីនេះ គេក៏ផ្ដោតនៅលើការលូតលាស់ក្នុងសង្គម ការអភិវឌ្ឍន៍ផ្នែកអារម្មណ៍ មិត្តភាព និងទំនួលខុសត្រូវផងដែរ។

៧. សាលាមត្តេយ្យនៅចក្រភពអង់គ្លេស

សាលាមត្តេយ្យនៅចក្រភពអង់គ្លេសត្រូវបានគេចាត់ហៅថាជាសួនកម្សាន្ដសម្រាប់កុមារ ហើយជាធម្មតាត្រូវដំណើរការ និងទទួលមូលនីធិក្នុងមូលដ្ឋាន។ ប៉ុន្តែពួកគេត្រូវតែបំពេញទៅតាមស្ដង់ដារសុខភាព និងសេវាសង្គម​គួរឱ្យទុក​ចិត្តបំផុតដល់​កុមារ។ ​សាលាខ្លះបានផ្ដល់ថ្នាក់រៀនដល់កុមារក្នុងមុខវិជ្ជាផ្សេងៗគ្នារួមមានទាំងការចម្អិនអាហារ ល្ខោន ភាសាបារាំង និងការហាត់យូហ្គាផងដែរ។ ជាពិសេសសម្រាប់កុមារដែលមានអាយុពី ៣ ទៅ ៤ ឆ្នាំមានសិទ្ធិទទួលបានរយៈពេល ១៥ ម៉ោងក្នុងមួយសប្ដាហ៍នៃការសិក្សាលើកដំបូងដោយឥតគិតថ្លៃទៀតផង។ ដូច្នេះប្រសិនបើឪពុកម្ដាយចង់បានច្រើនម៉ោង ពួកគេត្រូវតែបង់ប្រាក់សម្រាប់ម៉ោងបន្ថែម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ