ល្អម្លេះ! ពលរដ្ឋសហគមន៍នេះ ស្រាក់ដៃគ្នាបង្កើតសាលាចម្រុះពណ៌ឲ្យក្មេងៗបានរៀនសូត្រ

មហាជនកំពុងផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងក្រៃលេងនូវគំនិតច្នៃប្រឌិតរបស់មត្តេយ្យសិក្សាមួយកន្លែង ដែលស្ថិតនៅលើទឹកដីព្រំប្រទល់កម្ពុជា ថៃ​ ហើយថែមទាំងចង់ឲ្យមានសាលាដែលរៀបចំបែបនេះមានវត្តមានក្នុងស្រុកភូមិថែមទៀតផង។

មាន​ចម្ងាយ​ប្រមាណជា ១៨ គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងស្រុកស្វាយចេក មត្តេយសិក្សាធនធានកកោះ បានក្លាយជាកន្លែង​បណ្ដុះបណ្ដាលដែលឆក់បានបេះដូងកុមារតូចៗ ឲ្យចង់ចូលរៀន ជាមួយបរិស្ថានសិក្សាល្អ ទាំងក្នុង និងក្រៅ។ សាលាដ៏គួរឲ្យស្រលាញ់មួយនេះ ក៏បានក្លាយជាទីចាប់អារម្មណ៍នៃអ្នកលេងបណ្តាញសង្គមហ្វេសបុកដោយមានការចូលខមិនសរសើរមិនដាច់ពីមាត់ និងចែករំលែកបន្តគ្នាយ៉ាងច្រើន នេះក៏ព្រោះតែភាពច្នៃប្រឌិត ការរៀបចំ តុបតែងលម្អ បរិស្ថានក្នុងសាលាដែលមានដូចជា សួនច្បារ និងសួនផ្កាចម្រុះពណ៌។

មិន​ត្រឹម​អ្នក​លេង​បណ្ដាញ​សង្គម​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ផេក​ផ្លូវការ​របស់​ក្រសួង​អប់រំ ក៏​បាន​យក​រូបភាព​ទៅ​ចែកចាយ​បន្ត និង​កោត​សរសើរ​ចំពោះ​ការ​រៀបចំ​របស់​សាលា​នេះ​ដែរ។ កាន់តែប្លែកភ្នែក គឺការរៀបចំនូវពាក្យស្លោក​ប្រកបដោយចំណេះដឹង និងការក្រើនរំលឹក ជាពិសេសនោះគឺអក្ខរក្រមជាភាសាខ្មែរ និងអង់គ្លេស នៅតាមរបងសាលា ដែលនេះជាចំណីភ្នែកនៃចំណេះដឹង កាន់តែមើល កាន់តែចំណេញ កាន់តែអាន កាន់តែចេះ។

កាន់តែគួរឲ្យកោតសរសើរ និងស្ញប់ស្ញែង ភាពស្រស់ស្អាតនៃសាលាមួយនេះ បានកើតឡើងដោយការសហការគ្នាដោយពលរដ្ឋនៅក្នុងភូមិស្រុក ដែលមានអ្នកគ្រូ ក៏ដូចជាមាតាបិតារបស់សិស្ស និងអ្នកពាក់ព័ន្ធជាច្រើនទៀត។ តាមរយៈការផ្តល់បទសម្ភាសន៍ដោយអ្នកស្រី គុយ ម៉ារី នាយិកានៃមត្តេយសិក្សាធនធានកកោះ បានឲ្យដឹងថា “ការរៀបចំ តុបតែងលម្អនេះ មិនបានចំណាយថវិការច្រើននោះទេ ព្រោះថាយើងប្រើវត្ថុធាតុដើមដែលមាននៅក្នុងស្រុកច្រើន”។

មិនតែប៉ុណ្ណោះ មត្តេយ្យសិក្សាមួយនេះក៏មានការរួមចំណែកពីម្តាយរបស់កូនសិស្សតូចៗ ដែលពួកគេតែងជួយទំនុកបម្រុង និងជួយចម្អិនអាហារសម្រាប់សិស្សមត្តេយ្យទាំងនោះផងដែរ។ ទាំងនេះស្តែងចេញពីការយកចិត្តទុកដាក់ ការខ្វាយខ្វល់ពីសុខុលមាលភាពរបស់កូនតូចៗរបស់មាតាបិតាសិស្ស និងការចូលរួមចំណែកក្នុងជួយគាំទ្រការដាក់ឡើងនូវគោលនយោបាយ សុខភាពកុមារជាចម្បងនៃការសិក្សា។

នៅក្នុងបទសម្ភាស អ្នកស្រីនាយិកាបានបន្ថែមទៀតថា “កុមារដែលរៀនក្នុងមត្តេយ្យធនធានកកោះគឺមិនត្រឹមតែទទួលការរៀននៅខាងក្នុងថ្នាក់តែមួយមុខនោះទេ ប៉ុន្តែពួកគេនឹងរៀនបានគ្រប់ទីកន្លែងជាមួយការដាក់នូវពាក្យស្លោក ក៏ដូចជាអក្ខរក្រមជាភាសាអង់គ្លេស និងខ្មែរ ជាមួយបរិស្ថានបៃតងស្រស់ស្អាតនៅក្នុងសាលារៀន”។

អ្នកស្រីនាយិកាចង់ឲ្យឪពុកម្តាយគ្រប់រូបបញ្ជូនកូនដែលមានអាយុចាប់ពី ៣ ឆ្នាំឲ្យចូលរៀនគ្រប់ៗគ្នា ព្រោះកុមារគឺជាគ្រឹះដ៏សំខាន់ក្នុងការបណ្តុះនូវចំណេះដឹង។ លោកស្រីក៏បានសំណូមពរឲ្យមត្តេយ្យសិក្សាទូទាំងប្រទេសទាំងក្នុងរាជធានី និងខេត្តយកចិត្តទុកដាក់លើបរិស្ថានបៃតង ដើម្បីជាចំណែក្នុងការសិក្សារបស់កុមារ និងជួយឲ្យពួកគេមានសុខភាពល្អផងដែរ។

គួរឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ ២០១៩ មត្តេយ្យធនធានកកោះបានអភិវឌ្ឍជាបន្តបន្ទាប់ទៅលើការតុបតែងលម្អ ដែលមានការរួមបញ្ចូលនូវសួនច្បារ សួនច្បារចម្រុះពណ៌ អក្ខរក្រមជាភាសាខ្មែរ និងអង់គ្លេស ក៏ដូចជាពាក្យស្លោកចំណេះដឹងថ្មីៗផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម