មិនខ្វល់ពីសម្រស់! តារាកូរ៉េ ៥ រូប សុខចិត្តប្រែខ្លួនឡើងធាត់ដើម្បីថតរឿង

ជាតារាសម្ដែងពិតណាស់ថា មិនងាយស្រួលឡើយ ព្រោះត្រូវដាក់អារម្មណ៍សម្ដែងខ្លាំងមែនទែនទៅតាមតួអង្គនីមួយៗ ដើម្បីធ្វើយ៉ាងណាឲ្យលទ្ធផលចេញមកល្អប្រសើរជាទីគាប់ចិត្ត។ អ្នកខ្លះក៏ត្រូវកែប្រែខ្លួនច្រើនយ៉ាង ឬស្ទើរទាំងស្រុងដើម្បីអាចសម្ដែងក្នុងរឿងភាគមួយៗ។ ជាក់ស្ដែង តារាសម្ដែងកូរ៉េ ៥ ដួងនេះ ដើម្បីអាចថតរឿងបានម្នាក់ៗ សុទ្ធតែត្រូវឡើងគីឡូគ្រប់ៗ គ្នា៖

១ Han So-Hee

បន្ទាប់ពីទទួលបានជោគជ័យក្នុងរឿង The World of the Married  តារាស្រីវ័យ ២៧ ឆ្នាំ រូបនេះ មានឱកាសបានសម្ដែងរឿងភាគជាបន្ដបន្ទាប់ ដូចជារឿង Nevertheless និង My Name ខណៈរឿងទាំង ២ នេះ សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្នុងរឿង My Name តារាស្រីនេះ ពិតជាបានធ្វើឲ្យអ្នកគាំទ្រមើលឡើងចំហរមាត់តែម្ដង ព្រោះមានឈុតឆាតវ៉ៃគ្នាយ៉ាងសាហាវជក់ចិត្ត ដែលភាគច្រើនគឺរូបនាងថតដោយខ្លួនឯងតែម្ដង មិនសូវប្រើតួជំនួសឡើយ។ ទន្ទឹមនេះដែរ ដើម្បីថតរឿងភាគមួយនេះ នាងត្រូវហាត់ប្រាណយកសាច់ដុំ និងឡើងទម្ងន់រហូតដល់ ១០ គីឡូ ផងដែរ។

២ Heo Sung-tae 

ក្រោយពីបានលេចមុខជាបន្ដបន្ទាប់ ក្នុងរឿងល្បីៗ ជាច្រើន ដូចជា The Age of Shadows, The Outlaws និង  Rampant តារាសម្ដែងប្រុសលោកHeo Sung-tae  ពិតជាធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបានចំពោះទេពកោល្យសម្ដែងដ៏ល្អរបស់លោក។ ថ្មីៗ នេះដែរ លោកក៏បានបង្ហាញវត្តមានក្នុងរឿង Squid Game ជារឿងភាគរបស់កូរ៉េ ល្បីជុំវិញពិភពលោកដែលធ្វើឲ្យប្រជាប្រិយភាពរបស់លោកកាន់តែកើនឡើងថែមមួយកម្រិតទៀត។ លោកធ្លាប់បានបង្ហើបប្រាប់ថា ដើម្បីដើរតួចិត្តអាក្រក់ឲ្យសាកសមក្នុងរឿង  Squid Game លោកបានញ៉ាំយ៉ាងច្រើន និងឡើងទម្ងន់ប្រមាណ ១៥ ទៅ ១៧ គីឡូក្នុងរយៈពេលមិនដល់មួយខែផង។

៣ Yoo Seung-ho

ជាតារាសម្ដែងដែលបោះជំហានឈានជើងចូលសិល្បៈតាំងពីក្មេង  Yoo Seung-hoត្រូវបានគេចាត់ទុកថាជាតារាសម្ដែងប្រុស លេចធ្លោ និងមានសមត្ថភាពម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ខណៈធ្លាប់បានឈ្នះពានជាច្រើនផងដែរ។ ទន្ទឹមនេះដែរ ដើម្បីថតរឿងMemoristតារាសម្ដែងប្រុសវ័យ ២៨ ឆ្នាំនេះ ក៏តម្រូវឲ្យញ៉ាំឡើងគីឡូ ព្រោះត្រូវសម្ដែងជាតួអង្គ ប៉ូលីសស៊ើបអង្កេតមានមាឌធំ។  តែយ៉ាងណាមិញ ការឡើងគីឡូរបស់លោកបែរជាត្រូវបានមហាជនរិះគន់យ៉ាងច្រើនផងដែរ ព្រោះពួកគេមិនសូវជាពេញចិត្តជាមួយរូបរាងរបស់លោកប៉ុន្មានទេ។

៤ Lee Sung-kyung

មុននឹងក្លាយខ្លួនជាតារាសម្ដែងស្រីមានឈ្មោះល្បី និងមានរឿងសម្ដែងជាហូរហែរដូចសព្វថ្ងៃ តារាស្រី Lee Sung-kyung គឺមានដើមកំណើតជាតារាបង្ហាញម៉ូត ដូច្នេះហើយរូបសម្បត្តិ និងរាងរៅរបស់នាងពិតជាសំខាន់ តែដើម្បីអាចថតរឿងWeightlifting Fairy Kim Bok-joo នាងក៏ត្រូវញ៉ាំឲ្យឡើងគីឡូ ព្រោះតួអង្គដែលសម្ដែងជាអ្នកហាត់កីឡាលើកដុំដែក។ ពេលថតរឿងនេះដែរ នាងធ្លាប់បាននិយាយថា នាងឡើងទម្ងន់ច្រើនជាង ៥ គីឡូ។

៥ Lee So-jung

ធ្លាប់ជាតារាស្រីដែលមានរាងតូចច្រឡឹង តារាសម្ដែងស្រី  Lee So-jungត្រូវប្រែខ្លួនឡើង ១៨០ ដឺក្រេ ធ្វើយ៉ាងណាឲ្យសាកសមជាមួយនឹងតួអង្គដែលខ្លួនត្រូវសម្ដែង។ ដើម្បីអាចសម្ដែងក្នុងរឿង Plump Revolutionតារាស្រីវ័យ ២៨ ឆ្នាំនេះ បានឡើងទម្ងន់ដល់ទៅ ២០ គីឡូ ដែលគិតទៅវាជាចំនួនច្រើនមែនទែន បើប្រៀបធៀបនឹងតារាផ្សេងៗ​ ដែលត្រូវសម្ដែងជាតួអង្គមានមាឌធំ ឬធាត់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន