ស្រឡាញ់គ្នាមើលៗ ផង! បើជួបមនុស្សប្រុសប្រភេទនេះ គេគ្រាន់តែចង់កេងចំណេញលើអ្នកប៉ុណ្ណោះ

តើមនុស្សស្រីណា ដែលមិនចង់ជួបបុរសល្អ និងយល់ចិត្តម្នាក់ទៅ? តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសំណាងនោះទេ មនុស្សខ្លះចូលមកជីវិតរបស់យើង គ្រាន់តែចង់ទាញផលប្រយោជន៍ ឬកេងចំណេញលើយើងប៉ុណ្ណោះ។ ប្រសិនបើមនុស្សដែល ប្រិយមិត្ត កំពុងសេពគប់មានចំណុចទាំងនេះ បានន័យថាគេមិនបានស្រឡាញ់អ្នកពិតប្រាកដទេ៖  

១ គិតតែពីរូបរាងខាងក្រៅ

គេចង់ឲ្យអ្នកស្អាតគ្រប់ពេលវេលា ព្រោះគេស្រឡាញ់តែរូបរាងខាងក្រៅភាពស្អាតបាតរបស់អ្នកប៉ុណ្ណោះ។ នៅពេលដែលអ្នកចាប់ផ្ដើមឡើងគីឡូ គេនឹងប្រាប់ឲ្យអ្នកសម្រកទម្ងន់។ ពេលខ្លះគេមានអារម្មណ៍ខ្មាសគេ និងចូលចិត្តបង្ខំឲ្យអ្នកស្លៀកពាក់តាមអ្វីដែលគេចង់បាន។

២ និយាយស្ដីបែបឈ្លើយៗ

ឲ្យតែជួបគ្នាពេលណា មិនដែលនិយាយអ្វីត្រឹមត្រូវ ឬជាប្រយោជន៍ឡើយ ចូលចិត្តនិយាយតែរឿងអាសអាភាស ឬរឿងលើគ្រែចម្អេះចំអាស់ ដែលស្ដាប់ហើយមិនស្រណុកចិត្តតែម្ដង។

៣ ចូលចិត្តនៅតែ ២ នាក់ស្ងាត់ៗ

គេមិនសប្បាយចិត្តពេលដែលដើរលេងជុំគ្នាមានមនុស្សច្រើនឡើយ គេចង់នៅតែក្បែរអ្នក ឬរកឱកាសនៅស្ងាត់ៗ ជាមួយអ្នកគ្រប់ពេលមិនមើលកាលៈទេសៈ។

៤ ងាកៗ បន្លំប៉ះរាយកាយ

ពេលដែលស្រឡាញ់គ្នា ចៀសមិនផុតឡើយពីការប៉ះពាល់គ្នាតិចតួចដូចជាការកាន់ដៃគ្នា អោប ឬថើប តែមិនមែនគ្រប់ពេលវេលានោះទេ។ តែគេបែរជាចូលចិត្ត លូកលាន់អ្នក ដោយប្រើឋានៈជាសង្សារ ងាកៗ អោប ងាកៗ ថើប ងាកៗ ស្ទាបត្រង់នេះ ត្រង់នោះ។

ខឹង និងធ្វើទឹកមុខធុញទ្រាន់ពេលមិនធ្វើតាមគេ

នៅពេលដែលអ្នកប្រកែកមិនចង់ឲ្យគេប៉ះពាល់ ឬបង្ហាញថាអ្នកមិនព្រមតាម គេបែរជាខឹងច្រឡោតភ្លាមៗ និងបញ្ចេញចរិតធុញជាមួយអ្នក។ ពេលខ្លះ ថែមទាំងរករឿងឈ្លោះជាមួយអ្នកទៀត ជាពិសេសបង្ខំឲ្យអ្នកធ្វើតាមគេទើបគេស្ងប់ចិត្ត។

៦ មិនដែលនិយាយពីរឿងអនាគត

គេមិនដែលនឹកឃើញនិយាយពីរឿងចង់រៀបការ ឬនិយាយអ្វីប្រាកដប្រជានឹងអ្នកឡើយ។ នៅពេលដែលសួរនាំ គេក៏បង្វែរទៅនិយាយរឿងផ្សេង ធ្វើមិនដឹងមិនលឺ គ្មានទំនួលខុសត្រូវ។ មែនទែនទៅ ឲ្យតែពេលណារលឹករឿងមួយនេះ ដឹងតែឈ្លោះគ្នាតែម្ដង។

បើ ប្រិយមិត្ត សង្កេតឃើញថា មនុស្សដែលកំពុងទាក់ទងមានអត្ដចរិតបែបនេះ គួរតែដកខ្លួនចេញទៅ ព្រោះនៅជាមួយក៏គ្មានអនាគតដែរ ណាមួយគេគិតតែពីរឿងកេងចំណេញលើយើងទៀត អ៊ីចឹងហើយ បាយៗ សិនទៅ កុំឲ្យគ្រាំចិត្ត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ