អ្នក​ជំនាញ​ចែក​រំលែក​វិធី​សាស្ត្រ​​​ចិញ្ចឹម​ត្រី​ ៧ ​ពណ៌​ឲ្យ​បាន​ល្អ​ និង​ឡើង​ពណ៌​ស្អាត

ត្រីក៏​​ជា​សត្វ​មួយ​ប្រភេទ​ដែល​គេ​និយម​ចិញ្ចឹម​តាំង​លម្អ​ក្នុង​ផ្ទះដែរ​។ ត្រី​ដែល​គេ​និយម​ចិញ្ចឹម​ក្នុង​ផ្ទះ​មាន​ច្រើន​ប្រភេទ​ ត្រី​នីមួយៗ​សុទ្ធ​តែ​មាន​ចំណុច​ពិសេស​ខុសៗ​គ្នា។ ប្រិយមិត្ត​យើង​មួយ​ចំនួន​ចង់​ចិញ្ចឹម​ត្រី​ តែ​មិន​សូវ​មាន​បទពិសោធន៍​ ឬ​អ្នក​ខ្លះ​ធ្លាប់​ចិញ្ចឹម​មក​ច្រើន​ដង​ដែរ​តែ​ងាប់​ពាក់​កណ្ដាល​ទី​រហូត​។ បញ្ហា​ទាំង​នេះ​នឹង​លែង​មាន​ទៀត​ហើយ​បន្ទាប់​ពី​ប្រិយមិត្ត​បាន​អាន​អត្ថបទ​មួយ​នេះ​ចប់។

លោក​ អ៉ិន ហួរឡុង​​​ អ្នក​ជំនាញ​ខាង​ចិញ្ចឹម​ និង​ជា​អ្នក​ចែក​ចាយ​ពូជ​ត្រី​ ៧​ ពណ៌​​ នៅ​ក្នុង​

សង្កាត់​ទួល​សង្កែ​១​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​ បាន​​ឲ្យ​ដឹង​ថា​ ” សម្រាប់​អ្នក​ដែល​ចង់​ចិញ្ចឹម​ត្រី​៧​ពណ៌​ពូជ​ស្អាតៗ ​តែ​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​​ គួរ​តែ​ដឹង​ពី​ចំណុច​សំខាន់ៗ​ខាង​ក្រោម​នេះ​” ៖

១. ទីតាំង

ជា​ដំបូង​យើង​ត្រូវ​តែ​មាន​ទី​កន្លែង​សមរម្យ​ល្មម​ សម្រាប់​ចិញ្ចឹម​ជា​មុន​សិន​។ ត្រី​៧​ពណ៌​មិន​សូវ​ជា​រើស​កន្លែង​ចិញ្ចឹម​នោះ​ទេ​ អោយ​តែ​កន្លែង​ដែល​យើង​ចិញ្ចឹម​នោះ​ធំ​ល្មម​សមរម្យ។ យើង​អាច​ចិញ្ចឹម​ក្នុង​ ធុង​ស្នោ​រ ធុង​ជ័រ​ ទូរ​កញ្ចក់​ ពាង​ ឬ​ អាង​ស៊ីម៉ង់ ។ល។

២. ការ​ថែទាំ​ទឹក

បន្ទាប់​មក​ទៀត​គឺ​ការ​ថែ​ទាំ​ទឹក​ ទឹក​ដែល​ថ្មី​ត្រូវ​តែ​ស្តុក​ទុក​អោយ​បាន​យ៉ាង​លឿន​ណាស់​ក៏​១​ថ្ងៃ​ឡើង​ទៅ​ដែរ​ ដើម្បី​អោយ​វា​អស់​ជាតិ​ក្លរ​ (បើ​បាន​២-៥​ថ្ងៃ​កាន់​តែ​ប្រសើរ) ។ បន្ទាប់​មក​យើង​អាច​បង់​អំបិល​គ្រួស​បន្តិច​ (អំបិល​ដែល​គ្មាន​ជាតិ​អ៊ីយ៉ូត) ដើម្បី​សម្លាប់​មេរោគ​នៅ​ក្នុង​ទឹក បន្ទាប់​មក​ទៀត​យើង​អាច​ប្រើ​ថ្នាំ​ ឬ ​ វីតាមីន​ជំនួយ​ត្រី ដើម្បី​ជំនួយ​សុខភាព​ត្រី​ និង​ជួយ​ធ្វើ​អោយ​ទឹក​ថ្លា ។

៣.​ ចំណី​

កត្តា​ចំណី​ក៏​ជា​ចំណុច​សំខាន់​ដែរ​ សម្រាប់​ជំនួយ​ត្រី​អោយ​មាន​សុខភាព​ល្អ ឡើង​ពណ៌​ស្អាត ចិញ្ចឹម​ត្រី​៧​ពណ៌​ពូជ​ គួរ​ណា​តែ​ជ្រើសរើស​ចំណី​ដែល​ល្អ ទើប​ត្រី​មាន​សុខភាព​ល្អ ឡើង​ពណ៌​ស្អាត។

ចំណី​ដែល​ល្អ​មាន​ច្រើន​ប្រភេទ​ ដូចជា : ប្រភេទ​ចំណី​ហ្មត់​ក្រៀម​ ចំណី​រស់​ (ចៃ​ទឹក​រស់ ចៃ​សមុទ្រ​រស់ ដង្កូវ​ទឹក ជន្លេន​ក្រហម​រស់) ។

៤. ស្គាល់​ប្រភេទ​ពូជ​ត្រី

ត្រី​៧​ពណ៌​ពូជ​ មាន​ពូជ​ខ្លះ​ធន់​នឹង​ទឹក​ ធន់​នឹង​ជម្ងឺ ពូជ​ខ្លះ​ទៀត​ទាមទារ​ឲ្យ​មាន​ការ​ថែ​ទាំ​យក​ចិត្ត​ទុក​ដាក់​គួរ​សម​ ទើប​ត្រី​សុខភាព​ល្អ។ ពូជ​ដែល​ងាយ​ស្រួល​ថែ​ទាំ​ ជា​ទូទៅ​គឺ​ពូជ​ដែល​មាន​ភ្នែក​ខ្មៅ​ មាន​ដូច​ជា : Red dragon , green dragon , full gold , tuxedo blue។ល។

ចំណែក​ពូជ​ដែល​ទាមទារ​ការ​ថែ​ទាំ គឺ​ជា​ពូជ​ដែល​មាន​ភ្នែក​ក្រហម​ (Albino) មាន​ដូច​​ជា : Albino full red , Albino blue topaz , Albino red koi ជា​ដើម ។ បង​ប្រិយមិត្ត​ដែល​ទើប​តែ​រៀន​ចិញ្ចឹម​ដំបូង ​រឺ​មិន​មាន​​ពេល​ថែ​ទាំ​គ្រប់​គ្រាន់​ យើង​ណែ​នាំ​អោយ​ចិញ្ចឹម​ប្រភេទ​ពួក​ភ្នែក​ខ្មៅ​ ។

បច្ចុប្បន្ន​នៅ​កន្លែង​របស់​លោក​មាន​ត្រី​៧​ពណ៌​ពូជ​មាន​ជាង​ ២០ពូជ​សុទ្ធ​តែ​ស្អាតៗ​ ឈ្មោះ​ត្រី​ ពូជ​ត្រី សុទ្ធ​តែ​ខុសៗ​គ្នា​ ដែល​សុទ្ធ​សឹង​តែ​ជា​ប្រភេទ​ត្រី​បង្កាត់​និង​ចិញ្ចឹម​ក្នុង​ស្រុក​ទាំង​អស់​ ។

សម្រាប់​ពូជ​ត្រី​ដែល​គេ​និយម​ចិញ្ចឹម​ជាង​គេ​មាន​ដូច​ជា Albino full red bds , Albino blue topaz , Dumbo red tail , Dumbo Mosaic និង Full gold ribbon ។ល។

សម្រាប់​មេ​ពូជ​របស់​ត្រី​ គឺ​ភាគ​ច្រើន​ទិញ​ពី​អ្នក​បង្កាត់​ដូច​គ្នា​នៅ​ក្នុង​ស្រុក ពេល​ខ្លះ​ក៏​នាំ​ចូល​មេបា​ពី​ប្រទេស​ជិត​ខាង​ដែរ​ដើម្បី​យក​មក​ចិញ្ចឹម​ថែ​ទាំ​ និង​បង្កាត់​យក​កូន​ជំនាន់​ក្រោយ​ដើម្បី​ផ្គត់ផ្គង់​បន្ត​ទៀត។

ក្រៅ​ពី​ត្រី​៧​ពណ៌​ពូជ​សុទ្ធ​ កន្លែង​របស់​លោក​ក៏​មាន​ចែកចាយ​ដូច​ជា ចំណី​ត្រី ៧​ពណ៌​ដែល​មាន​គុណភាព​ល្អ​ ចំណី​សម្រាប់​កូន​ត្រី​៧​ពណ៌​តូចៗ​ដែល​ទើប​នឹង​កើត ថ្នាំ​ការពារ​និង​ព្យាបាលជំងឺ​ត្រី​ជា​ដើម ។

ការ​ចិញ្ចឹម​ត្រី​ផ្ដល់​ផល​ល្អ​ដល់​យើង​ផង​​ដែរ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​តាន​តឹង​ នឿយ​ហត់​នឹង​ការងារ​ផ្សេងៗ​ យើង​អាច​អង្គុយ​គយគន់​សម្រស់​របស់​ត្រី​ ដាក់​ចំណី​ត្រី ​នោះ​យើង​នឹង​មាន​អារម្មណ៍​ថា​ធូរ​ស្រាល​អស់​មួយ​កម្រិត​ធំ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *