មិនចង់ខ្លោចស្បែកពេលទៅសែនឆេងម៉េង កុំភ្លេចរបៀបលាប sunscreen​ ត្រឹមត្រូវទាំងនេះ

មុន​ចូល​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិខ្មែរ អ្នក​ដែល​ជាប់​សែស្រឡាយ​ចិន នៅមាន​កម្មវិធី​មួយ​ទៀត គឺ​សែន​ឆេងម៉េង ដោយចាប់ផ្ដើម​តាំងពី​ចុងខែ ៣ រហូត​ដល់​ថ្ងៃ​សែន​ធំ គឺ​ថ្ងៃ​ ៥ ខែ​មេសា។ ប៉ុន្តែ​ក្រោយ​សែន​ហើយ ភាគច្រើន​ជួប​បញ្ហា​ក្ដៅ​ឡើង​ខ្លោច​ស្បែក ជាពិសេស​មុខ​តែម្ដង។ ៤ វិធី​លាប​ sunscreen នេះ​នឹង​ជួយ​ទប់ទល់​កម្ដៅ​ថ្ងៃ​ដ៏​ក្ដៅ​បានយ៉ាងមានប្រសិទ្ធភាព៖

១. រកឡេការពារកម្ដៅថ្ងៃមានសុវត្ថិភាពបំផុត

របស់ ៣ យ៉ាងដែលអ្នកចង់បានពីក្រែមការពារកម្តៅថ្ងៃ។ ទី​១ ​ត្រូវ​មើល SPF 30+។ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ​ដែល​មាន ​SPF 30+ អាច​រារាំង​កាំរស្មី​ UVB​ ប្រមាណ ​៩៧​% ខណៈ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​ SPF50 ​ អាច​រារាំង​កាំរស្មី​ UVB ​បាន​ប្រហែល​៩៨% និង​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​ SPF100 អាច​រារាំង​កាំរស្មី​ UVB​ បាន​ប្រហែល​៩៩%​។ ទី​២ ការ​វាស់វែង​ ​​​កម្រិត​ផ្កាយ ដែល​​អ្នក​​នឹង​​រក​​ឃើញ​​នៅ​ខាង​ក្រោយ​​ដប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​។ មាន​ន័យ​ថា ចំណាត់ថ្នាក់ផ្កាយឡើងដល់ផ្កាយ​បួន ឬ​ប្រាំ គឺ​ល្អ​បំផុត។​ វា​មាន​ន័យ​ថា​អ្នក​កំពុង​ទទួល​បាន​ការ​ការពារ​យ៉ាង​ទូលំទូលាយ​លើ​វិសាលភាប​​កាំរស្មី​យូវី​ភាគច្រើន។

២. លាប​ឡេការពារ​កម្ដៅ​ថ្ងៃយ៉ាងហោច​ណាស់ ២០ ទៅ ៣០ នាទីមុនចេញក្រៅ

ជា​រឿង​ខុស​ឆ្គង​មួយ​ដែល​មនុស្ស​ភាគច្រើន​មិន​ដឹង នោះ​គឺ​លាប sunscreen ភ្លាម​ចេញ​ក្រៅ​ភ្លែត។ ស្បែក​យើង​ត្រូវការ​​រយៈពេល​យ៉ាង​ហោច​ណាស់​ ២០ ទៅ ៣០​នាទី​ ដើម្បី​​ស្រូប​​យក​ជាតិ​​ក្រែម​ការពារ​កម្ដៅ​​ថ្ងៃ​ និង​​ការពារ​​ស្បែក​​ពី​​កាំ​​រស្មី​​ព្រះអាទិត្យ។​ ​​លាប​វា​យ៉ាង​ហោច​ណាស់ ២០ ទៅ ​៣០ ​នាទី​មុន​ចេញ​ទៅ​ក្រៅ ហើយ​ត្រូវ​លាប​ឲ្យ​​បាន​សព្វ​ល្អ និង​​ក្នុង​បរិមាណ​សម​ល្មម ទាំង​មុខ និង​ខ្លួន កុំ​ភ្លេច​តំបន់​ដូចជា​ត្រចៀក ក ជើង ម្រាម​ជើង និងខ្នងដែលពិបាកទៅដល់​​។ ត្រូវ​ចាំ​ថា​ត្រដុស​​រាងកាយ​​​ជាមួយ​​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ រហូត​ទាល់តែ​គ្មាន​ឃើញ​ស្លាកស្នាម​នៅ​លើ​ស​​ស្បែក។

៣. លាបឡេការពារកម្តៅថ្ងៃជាមុនសិន បន្ទាប់មកលាបឡេផ្តល់សំណើម

មុន​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ត្រូវ​ជូត​សម្អាត​ផ្ទៃ​មុខ​ឲ្យ​ស្ងួត។ បន្ទាប់​មក​ អាច​បន្ថែម​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​ ដើម្បី​កុំឲ្យ​ផ្ទៃ​មុខ​ស្ងួត​ខ្លាំង​ពេក តែ​នេះ​មិន​សូវ​សំខាន់​ទេ ប្រសិនបើ​អ្នក​​ប្រើ​ឡេ​ការពារ​កម្តៅ​ថ្ងៃ​មាន​សារធាតុ ​zinc oxide ឬ itanium dioxide។ ប្រើ ​zinc oxide ប្រសិនបើ​អ្នក​ត្រូវការ​ការ​ការពារ​ពី​ព្រះ​អាទិត្យ​ភ្លាម​ៗ។ ព្រោះ​វា​ដំណើរ​ការ​លឿន​ជាង​ធាតុផ្សំនៃឡេការពារកម្តៅថ្ងៃ​ផ្សេង ​ត្រូវ​​ស្រូប​យក​​ទៅ​បំប្លែង​ពន្លឺ​ទៅ​ជា​ថាមពល​កម្ដៅ​នៅ​ក្នុង​ស្បែក។

៤.លាបឡេការពារកម្តៅថ្ងៃរៀងរាល់ ៩០ នាទីម្តង

មិន​មែន​ជា​រឿង​ចម្លែក​ឡើយ​ដែល​អ្នក​ជំនាញ​​តែងតែ​ណែនាំ​ឲ្យ​អ្នក​ដែល​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ត្រូវ​លាប​វា​ពី​លើ​ម្ដង​ទៀត​រៀងរាល់ ៩០ នាទី ឬ​ ២​ម៉ោង​ម្ដង។ បើ​អ្នក​ចេញ​ទៅ​ក្រៅ​នៅ​ពេល​​អាហារ​ថ្ងៃត្រង់ ការ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ពេល​ព្រឹក​​គឺ​ស្មើ​នឹង​គ្មាន​ប្រយោជន៍ បើ​មិន​ថែម​ទៀត​នោះ​ទេ ស្បែក​នឹង​រលាក ឬ​ឡើង​ក្រហម​ត្រង់​កន្លែង​បិទបាំង​មិន​ជិត។

រឿង ២ យ៉ាង​ទៀត​ត្រូវ​ដឹង គឺ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ឃ្លុំ​ឲ្យ​ជិត ពាក់​មួក អាវ​ដៃ វែង​ជើង វែង និង​ផឹក​ទឹក​ឲ្យ​ច្រើន​បំផុត ទើប​អាច​ជួយ​គ្នា​ទល់ស្កាត់​បញ្ហា​ស្បែក​ខ្លោច​រោល ពេល​នៅ​ក្រោម​ពន្លឺ​ថ្ងៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ