ក្រុម​ឈាម​មួយ​ប្រភេទ​ងាយ​ប្រឈម​នឹង​ជំងឺ​កាច​ដូចជា មហារីក និង​ជំងឺបេះដូង​ ជាង​គេ

ការ​ជក់បារី ផឹក​ស្រា កត្តា​លើស​ទម្ងន់ ជា​កត្តា​ដែល​យើង​គ្រប់​គ្នា​ដឹង​ថា​ជា​កត្តា​បង្ក​ជំងឺ​កាច​សាហាវ​ដូច​ជា មហារីក ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​បេះដូង និង​វង្វេង​ជាដើម តែ​ក្រៅ​ពី​នេះ​កត្តា​មួយ​ដ៏​សំខាន់​ផ្សេង​មួយ​ទៀត​នោះ​គឺ​ប្រភេទ​ឈាម។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ។ ​ប្រសិន​បើ​អ្នក​មាន​ក្រុម​ឈាម​ប្រភេទ​ AB ខាង​ក្រោម​នេះ​គឺ​ជា​ជំងឺ​កាច ៤ដែល​មាន​ភាគរយ​ខ្ពស់ អ្នក​ងាយ​នឹង​ប្រឈម។

ជំងឺ​មហារីក

ក្រុម​ឈាម​មាន​ឥទ្ធិពល​ដល់​ហានិភ័យ​នៃ​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​។ តួយ៉ាង​ដូច​ជា​ក្រុម​ឈាម​ប្រភេទ AB មាន​អត្រា​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​ជំងឺ​ មហារីក​ក្រពះ បើ​ប្រៀប​ធៀប​ទៅ​នឹង​ក្រុម​ឈាម​ដទៃ​ទៀត។ យ៉ាង​ណា​វា​គ្រាន់​ជា​កត្តា​រួម​ផ្សំ​មួយ​ប៉ុណ្ណោះ​ ទោះ​បី​ក្រុម​ឈាម​ដទៃ​ទៀត​ក៏​អាច​កើត​ជំងឺ​មួយ​ប្រភេទ​នេះ​បាន​ដែរ​ វា​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​ដូចជា​របប​អាហារ ការ​ហាត់​ប្រាណ និង​ប្រើប្រាស់​ផលិតផល​ប៉ះពាល់​ដល់​សុខភាព​មួយ​ចំនួន​។

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

បើ​យោង​ទៅ​តាម​ការសិក្សា​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ឈាម​ AB មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ តួ​យ៉ាង​ដូច​ជា​ការ​សិក្សា​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​សៀវភៅ Journal of Thrombosis and Haemostasis។ លើស​ពី​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​បន្ថែម​ថា​ ក្រុម​ឈាម​ប្រភេទ A ក៏​ស្ថិត​ក្នុង​ក្រុម​ឈាម​ដែល​ប្រឈម​ហានិភ័យ​នៃ​ជំងឺ​មួយ​ប្រភេទ​នេះ​ផង​ដែរ។

ជំងឺ​វង្វេង

មនុស្ស​ដែល​មាន​ក្រុម​ឈាម AB មាន​អត្រា ៨២ភាគរយ​អាច​វិវត្តន៍​ទៅ​បង្ក​​បញ្ហា​ការ​ចងចាំ​ជាជាង​មនុស្ស​ដែល​មាន​ក្រុម​ឈាម​ប្រភេទ O។ ហេតុ​ផល​ចម្បង​មួយ​ដែល​ងាយ​នាំ​ក្រុម​ឈាម​ប្រភេទ​នេះ​ភ្លេចភ្លាំង​ និង​វង្វេង គឺ​ដោយ​សារ​ សម្ពាធ​ឈាម កូលេស្តេរ៉ុល​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម។ លក្ខខ័ណ្ឌ​ទាំង​នេះ​ហើយ​ដែល​ងាយ​បង្ក​ទៅ​ជា​ជំងឺ​វង្វេង និង​មាន​បញ្ហា​ការ​ចងចាំ។ មិន​ខុស​ពី​ការ​លើក​ឡើង​ខាង​លើ​មិន​ប្រាកដ​អ្នក​មាន​ក្រុម​ឈាម​ប្រភេទ​នេះ​ដឹង​តែ​កើត​ជំងឺ​នេះ​ទេ​ អ្នក​អាច​ការពារ​វា​បាន​ដោយ​ការ​ហាត់ប្រាណ​ទៀងទាត់ ផឹក​ស្រា​ក្នុង​កម្រិត​សម​ល្មម កុំ​ជក់បារី និង​សកម្ម​ក្នុង​ជីវិត​ផ្ទាល់ខ្លួន និង​ទំនាក់ទំនង​សង្គម។

ជំងឺ​បេះដូង

ក្រុម​ឈាម A, B និង AB មាន​អត្រា ៦.២ ភាគរយ​ដែល​អាច​វិវត្តទៅ​បង្ក​ជំងឺ​បេះដូង​។ កត្តា​ហ្សែន​មួយ​ឈ្មោះ​ថា​ ABOហ្សែន​នៅ​ក្នុង​ក្រុម​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ជំងឺ​ប្រភេទ​នេះ​វិវត្តន៍​ ហើយ​ក្រៅ​ពី​ក្រុម​ឈាម​ទាំង​៣នេះ មាន​តែ​ក្រុម​ឈាម​ប្រភេទ​ O មួយ​ប៉ុណ្ណោះ​ដែល​គ្មាន​ហ្សែន​នេះ។

ជា​រួម​មក​ក្រុម​ឈាម​គ្រាន់​ជា​កត្តា​រួម​ផ្សំ​មួយ​ទៅ​វិវត្ត​ជំងឺ​។ ការ​ដឹង​ពី​ភាព​ខ្សោយ​នៃ​ក្រុម​ឈាម​របស់​ខ្លួន​មាន​សារសំខាន់​ខ្លាំង​ណាស់​ដើម្បី​ការពារ​ ក៏​ដូច​ជា​ទប់​ស្កាត់​នៃ​ការ​វិវត្តន៍​ជំងឺ​ទាំង​អស់​នេះ​។ ហេតុ​នេះ​ហើយ​ការ​ថែ​រក្សា​សុខភាព ហាត់ប្រាណ កម្រិត​ការ​ទទួលទាន​ស្រា ជក់​បារី តាម​ដាន​របប​អាហារ​របស់​ខ្លួន​ គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​ថែរក្សា​សុខភាព​របស់​ខ្លួន​ មិន​ថា​អ្នក​មាន​ក្រុម​ឈាម​ប្រភេទ​ណា​នោះ​ទេ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *