៥ វិធីអាចជួយខួរក្បាលកុំឱ្យគិតច្រើនពេលកំពុងគេង

ពេលខ្លះបើទោះបីជាយើងគេងពិតមែន តែមិនមែនមានន័យថាយើងកំពុងគេងលក់បានស្កប់ស្កល់នោះទេ។ អាការៈដែលគេងមិនលក់ស្កប់បែបនេះគឺមានន័យថាខួរក្បាលយើងកំពុងដំណើរការឥតឈប់។ ចំពោះមូលហេតុដែលធ្វើឱ្យខួរក្បាលគិតច្រើនមិនឈប់គឺអាចបណ្ដាលមកពីភាពតានតឹង ធ្វើការជ្រុលកម្លាំង ឬសម្ពាធផ្សេងៗដែលមានឥទ្ធិពលខ្លាំងដល់ខួរក្បាល។ ដូច្នេះហើយ ៥ វិធីនេះអាចជួយសម្រួលដល់ខួរក្បាលកុំឱ្យគិយច្រើនអំឡុងពេលគេង៖

១. រៀបចំតារាងការងារ (To-Do List)

តាមការសិក្សាបានបង្ហាញថាការរៀបចំតារាងការងារសម្រាប់ថ្ងៃស្អែក ឬ To-Do List អាចជួយសម្រួលដល់ការគេងឱ្យបានស្រួលជាងមុន។ វាអាចជួយកាត់បន្ថយសម្ពាធ ការថប់បារម្ភ និងភាពស្មុគស្មាញដែលបណ្ដាលឲ្យខួរក្បាលយើងគិតច្រើន។ លើសពីនេះទៀត ការរៀបចំតារាងការងារនេះផងដែរក៏ជាចំណែកដែលធ្វើឱ្យយើងមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការងារថ្មីៗផងដែរ។

២. បង្កើតទម្លាប់សរសេរកំណត់ហេតុ

ការសរសេរកំណត់ហេតុរៀបរាប់ពីអារម្មណ៍ខ្លួនឯងអាចនឹងចាស់គម្រិលបន្តិចមែន តែវាអាចជួយសម្រាលភាពតានតឹងបានមួយកម្រិតដែរ។ លើសពីនេះទៀត ទម្លាប់នៃការសរសេរកំណត់ហេតុប្រៀបដូចជាយើងកំពុងរៀបរាប់ភាពតានតឹង និងទុក្ខសោកទៅកាន់មិត្តជិតស្និទ្ធហើយមិនខ្លាចថាគេនឹងនិយាយរឿងយើងប្រាប់អ្នកណាតនោះឡើយ។ នៅពេលដែលយើងបានបញ្ចេញភាពតានតឹងហើយ នោះច្បាស់ណាស់យើងនឹងគេងលក់ស្រួលជាងមុន។

៣. យល់អារម្មណ៍ខ្លួនឯងឱ្យបានច្រើនជាងមុន

ជឿជាក់ថាមនុស្សមួយភាគធំមានទម្លាប់យល់ពីអ្នកដទៃច្រើនជាងខ្លួនឯង។ ប៉ុន្តែនៅពេលយើងព្យាយាមយល់ពីគេខ្លាំង យើងនឹងបាត់បង់ភាពជាខ្លួនឯងរហូតអាចឈានដល់ការដាក់សម្ពាធខ្លួនឯងថែមទៀតផង។ ដូច្នេះចាប់ផ្ដើមរៀនយល់ពីអារម្មណ៍ខ្លួនឯងឱ្យបាន ត្រូវលើកទឹកចិត្តខ្លួនឯង ហើយចាំបាច់កុំព្យាយាមបន្ទោសខ្លួនឯងដែលវាប្រៀបដូចជាការបន្ថែមសម្ពាធឱ្យកាន់តែច្រើន។ ការរៀនយល់ពីអារម្មណ៍ខ្លួនឯងគឹជាវិធីល្អបំផុតការក្នុងការបន្ថយភាពតានតឹង ការថប់បារម្ភ និងសម្រួលដល់ដំណេកផងដែរ។

៤. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណយ៉ាងហោច ៣០ នាទីក្នុងមួយថ្ងៃអាចជួយឱ្យយើងកាន់តែងាយស្រួលក្នុងការគេង។ ជាពិសេសការហាត់ប្រាណបែប aerobic មិនត្រឹមតែផ្ដល់ផលល្អដល់សុខភាពទេ វាថែមទាំងអាចធ្វើឱ្យផ្លូវចិត្តមានលំនឹង ស្ងប់ និងស្រស់ស្រាយជាងមុន ក៏ដូចជារំសាយភាពតានតឹងដែលមានសារៈសំខាន់សម្រាប់ខួរក្បាលក្នុងការជំរុញដល់ការគេងផងដែរ។  

៥. ធ្វើសមាធិ

ការធ្វើសមាធិ ១០ នាទីមុនពេលចូលគេងក្នុងមួយថ្ងៃអាចជួយឱ្យយើងកាត់បន្ថយភាពតានតឹង ស្រ្តេស និងធ្វើឱ្យយើងគេងបានលឿន ក៏ដូចជាស្កប់ស្កល់ជាងមុនផងដែរ។ មិនតែប៉ុណ្ណោះ ការធ្វើសមាធិក៏អាចជួយយើងបង្កើននូវគំនិតវិជ្ជមានសម្រាប់ខ្លួនឯងកាន់តែច្រើនដែរ។ យោងតាមការសិក្សាជាង ២០០ ករណីបានបង្ហាញថាការធ្វើសមាធិអាចធ្វើឱ្យផ្លូវចិត្តមនុស្សយើងវិជ្ជមានច្រើនជាងមុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ