ស្រាយចម្ងល់ ហូបត្រីខកំប៉ុងផ្ដល់ផលល្អ ឬ អាក្រក់ចំពោះសុខភាព? មុនហូបគួរកម្ដៅ ឬ អត់?

អាចនិយាយបានថា ត្រីខកំប៉ុងគឺជាជម្រើសអាហារដែលមនុស្សជាច្រើននឹកឃើញនៅពេលមិនដឹងថាត្រូវញ៉ាំអ្វី ឬមានថវិកាតិចតួច ប៉ុន្តែអាចនឹងមានមនុស្សជាច្រើនឆ្ងល់ដូចគ្នាដែរថាបរិភោគត្រីខកំប៉ុង ប៉ះពាល់សុខភាពអត់? គួរយកកម្ដៅសិន ឬ​ញ៉ាំ​ភ្លាម​ៗ​…​? ខាងក្រោមនេះ AMS នឹងប្រាប់ចម្លើយ!

ការកម្ដៅត្រីខកំប៉ុង៖

តាមពិតទៅ ត្រីខកំប៉ុងអាចបរិភោគភ្លាមៗបន្ទាប់ពីបើកកំប៉ុង ព្រោះ​ត្រី​ខកំប៉ុង​ជា​អាហារ​ដែល​បាន​ចម្អិន​រហូត​ដល់​ឆ្អិនរួចទៅហើយ និង​ត្រូវបាន​សម្លាប់​មេរោគ​ដែល​មាន​នៅ​ក្នុង​រោងចក្រ ដោយក្នុងដំណើរការផលិត គេបានប្រើកម្ដៅខ្ពស់ប្រហែល ១១៨ – ១២២ អង្សាសេ រយៈពេល ៦០ – ៧០ នាទី ធ្វើឱ្យត្រីកំប៉ុងអាចរក្សាទុកបានយូរដោយមិនខូច ទោះបីជាមិនដាក់ទូរទឹកកកក៏ដោយ។

ការកម្ដៅត្រីខកំប៉ុងមុនពេលញ៉ាំក៏អាចធ្វើទៅបានដែរ ដើម្បីបង្កើនឱជារស ដោយអ្នកអាចកម្ដៅត្រីខកំប៉ុងឡើងវិញតាមវិធីផ្សេងៗ ដូចជាកម្ដៅក្នុងមីក្រូវ៉េវ នៅលើចង្ក្រាន ឬនៅក្នុងឆ្នាំង។

ការកម្ដៅត្រីខកំប៉ុងក្នុងមីក្រូវ៉េវ អាចធ្វើបានដោយចាក់ត្រីខកំប៉ុងដាក់លើចានមួយ ហើយកម្ដៅវាក្នុងមីក្រូវ៉េវរយៈពេល ១ទៅ២នាទី ឬរហូតដល់ត្រីឡើងកម្ដៅសព្វ។

ការកម្ដៅត្រីខកំប៉ុងនៅលើចង្ក្រាន អាចធ្វើបានដោយចាក់ត្រីខកំប៉ុងចូលទៅក្នុងខ្ទះ ហើយកម្ដៅដោយប្រើភ្លើងមធ្យមរហូតដល់ត្រីក្ដៅសព្វ។

ការកម្ដៅត្រីខកំប៉ុងនៅក្នុងឆ្នាំង អាចធ្វើបានដោយចាក់ត្រីខកំប៉ុងចូលទៅក្នុងឆ្នាំងមួយហើយបន្ថែមទឹកបន្តិច និងប្រើភ្លើងមធ្យមរហូតដល់ត្រីក្ដៅសព្វ។

សារធាតុចិញ្ចឹមពីត្រីខកំប៉ុង៖

– សំបូរទៅដោយប្រូតេអ៊ីនដែលចាំបាច់សម្រាប់កសាង និងជួសជុលកោសិកាក្នុងរាងកាយ ហើយក៏ជាប្រូតេអ៊ីនដែលងាយរំលាយផងដែរ ដូច្នេះវាល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។

-មានជាតិខ្លាញ់ទាប។ ត្រីកំប៉ុងភាគច្រើនមានជាតិខ្លាញ់ទាប ដូច្នេះវាសក្ដិសមសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ ឬកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន។

-មានផ្ទុកអាស៊ីតខ្លាញ់មិនឆ្អែតដូចជា Omega-3 ដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺអាល់ហ្សៃមឺរ និងជំងឺរលាកសន្លាក់ជាដើម។

– មានកាល់ស្យូមខ្ពស់។ ត្រីកំប៉ុងមួយចំនួន ដូចជាត្រីសាឌីន មានជាតិកាល់ស្យូមខ្ពស់ ដែលចាំបាច់សម្រាប់ការកសាង និងការថែរក្សាឆ្អឹង និងធ្មេញ។

– ត្រីខកំប៉ុងក៏ជាប្រភពដ៏ល្អនៃវីតាមីន និងសារធាតុរ៉ែផ្សេងទៀតដូចជា វីតាមីន A វីតាមីន B12 និងជាតិដែក។

ទោះយ៉ាងណា ត្រីខកំប៉ុងក៏អាចបង្កគ្រោះថ្នាក់ដែរ ប្រសិនបើ​ទទួលទាន​មិន​បាន​ត្រឹមត្រូវ​ដូច​ខាងក្រោម​៖

– ទទួលទានច្រើនពេក។ ត្រីកំប៉ុងមួយចំនួន ដូចជាត្រីសាឌីន មានជាតិសូដ្យូមខ្ពស់ ប្រសិនបើទទួលទានច្រើនពេក វាអាចបង្កើនហានិភ័យនៃជំងឺតម្រងនោម និងលើសឈាម។

– ​ត្រីខ​កំប៉ុង​មួយ​ចំនួន​អាច​មានជាប់​ជាតិពុល​ដូច​ជា បារត សំណ និង​អាសេនិច ដូច្នេះការ​ទទួលទាន​ត្រី​ទាំងនេះ​ច្រើន​ពេក​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​របស់​អ្នក។

– អ្នកដែលអាឡែស៊ីជាមួយអាហារសមុទ្រគួរតែជៀសវាងការទទួលទានត្រីខកំប៉ុង ​ដោយសារ​តែ​វា​អាច​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ដូចជា​កន្ទួល រមាស់ ហើម និង​ពិបាក​ដកដង្ហើម​។

– ដោយសារជាអាហារកែច្នៃប្រែរូប ត្រីខកំប៉ុងជាច្រើនមានដាក់សារធាតុរក្សាទុកបានយូរ ឬអំបិល (សូដ្យូម) ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាព។ ដូច្នេះ​ មិនគួរទទួលទានញឹកញាប់នោះឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New