ក្រុមហ៊ុនអង្គរមីល រៀបចំកម្មវិធីជួបជុំ និងថ្លែងអំណរគុណអ្នកធុរកិច្ច ទូទាំងប្រទេស

កាលពីថ្ងៃទី ០៧ មករា ឆ្នាំ ២០២៤ ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតទឹកដោះគោក្នុងស្រុកដ៏ល្បីឈ្មោះ អង្គរមីល បានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំដ៏ពិសេសមួយនៅសណ្ឋាគារ សុខា ភ្នំពេញ ដើម្បីជាការថ្លែងអំណរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ព្រមទាំងដៃគូវិនិយោគ តំណាងចែកចាយទាំងអស់ ដែលបានខិតខំបំពេញការងារ ការសហការណ៍ដ៏ល្អ នាំឱ្យក្រុមហ៊ុនឈរជើងយ៉ាងរឹងមាំលើទីផ្សារ និងបន្តរីកចម្រើនឥតឈប់ឈរ។ ពិធីជប់លៀងប្រចាំឆ្នាំដ៏ធំមួយនេះ មានការចូលរួមពីបុគ្គលិក ដៃគូវិនិយោគ តំណាងចែកចាយ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ថ្លែងនៅក្នុងឱកាសដ៏ពិសេសខាងលើលោក កុយ សុវណ្ណ ជា នាយកដ្ឋានផ្នែកលក់និងទីផ្សារប្រចាំក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី បានឡើងថ្លែងអំណរគុណដល់តំណាងចែកចាយទូទាំងប្រទេសដែលបានសហការធុរកិច្ចជាមួយក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី នាឆ្នាំ ២០២៣ កន្លងទៅ ឱ្យទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ។ តំណាងឱ្យក្រុមហ៊ុន លោក កុយ សុវណ្ណ សូមអបអរសាទចំពោះលទ្ធផលដ៏ល្អក្នុងឆ្នាំ ២០២៣ កន្លងទៅ។

លោក កុយ សុវណ្ណ បានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុននឹងខិតខំសិក្សាស្វែងយល់អំពីតម្រូវការ គោលបំណងរបស់អ្នកប្រើប្រាស់ចុងក្រោយ ដើម្បីអភិវឌ្ឍន៍នូវផលិតផលថ្មីៗជាច្រើនទៀត ដើម្បីផ្គត់ផ្គង់តម្រូវការ​ទីផ្សារប្រកបដោយនិរន្តភាព និង​ដើម្បីពង្រីកទំហំទីផ្សាររបស់ក្រុមហ៊ុន ឱ្យកាន់តែធំជាលំដាប់ជារៀងរាល់ឆ្នាំ។​​ ជាក់ស្តែង ក្នុងឆ្នាំ២០២៣ថ្មីៗកន្លងទៅនេះ ​ក្រុមហ៊ុនបានផលិតបន្ថែមនូវផលិតផល១​ប្រភេទ ទៀតគឺ៖ ​ទឹកដោះគោបេស៍ខៅ ប្រភេទប្រអប់ក្រដាសបរិស្ថាន ចំណុះ​ 1,284Kg  ហើយរំពឹងទុកជាមុនថាផលិតផលនេះនឹងក្លាយជាផលិតផលលក់ដាច់ខ្លាំងនិងមានការពេញនិយមគាំទ្រ ពីអតិថិជនទាំងអស់ ។​

តាមប្រសាសន៍របស់នាយកផ្នែកលក់ និងគ្រប់គ្រងទីផ្សារខាងលើឱ្យដឹងទៀតថា ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការប្រកួតប្រជែងដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននឹងខិតខំបង្កើតនូវយុទ្ធសាស្រ្តទីផ្សារថ្មីៗ ដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រកួតប្រជែងលើទីផ្សារ​ប្រកបដោយយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ-ឈ្នះ-ឈ្នះ ។ ដោយមានភាពជឿជាក់ទៅលើសមត្ថភាព និងបទពិសោធន៍ក្នុងការចែកចាយ លក់ផលិតផលយូរឆ្នាំ​ ​ព្រមទាំងការក្តាប់បាននូវព័ត៌មានទីផ្សារយ៉ាងជាក់លាក់ នៅក្នុងតំបន់​រៀងៗខ្លួនរបស់តំណាងចែកចាយទាំងអស់ ​ក្រុមហ៊ុនមានការរំពឹងទុកជាមុនថាការសហការធុរកិច្ច ក្នុងឆ្នាំ២០២៤​​នេះ នឹងបញ្ចប់ដោយទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំ២០២៣ ហើយនឹងមានកំណើនមិនតិចជាង១០–១៥%​នោះឡើយ។ ​

ក្រុមហ៊ុននឹងប្ដេជ្ញាជាមួយយុទ្ធសាស្ត្រសំខាន់ៗរួមមាន៖ យុទ្ធសាស្រ្តល្អ ផលិតផលល្អ អ្នកចែកចាយពូកែ ការសហការល្អ នោះនឹងទទួលបានលទ្ធផលគាប់ប្រសើរជាមិនខាន ។​  ចំណែកឯ យុទ្ធសាស្រ្តគន្លឹះឆ្នាំ២០២៤គឺ៖

  • ការកសាងម៉ាកយីហោរ តាមគ្រប់ប្រពន្ធ័ផ្សព្វផ្សាយជាពិសេស​បណ្តាញសង្គម និង ឌីជីថល (Social and digital media)
  • ការពង្រីកទីផ្សារតាមរយៈ កម្មវិធីលក់ជាពិសេសដល់ដៃគូរលក់និងចែកចាយបន្ត
  • ការបង្កើនបរិមាណនៃអតិថិជនប្រើប្រាស់ចុងក្រោយលើទូរទាំងប្រទេស 

សូមបញ្ជាក់ថា ក្រុមហ៊ុនអង្គរឌែរីប្រូដាក់ខូអិលធីឌី (រោងចក្រផលិតទឹកដោះគោអង្គរមីល) ទទួលបានអាជ្ញាបណ្ណ័ពីរាជរដ្ឋាភិបាល កាលពី ខែវិច្ឆិការ ឆ្នាំ២០១៣ លើផ្ទៃដី ​៣ហិចតា​ ហើយបានដំណើរការផលិត ​ផលិតផលទឹកដោះគោដំបូងនៅ​ខែកញ្ញាឆ្នាំ២០១៥​​ ជាមួយការដាក់បន្ថែមទន់វិនិយោគជាបន្តបន្ទាប់មកដល់ពេលនេះទន់វិនិយោគបានកើនឡើងដល់ប្រមាណជិត​ ៥០លានដុល្លារសហរដ្ឋអាមេរិច ហើយផ្ទៃដី​រោងចក្រផលិតបានកើនដល់៦ហិចតា​(ទ្វេដង)នាពេលបច្ចុប្បន្ននេះ។​ ក្រុមហ៊ុនបាន​ផ្តល់ការងារជូនកម្មករនិយោជិត​ប្រមាណជាជិត ៦០០នាក់  ក្នុងនោះនាយកដ្ឋានផ្នែកលក់និងទីផ្សារមានចំនួន​ ១៥៨នាក់ទូទាំងប្រទេស​(ឆ្នាំ២០២៤មានកំនើនប្រមាណ១០%) និងបានចូលរួមចំណែកបង់ពន្ធជូនថវិកាជាតិប្រមាណ ៨ ទៅ ១០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ​៕

អង្គរមីលមានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា! អង្គរមីលល្អសម្រាប់សុខភាពអ្នក!

ប្រភព៖ អត្ថបទក្រុមហ៊ុន



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត



Leave a Reply

Your email address will not be published.Required fields are marked *