អាហារទាំង ៨ ជួយកាត់ជាតិខ្លាញ់ក្នុងឈាម

នាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនបាននិងកំពុងប្រឈមជាមួយជំងឺបេះដូង ជំងឺសរសៃឈាម និងជំងឺផ្សេងៗទៀតដោយសារការកើននូវកម្រិតជាតិខ្លាញ់ក្នុងឈាម។ មូលហេតុមួយផ្នែកធំនៃការឡើងជាតិខ្លាញ់នេះគឺបណ្ដាលមកពីទម្លាប់ការទទួលទានអាហារប្រចាំថ្ងៃរបស់យើង។ ដូច្នេះការញ៉ាំដែលមានលក្ខណៈសម្បត្តិកាត់បន្ថយខ្លាញ់ក្នុងសរសៃឈាមត្រូវបានរាប់ជាវិធីសាស្រ្តមួយអាចបន្ទាបហានិភ័យនៃជំងឺបាន ហើយអាហារទាំងនោះមានដូចជា៖

១. ទំពាំងបារាំង

ទំពាំងបារាំងជាបន្លែមួយប្រភេទដែលមានគុណសម្បត្តិជួយសម្អាតជាតិខ្លាញ់ក្នុងឈាមបានយ៉ាងល្អ។ ជាមួយគ្នានេះដែរ កម្រិតនៃជាតិសរសៃខ្ពស់របស់ទំពាំងបារាំង ជាពិសេសជាតិសរសៃរលាយ (soluble fiber) អាចជួយកាត់បន្ថយការកកើតឡើងកំណកឈាម ការរលាក និងជួយសម្រួលដល់ការបន្ទោរចង់ថែមទៀតផង។

២. ផ្លែទទឹម

ផ្លែទទឹម ឬទឹកទទឹមស្រស់គឺអាហារ និងភេសជ្ជៈដែលអាចជួយបណ្ដេញជាតិខ្លាញ់ក្នុងសរសៃឈាមបាន។ មិនតែប៉ុណ្ណោះ សារធាតុ polyphenols ក្នុងផ្លែទទឹមអាចប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាការបន្ថយការរលាក ការប្រមូលផ្ដុំជាតិខ្លាញ់ក្នុងសរសៃឈាម និងជញ្ជាំងនៃសរសៃឈាមផងដែរ។ លើសពីនេះទៀត ផ្លែទទឹមក៏មានផ្ទុកនូវសារធាតុជំរុញរាងកាយឱ្យផលិតនីទ្រិចអុកសាយ (nitric oxide) ដែលត្រូវបានចាត់ជាសារធាតុគីមីសាស្រ្តជួយសម្រួលដល់លំហូរឈាមផងដែរ។

៣. តែបៃតង

តែបៃតងសម្បូរដោយសារធាតុ catechins អាចកាត់បន្ថយការស្រូបយកកូឡេស្ដេរ៉ូលមិនល្អចូលក្នុងខ្លួន ការពារជំងឺទាក់ទងនឹងសរសៃឈាមបេះដូង កាត់បន្ថយជាតិខ្លាញ់ ជាពិសេសជួយដល់ការសម្រកទម្ងន់។ សម្រាប់ការទទួលទានតែបៃតងនេះផងដែរគឺចាំបាច់គួរតែជាស្លឹកតែបៃតងដោយមិនថែមស្ករ ឬទឹកដោះគោឡើយ។

៤. ប្រូខូលី

ផ្កាខាត់ណាខៀវ​ ឬប្រូខូលីជាបន្លែមានអត្ថប្រយោជន៍ខ្ពស់សម្បូរវីតាមីន C វីតាមីន K ប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន។ ជាតិសរសៃក្នុងប្រូខូលីជាផ្នែកមួយដ៏សំខាន់ដែលជួយកាត់បន្ថយកូឡេស្ដេរ៉ូល សម្អាតជាតិខ្លាញ់ កាត់បន្ថយសម្ពាធឈាម និងហានិភ័យនៃជំងឺផ្សេងៗផងដែរ។

៥. ផ្លែឪឡឹក

ផ្លែឪឡឹកត្រូវបានគេចាត់ទុកថាជាផ្លែឈើមួយប្រភេទសម្បូរជាតិសរសៃ និងជាតិទឹកដែលអាចជួយកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងខ្លួនបានយ៉ាងល្អ។ លើសពីនេះទៀត ឪឡឹកក្នុងមានផ្ទុកនូវអាស៊ីតអាមីណូសំខាន់ៗដែលជួយឱ្យរាងកាយផលិត nitric oxide ពង្រីកសរសៃឈាម និងធ្វើឱ្យឈាមរត់បានល្អផងដែរ។

៦​. ផ្លែប៉ោម

នៅក្នុង​ផ្លែ​ប៉ោម​មាន​សារធាតុ​ម្យ៉ាង​ហៅថា pectin និងជាតិសរសៃខ្ពស់ដែល​អាច​ជួយ​កម្ចាត់ខ្លាញ់​ ក៏ដូចជាទប់ស្កាត់ការឡើងជាតិខ្លាញ់ផងដែរ។ ការ​ញ៉ាំ​ផ្លែ​ប៉ោម​ជា​ប្រចាំអាចជួយការពារយើងពីជំងឺលើសខ្លាញ់ក្នុងឈាម ការឡើងកូឡេស្តេរ៉ូល រួមទាំងជំងឺសរសៃឈាមបេះដូងថែមទៀតផង។ លើសពីនេះទៀត ជាមួយវីតាមីន C​ ក្នុងផ្លែប៉ោមអាចជួយប្រឆាំងរ៉ាឌីកាល់សេរី កាត់បន្ថយការរលាក ផ្ដល់សារធាតុចិញ្ចឹមដល់ស្បែក និងជំរុញប្រព័ន្ធការពាររាងកាយផងដែរ។

៧. ផ្លែប័រ

ផ្លែប័រត្រូវបានគេចាត់ទុកថាជាផ្លែឈើសំខាន់មួយសម្រាប់បញ្ចុះកូឡេស្ដេរ៉ូលក្នុងរាងកាយ។ ប្រសិនបើយើងញ៉ាំផ្លែប័រជាប្រចាំ ឬញឹកញាប់អាចជួយបណ្ដេញជាតិខ្លាញ់អាក្រក់ កាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង ជំងឺសរសៃឈាមខួរក្បាល រួមទាំងការកកស្ទះក្នុងសរសៃផងដែរ។

៨. ប្រេងអូលីវ

អ្នកណាៗក៏បានដឹងដែរថាប្រេងអូលីវផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរាងកាយ។ ការប្រើប្រាស់ប្រេងអូលីវបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃអាចជួយកាត់បន្ថយខ្លាញ់អាក្រក់ កាត់បន្ថយហានិភ័យនៃជំងឺក្រិនសរសៃឈាម និងបញ្ចុះកូឡេស្តេរ៉ូលផងដែរ។ សម្រាប់ការញ៉ាំប្រេងអូលីវនេះដែរនឹងអាច​ផ្ដល់​ផល​ល្អបំផុត ប្រសិនបើវាមិនត្រូវបានចម្អិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ