អ្នក​ស្រលាញ់​ការ​ថត​រូប​កុំ​រំលង! «មហោស្រព​រូបថត​ភ្នំពេញ» នឹង​មក​ដល់​ចុង​សប្ដាហ៍​នេះ​ហើយ

អ្នក​ស្រលាញ់​រូបថត​ វិស័យ​ថត​រូប ឬ​ចង់​ចាប់​អាជីព​ជា​អ្នក​ថត​រូប​ នឹង​បាន​ទស្សនា​នូវ​ផ្ទាំង​រូបថត​ធំៗ ដែល​ជា​ស្នាដៃ​រូប​ថត​កម្រិត​ខ្ពស់​ ប្រកប​ទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត​គួរ​ឲ្យ​កោត​សរសើរ​មក​ពី​អាស៊ី និង​អឺរ៉ុប តាម​រយៈ «មហោស្រព​រូបថត​ភ្នំពេញ»។ ឆ្នាំ​ ២០២២​នេះ​ជា​ខួប​លើក​ទី​ ១៣​ ហើយ​នៃ​ការ​បង្កើត​មហោស្រព​រូប​ថត​ដ៏​ធំ​ដែល​តែង​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​មួយ​នេះ។

មហោស្រព​រូបថត​ភ្នំពេញ​តែង​​តែ​ប្រកាន់​ខ្ជាប់​នឹង​គោលការណ៍​របស់​ខ្លួន​ជា​ចម្បង នោះ​គឺ​ការ​ផ្លាស់​ប្ដូរ​បទពិសោធន៍​រវាង​សិល្បករ​អឺរ៉ុប និង​អាស៊ី ជា​ពិសេស​នៅ​កម្ពុជា រយៈ​ពេល​ ១ខែ​ពេញ​តែ​ម្ដង។ ក្នុង​នោះ​សិល្បករ​ខ្មែរ​ដែល​នឹង​មាន​វត្តមាន​នៅ​ឆ្នាំ​នេះ គឺ​សិល្បករ​ខ្មែរ-បារាំង លោក ភូ ស្សង់បាទីស៍្ត លោក សៀន ចាន់​ណាល់ លោក ឃុន វណ្ណៈ និង​សិល្ប​ការិនី​វ័យ​ក្មេង​កញ្ញា ទែន បូរី ម៉ិច សេរីរ័ត្ន ហាន់ អ៊ីណង និង​សុខ រីណា ពួក​គាត់​នឹង​ធ្វើ​ការ​រួម​គ្នា​ក្រោម​ប្រធាន​បទ «ស្បៀងអាហារ» ។

តាម​រយៈ​កាលវិភាគ​នៃ​ការ​តាំង​បង្ហាញ​ ឃើញ​មាន​ថា​មាន​កម្មវិធី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន រួម​មាន​ ការ​ចាក់​បញ្ចាំង​រូបថត​អំពី​ប្រទេស​អ៊ុយក្រែន ដំណើរ​​ទស្សនា​ការ​តាំង​ពិព័រណ៍​រូបថត​ដោយ​ជិះ​រ៉ឺម៉ក​កង់​បី ​ការ​ចាក់​បញ្ចាំង​គម្រោង​ “Intersection” របស់​ស្ត្រី​ខ្មែរ​ ៤រូប និង​កម្មវិធី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ផ្សេង​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​តាំង​ពិព័រណ៍​រូបថត​របស់​សិល្បករ​ដែល​រៀប​ចំ​ឡើង​ដោយ​មហោស្រព លោក​អ្នក​អាច​ទស្សនា​បាន​ដោយ​សេរី​នៅ វិទ្យាស្ថាន​បារាំង​កម្ពុជា មជ្ឈមណ្ឌល​បុប្ផា​ណា ជញ្ចាំង​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា Friends Future Factory (F3) វិចិត្រសាល ស្រា អាត និង ចាវ៉ា​កាហ្វេ ទួល​ទំពូង ចាប់​តាំង​ពី​ថ្ងៃ​បើក​សម្ពោធ​គឺ​ ២៧ តុលា ដល់ ២៧ វិច្ឆិកា​ឆ្នាំ​ ២០២២ នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង