គន្លឹះ​ ៦​យ៉ាង​បង្កើន​សមត្ថភាព​ខួរក្បាល

តើ​អ្នក​ដឹង​ទេ​ថា​ខួរក្បាល​របស់​មនុស្ស​តែង​តែ​ផ្លាស់ប្ដូរ​​ទៅ​តាម​វ័យ? ក្នុង​នោះ​មុខងារ​ផ្លូវ​ចិត្ត​ក៏​ផ្លាស់ប្ដូរ​ទៅ​តាម​ខួរក្បាល​ដែរ។ សមត្ថភាព​ខួរក្បាល​ធ្លាក់​ចុះ​ទៅ​តាម​វ័យ​គឺ​ជា​រឿងធម្មតា​ ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​មាន​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ឲ្យ​ខួរក្បាល​របស់​អ្នក​ដំណើរ​ការ​ល្អ​បំផុត និង​កាន់​តែ​មាន​ភាព​ឆ្លាតវៃ។

១ សាកល្បង​សកម្មភាព​ថ្មីៗ

ដើម្បី​ពង្រឹង​សមត្ថភាព​ខួរក្បាល​អ្នក​អាច​សាក​ល្បង​អ្វី​ថ្មី​ដូចជា រៀន​លេង​ឧបករណ៍​តន្ត្រី រៀន​ភាសា​បរទេស​ថ្មី បង្កើត​ចំណូល​ចិត្ត​ថ្មី​ដូចជា​លេង​បាល់ទាត់ ឬ​ជិះកង់​ជា​ដើម។ ជា​រួម​អ្នក​គួរ​សាកល្បង​សកម្មភាព​ថ្មី​ដែល​ជំរុញ​ឲ្យ​ខួរក្បាល​របស់​អ្នក​សកម្ម។

២ បំប៉ន​ខួរក្បាល​របស់​អ្នក​

ជា​មួយ​នឹង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​នឹង​ជួយ​ជំរុញ​ឲ្យ​មុខងារ​ខួរក្បាល​របស់​អ្នក​ដំណើរ​ការ​កាន់​តែ​ល្អ​។ អាហារ​មួយ​ចំនួន​ដែល​អ្នក​គួរ​ញុំា​ឲ្យ​បាន​ញឹកញាប់​ដើម្បី​ពង្រឹង​ខួរក្បាល​មាន​ដូចជា​ ផ្លែឈើ បន្លែ ត្រី និង​គ្រាប់​ធញ្ញជាតិ​ជា​ដើម។ល។

៣ ចូល​ក្នុង​សង្គម

ការ​បង្កើត ឬ​បង្កើន​ទំនាក់ទំនង​ជា​មួយ​អ្នក​ដទៃ​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​រីករាយ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ជា​ក៏​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​វង្វេង និង​ជួយ​ឲ្យ​អ្នក​អាយុ​វែង​ផង​ដែរ។

៤ ធ្វើ​ឲ្យ​រាងកាយ​សកម្ម

ចលនា​រាង​កាយ​ល្អ​ទាំង​សម្រាប់​រាងកាយ​ខ្លួន​ឯង និង​ខួរក្បាល​ដោយ​សារ​វា​បង្កើន​លំហូរ​អុកស៊ីហ្សែន​ក៏​ដូច​ជា​ការ​លូតលាស់​កោសិកា​សរសៃ​ប្រសាទ​ថ្មី និង​តភ្ជាប់​កោសិកា​ខួរក្បាល។ ការ​ហាត់​ប្រាណ ឬ​ធ្វើ​ឲ្យ​រាង​កាយ​សកម្ម​ក៏​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម ព្រម​ទាំង​ជួយ​បង្កើន​កម្រិត​កូលេស្តេរ៉ុល​ផង​ដែរ។

៥ គ្រប់គ្រង​ស្ត្រេស​ឲ្យ​បាន​ល្អ

ការ​ខ្វល់ខ្វាយ​ច្រើន និង​ស្ត្រេស​ អាច​ធ្វើ​ឲ្យ​សមត្ថភាព​ខួរក្បាល​របស់​មនុស្ស​មាន​ការ​ធ្លាក់​ចុះ។ អ្នក​អាច​សាក​ល្បង សមាធិ ដើរ​ហាត់ប្រាណ ស្ដាប់​តន្ត្រី ដើម្បី​បំបាត់​ភាព​តានតឹង​ដែល​វា​ជា​ផ្នែក​មួយ​​ជួយ​កាត់​បន្ថយ​ស្រ្តេស និង​ជួយ​ឲ្យ​អ្នក​ផ្ដោត​លើ​កិច្ចការ​បាន​កាន់​តែ​ប្រសើរ។

៦ គេង​ឲ្យ​បាន​គ្រប់​គ្រាន់

អំឡុង​ពេល​គេង ខួរក្បាល​ជា​ពេល​ដែល​ខួរក្បាល​ធ្វើ​ការ​ជួសជុល និង​លាង​សម្អាត​ខ្លួន​ឯង។ ការ​គេង​សំខាន់​ជាង​កត្តា​ណាៗ​ទាំង​អស់​សម្រាប់​ខួរក្បាល ហើយ​ដើម្បី​ឲ្យ​ខួរក្បាល​ដំណើរ​ការ​ឲ្យ​បាន​ល្អ​បំផុត​គឺ​អ្នក​ត្រូវ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​តិច​ពេក​ ឬ​ច្រើន​ខ្លាំង​ពេក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ