ប្រភព​ពិត​ប្រាកដ​នៃ​អាហារ​ល្បី​ៗ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល

មនុស្ស​គ្រប់​រូប​តែ​មាន​អាហារ​សំណព្វ​ចិត្ត​របស់​ខ្លួន​ដែល​ត្រូវ​មាត់​ ត្រូវ​ចិត្ត ប៉ុន្តែ​ភាគ​ច្រើន​យើង​ពុំ​បាន​ដឹង​ពី​ប្រភព​នៃ​អាហារ​ទាំងនោះ​ថា​កើត​ចេញ​ពី​ប្រទេស​ណា​នោះ​ទេ។ លើស​ពី​នេះ​ម្ហូប​ខ្លះ​មាន​ឈ្មោះ​ដែល​ធ្វើ​ឲ្យ​យើង​ភាន់ច្រឡំ​ទៅ​ទៀត ដូច​ជា​ដំឡូង​បារាំង​បំពង​ដែល​ជាក់ស្ដែង​ពុំ​មែន​មាន​ដើម​កំណើត​មក​ពី​​បារាំង​ឯ​ណា​ ខ្លះ​ទៀត​មាន​រូបរាង​ទំនង​ជា​អាហារ​បែប​អឺរ៉ុប​តែ​មាន​ដើម​កំណើត​នៅ​អាស៊ី​ទៅ​វិញ​។ ដើម្បី​កុំ​ឲ្យ​យល់​ខុស​ត​ទៅ​ទៀត​ យើង​មក​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​ដើម​កំណើត​នៃ​អាហារ​ល្បី​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ។

១ ដំឡូងបារាំង​បំពង (French fries)

ពាក្យ​បារាំង​នៅ​ក្នុង​អាហារ​នេះ​ពុំ​បាន​បញ្ជាក់​ថា​មាន​ប្រភព​មក​ពី​ប្រទេស​បារាំង​នោះ​ទេ តែ​វា​បញ្ជាក់​ឲ្យ​របៀប​រៀប​ចំ និង​ចិត​ដំឡូង។ French fries ត្រូវ​បាន​បង្កើត​ឡើង​ប្រជាជន​នៅ​ក្នុង​ប្រទេស​បែលហ្សិក ក្នុង​ឆ្នាំ ១៦៨០ ដោយ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ Namur ក្នុង​គ្រា​ដែល​មិន​អាច​រក​ត្រី​បាន​ព្រោះ​ទន្លេ​ក្នុង​តំបន់​នោះ​កក ​ទើប​ការ​បំពង​ដំឡូង​បារាំង​កើត​ឡើង​ដើម្បី​បំពេញ​ក្រពះ។

២ ការ៉េម

បើ​ទោះ​មិន​ល្បីល្បាញ​ពី​ដើម​កំណើត​របស់​វា​ តែ​យើង​គ្រប់​គ្នា​ប្រហែល​ជា​គិត​ថា​វា​ប្រាកដ​ជា​មក​ពី​អឺរ៉ុប​មិន​ខាន។ ផ្ទុយ​ពី​ការ​គិត​របស់​មនុស្ស​ភាគ​ច្រើន ការ៉េម​មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​អាស៊ី​ត្រជាក់​មួយ​គឺ​ប្រទេស​ម៉ុងហ្គោលី។ វា​បាន​កើត​ឡើង​ដោយ​ចៃដន្យ​នៅ​ក្នុង​ចក្រភព​ម៉ុងហ្គោលី​ក្នុង​សតវត្ស​ទី ១២ តែ​ក្រោយ​មក​ទើប​ចាំ​ផ្ដើម​ល្បីល្បាញ​ក្រោយ​ Marco Polo នាំ​យក​គំនិត​នេះ​ទៅ​ចែករំលែក​ក្នុង​ប្រទេស​អ៊ីតាលី។

៣ ប៉ាស្តា (Pasta)

Pasta មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​ជុំវិញ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​ ដោយ​វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មុខ​ម្ហូប​អ៊ីតាលី តែ​មែន​ទែន​ទៅ​វា​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​ទៅ​វិញ​បើ​យោង​ទៅ​តាម​គេហទំព័រ​ម្ហូប​អាហារ Foodies។ គេហទំព័រ​មួយ​នេះ​បាន​បញ្ជាក់​ថា​វា​ជា​ផ្នែក​មួយ​នៃ​ម្ហូប​ប្រចាំ​ថ្ងៃ​របស់​​ប្រទេស​ចិន​តាំង​ពី​សតវត្ស​ទី ១​មក​ម្ល៉េះ។ សរសៃ​មី​ ជា​មួយ​ពងមាន់​ Pasta អ៊ីតាលី​ចាប់​ផ្ដើម​ល្បីល្បាញ​ខ្លាំង​ក្នុង​សតវត្ស​ទី ១៣ និង​រីក​សាយភាយ​ប្រជាប្រិយភាព​របស់​ខ្លួន​ពាស​ពេញ​អ្នក​ដំណើរ​នៅ​អឺរ៉ុប និង​ដល់​ពិភព​លោក​មក​ទល់​បច្ចុប្បន្ន​នេះ។

៤ ដូណាត់ (Doughnuts)

តើ​អ្នក​គិត​ដល់​ប្រទេស​មួយ​ណា​ពេល​ឃើញ​ដូណាត់? សហរដ្ឋអាមេរិក អូស្ត្រាលី ឬ​ឥណ្ឌា? បើ​អ្នក​គិត​ថា​មក​ពី​អាមេរិក​ហាក់​ទំនង​បន្តិច​ដោយ​សារ​ជនជាតិ​អាមេរិក​ចូលចិត្ត​នំ​បង្អែម​មួយ​ប្រភេទ​នេះ​ខ្លាំង​ណាស់​។ តែ​ដើម​កំណើត​នៃ​នំ​មួយ​នេះ​មិន​មែន​កើត​ក្នុង​ទឹក​ដី​ថ្មី​ថ្មោង​​អាមេរិក​ឡើយ ដូណាត់​មាន​ដើម​កំណើត​យូរ​អង្វែង​ខ្លាំង​ណាស់​ ពោល​គឺ​វា​ជា​បង្អែម​ចំណាស់​បំផុត​ដែល​កើត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​លើក​ទី​១ ឆ្នាំ ៧៧៦មុន​គ្រិស្តសករាជ នៅ​ក្នុង​ប្រទេស​ក្រិក។

៥ នំប៉័ង​ Croissants

ពេល​ឃើញ Croissants ប្រាកដ​ណាស់​ថា​យើង​នឹង​គិត​ថា​វា​មក​ពី​បារាំង​។ នំប៉័ង​មួយ​ប្រភេទ​ដែល​ល្បី​ល្បាញ​សម្រាប់​ពួក​ស្បែក​ស​ ដែល​គេ​និយម​ញុំា​ជា​អាហារ​ពេល​ព្រឹក​ នេះ​មាន​ប្រភព​នៅ​ក្នុង​អឺរ៉ុប​តែ​មិន​មែន​បារាំង​ឡើយ​។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ប្រទេស​អូទ្រីស ក្នុង​អំឡុង​ឆ្នាំ ១៨៦៣ តែ​ក្រោយ​មក​ក្នុង​ឆ្នាំ​ ១៩៥០ បារាំង​បាន​ខ្ចី​រូបមន្ត​ធ្វើ​នំ​នេះ​ពី​អូទ្រីស​ សម្រាប់​ប្រើប្រាស់​ ផលិត​ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​វា​ល្បីល្បាញ​ផង​ដែរ​ ទើប​មជ្ឈដ្ឋាន​ទូទៅ​យល់​ថា​វា​ជា​របស់​បារាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ