អាហារ ៦ មុខប្រឆាំងភាពចាស់ អ្នកមានអាយុចាប់ពី ៣០ ឆ្នាំញ៉ាំច្រើនកាន់តែល្អ

ការជ្រើសរើសរបបអាហារមិនត្រឹមតែជួយឱ្យរាងកាយទាំងមូលមានរឹងមាំនោះទេ ប៉ុន្តែអត្ថប្រយោជន៍នៃការជ្រើសរើសអាហារសុខភាពក៏អាចជួយចិញ្ចឹមស្បែកឱ្យមានសំណើម កាត់បន្ថយស្នាមជាំ ស្នាមអុជខ្មៅ ស្នាមក្រហម និងស្នាមជ្រីវជ្រួញជាដើម។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវអាហារ ៦ មុខដែលអាចជួយប្រឆាំងភាពចាស់ ជាពិសេសអ្នកមានអាយុពី ៣០ ឆ្នាំឡើងទៅញ៉ាំកាន់តែច្រើន កាន់តែល្អ៖

១. ត្រីសាលម៉ុន

ត្រីសាលម៉ុនសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយប្រឆាំងអុកស៊ីតកម្ម ការរលាក និងធ្វើឱ្យស្បែកមានសុខភាព។ តាមការសិក្សាបានបង្ហាញថាអាស៊ីតខ្លាញ់អូមេហ្គា ៣ នៅក្នុងត្រីសាលម៉ុនក៏អាចជួយការពារស្បែកពីការបាត់បង់ខូឡាជែន និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែកដែលបណ្តាលមកពីពន្លឺកាំរស្មី UV ផងដែរ។

២.​ ស៊ុត

ស៊ុតគឺជាប្រភពប្រូតេអ៊ីនដែលល្អសម្រាប់ស្បែក។ យោងតាមការស្រាវជ្រាវ អ្នកដែលញ៉ាំប្រូតេអ៊ីនតិចគឺងាយនឹងឡើងស្នាមជ្រួញ។ ប្រូតេអ៊ីនបានមកពីអាហារនឹងជួយជំរុញឱ្យរាងកាយផលិតខូឡាជែន និងអេឡាស្ទីនដែលជាគន្លឹះក្នុងការថែទាំស្បែកឱ្យមានភាពរឹងមាំ និងទន់រលោង។ មិនតែប៉ុណ្ណោះ វីតាមីន A ក្នុងស៊ុតក៏ជាសារធាតុចិញ្ចឹមមួយដ៏សំខាន់សម្រាប់ស្បែកដែលអាចជួយកាត់បន្ថយស្នាមមុន ភាពស្ងួត និងស្នាមជ្រីវជ្រួញផងដែរ ខណៈសារធាតុផ្សេងៗដូចជាបាយអូទីនដែលល្អសម្រាប់ការលូតលាស់សក់ និង choline ល្អសម្រាប់មុខងារខួរក្បាល។

៣. តៅហ៊ូ

តៅហ៊ូត្រូវបានផលិតចេញពីសណ្តែកសៀងដែលមានប្រយោជន៍ច្រើនសម្រាប់ស្បែក។ ជាពិសេសសម្រាប់មនុស្សស្រីដែលមានបញ្ហារដូវព្រោះកម្រិតអរម៉ូនអ៊ឹស្ត្រូសែននឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយជះឥទ្ធិពលយ៉ាងខ្លាំងលើស្បែក។ ការធ្លាក់ចុះនៃអរម៉ូនអឹស្រ្តូសែននឹងធ្វើឱ្យស្បែកយារធ្លាក់ ស្នាមជ្រីវជ្រួញ និងស្នាមអុចខ្មៅលេចឡើងកាន់តែច្បាស់។ ដូច្នេះញ៉ាំតៅហ៊ូ​គឺជួយគ្រប់គ្រងអរម៉ូន និងកាត់បន្ថយឥទ្ធិពលមិនល្អនៃការអស់រដូវលើស្បែក។

៤. ប៉េងប៉ោះ

ប៉េងប៉ោះគឺជាប្រភពនៃលីកូពីនជាសារធាតុចិញ្ចឹមដ៏មានឥទ្ធិពលដែលជួយគ្រប់គ្រងកម្រិតសំណើមនៅក្នុងកោសិការាងកាយ ប្រឆាំងការរលាក ធ្វើឱ្យស្បែកភ្លឺថ្លា និងកាត់បន្ថយការរមាស់ក្រហមផងដែរ។ ការទទួលទានផ្លែប៉េងប៉ោះក៏អាច​ជួយ​ឱ្យ​ស្បែក​ទន់​រលោង បង្កើន​ភាព​យឺត និង​ជួយ​កាត់​បន្ថយ​សារជាតិ​ពណ៌​ខ្មៅលើស្បែក​បានដែរ។ ក្រៅ​ពីអាចប្រឆាំងភាពចាស់ ប៉េងប៉ោះ​ក៏​មាន​អត្ថប្រយោជន៍​សុខភាព​ដូចជាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនជាដើម។

៥. ផ្លែក្រូច

ផ្លែក្រូចគ្រប់ប្រភេទសុទ្ធតែជាប្រភពនៃវីតាមីន C ដែលមានកំហាប់ខ្ពស់អាចបង្កើនសមត្ថភាពរបស់រាងកាយក្នុងការផលិតខូឡាជែនបានយ៉ាងល្អ។ លើសពីនេះទៅទៀត វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាអាចជួយការពាររ៉ាឌីកាល់សេរីដែលបំផ្លាញស្បែក និងជួយឱ្យស្បែកកាន់តែមានភាពស្រស់ស្អាត រួមទាំងសុខភាពល្អផងដែរ។

៦. ការ៉ុត

ការ៉ុតសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មហៅថាបេតាការ៉ូទីនដែលជាសារធាតុមួយនៅក្នុងក្រុមវីតាមីន A។ នៅពេលយើងទទួលទានបេតាការ៉ូទីន រាងកាយរនឹងបំប្លែងវាទៅជាវីតាមីន A ហើយបញ្ជូនវាទៅផ្ទៃស្បែកដែលអាចសារធាតុប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយការរលាកផ្សេងៗ។ បន្ថែមលើនេះការ៉ុតក៏មានអត្ថប្រយោជន៍ល្អសម្រាប់សុខភាពភ្នែក និងមុខងារខួរក្បាលទាក់ទងនឹងការចងចាំផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ