លោក Chuando Tan ស្ថិតនៅក្នុងវ័យ ៥៩ឆ្នាំ បានចេញមកចែករំលែកពី វិធីសាស្រ្តថែរក្សាសម្រស់របស់ខ្លួន ដែលជាសកម្មភាពងាយៗចំនួន ៣ ដែលមនុស្សគ្រប់គ្នាអាចធ្វើបានជាប្រចាំថ្ងៃ។

Chuando Tan គឺជាបុគ្គលមានឥទ្ធិពលម្នាក់នៅលើបណ្ដាញទំនងសង្គមជាមួយនឹងអ្នកតាមដានដល់ទៅ ១.៦ លាននាក់នៅលើគណនី Instagram ដោយកាលពីមុនមក លោកក៏ធ្លាប់ធ្វើជាតារាម៉ូដែល តារាចម្រៀង និងជាងថតរូបឱ្យម៉ាកយីហោអន្តរជាតិជាច្រើនផងដែរ។
កាលពីពេលថ្មីៗនេះ បុរសដែលមានរហស្សនាមថា “The Legend of Not Aging” បានចែករំលែកនៅគន្លឹះងាយៗ ដែលលោកតែងតែអនុវត្តជាប្រចាំថ្ងៃដើម្បីថែរក្សាសម្រស់ និងជាអាថ៌កំបាំងពីក្រោយពាក្យសរសើររបស់សារព័ត៌មាន ETtoday ដែលថា លោកគឺជា បុរសវ័យ៥៩ឆ្នាំ ដែលមានសម្រស់ ២៩ឆ្នាំ។
ការទទួលអាហារ

Chuando Tan បានជឿជាក់ទៅលើពាក្យថា “You are what you eat” ឬប្រែឱ្យងាយស្រួលស្ដាប់ថា “ញ៉ាំអីបានហ្នឹង” គឺជាមូលដ្ឋានគ្រឹះនៃសុខភាព។ លោកបានគ្រប់គ្រងចំនួនកាឡូរីជាប្រចាំថ្ងៃ ដើម្បីអាចធ្វើឱ្យរាងកាយដុតកាឡូរីបានច្រើនជាងការដែលលោកទទួលទាន ដោយលោកទទួលទានអាហារដែលមានប្រូតេអ៊ីនខ្ពស់ ជាតិខ្លាញ់ទាប និងទទួលទានទឹកច្រើន ដើម្បីអាចដុតជាតិខ្លាញ់នៅក្នុងខ្លួនបានជាប់លាប់។ បន្ថែមពីនេះ លោកបានបង្កើតទម្លាប់មិនទទួលទានអាហារយ៉ាងហោចណាស់ ៥ម៉ោងមុនពេលចូលគេង។
លោតអន្ទាក់ ១៥នាទីជារៀងរាល់ថ្ងៃ

កន្លងមក លោកធ្លាប់បានចែករំលែកថា ការលោតអន្ទាក់យ៉ាងហោចណាស់ ១៥នាទីក្នុងមួយថ្ងៃ អាចជួយពន្យារភាពចាស់ ជំរុញការរំលាយអាហារ និងដុតជាតិខ្លាញ់មួយតួខ្លួន ដែលនាំឱ្យរាងកាយរឹងមាំ។ នេះគឺជាវិធីសាស្រ្តមួយទៀត ដែលលោកតែងតែធ្វើជាប្រចាំដើម្បីទទួលបានសុខភាពល្អ និងជួយបង្កើនអាយុផងដែរ។
តុល្យភាពរវាងលំហាត់ប្រាណ និងការសម្រាក
បន្ថែមពីការហាត់ប្រាណបែប Cardio ដូចជាការលោតអន្ទាក់ Chuando Tan ក៏ផ្ដោតទៅលើការសម្រួលសាច់ដុំផងដែរ។ លោកបាននិយាយ អាយុមិនមែនជាលេសនោះទេ ហើយបើទោះបីជាមមាញឹកក៏ដោយ ក៏ត្រូវចំណាយពេលសម្រាក និងសម្រួលសាច់ដុំផងដែរ។ ការហាត់ប្រាណទៀងទាត់ រួមជាមួយនឹងការឆាប់ចូលគេង និងក្រោកពីព្រលឹម គឺជាគន្លឹះដែលអាចថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ៕






























Account
Security
Favourite Content