អាយុ ៥៩ តែសម្រស់ដូច ២៩ឆ្នាំ! Chuando Tan ប្រាប់ពីគន្លឹះ ថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ ​​

លោក Chuando Tan ស្ថិតនៅក្នុងវ័យ ៥៩ឆ្នាំ បានចេញមកចែករំលែកពី វិធីសាស្រ្តថែរក្សាសម្រស់របស់ខ្លួន ដែលជាសកម្មភាពងាយៗចំនួន ៣ ដែលមនុស្សគ្រប់គ្នាអាចធ្វើបានជាប្រចាំថ្ងៃ។

Chuando Tan គឺជាបុគ្គលមានឥទ្ធិពលម្នាក់នៅលើបណ្ដាញទំនងសង្គមជាមួយនឹងអ្នកតាមដានដល់ទៅ ១​.៦ លាននាក់នៅលើគណនី Instagram ដោយកាលពីមុនមក លោកក៏ធ្លាប់ធ្វើជាតារាម៉ូដែល តារាចម្រៀង និងជាងថតរូបឱ្យម៉ាកយីហោអន្តរជាតិជាច្រើនផងដែរ។

កាលពីពេលថ្មីៗនេះ បុរសដែលមានរហស្សនាមថា “The Legend of Not Aging” បានចែករំលែកនៅគន្លឹះងាយៗ ដែលលោកតែងតែអនុវត្តជាប្រចាំថ្ងៃដើម្បីថែរក្សាសម្រស់ និងជាអាថ៌កំបាំងពីក្រោយពាក្យសរសើររបស់សារព័ត៌មាន ETtoday ដែលថា លោកគឺជា បុរសវ័យ៥៩ឆ្នាំ ដែលមានសម្រស់ ២៩ឆ្នាំ។

ការទទួលអាហារ

Chuando Tan បានជឿជាក់ទៅលើពាក្យថា “You are what you eat” ឬប្រែឱ្យងាយស្រួលស្ដាប់ថា “ញ៉ាំអីបានហ្នឹង” គឺជាមូលដ្ឋានគ្រឹះនៃសុខភាព។ លោកបានគ្រប់គ្រងចំនួនកាឡូរីជាប្រចាំថ្ងៃ ដើម្បីអាចធ្វើឱ្យរាងកាយដុតកាឡូរីបានច្រើនជាងការដែលលោកទទួលទាន ដោយលោកទទួលទានអាហារដែលមានប្រូតេអ៊ីនខ្ពស់ ជាតិខ្លាញ់ទាប និងទទួលទានទឹកច្រើន ដើម្បីអាចដុតជាតិខ្លាញ់នៅក្នុងខ្លួនបានជាប់លាប់។ បន្ថែមពីនេះ លោកបានបង្កើតទម្លាប់មិនទទួលទានអាហារយ៉ាងហោចណាស់ ៥ម៉ោងមុនពេលចូលគេង។

លោតអន្ទាក់ ១៥នាទីជារៀងរាល់ថ្ងៃ

កន្លងមក លោកធ្លាប់បានចែករំលែកថា ការលោតអន្ទាក់យ៉ាងហោចណាស់ ១៥នាទីក្នុងមួយថ្ងៃ អាចជួយពន្យារភាពចាស់ ជំរុញការរំលាយអាហារ និងដុតជាតិខ្លាញ់មួយតួខ្លួន ដែលនាំឱ្យរាងកាយរឹងមាំ។ នេះគឺជាវិធីសាស្រ្តមួយទៀត ដែលលោកតែងតែធ្វើជាប្រចាំដើម្បីទទួលបានសុខភាពល្អ និងជួយបង្កើនអាយុផងដែរ។

​តុល្យភាពរវាងលំហាត់​ប្រាណ និង​ការសម្រាក

បន្ថែមពីការហាត់ប្រាណបែប Cardio ដូចជាការលោតអន្ទាក់ Chuando Tan ក៏ផ្ដោតទៅលើការសម្រួលសាច់ដុំផងដែរ។ លោកបាននិយាយ អាយុមិនមែនជាលេសនោះទេ​ ហើយបើទោះបីជាមមាញឹកក៏ដោយ ក៏ត្រូវចំណាយពេលសម្រាក និងសម្រួលសាច់ដុំផងដែរ។ ការហាត់ប្រាណទៀងទាត់ រួមជាមួយនឹងការឆាប់ចូលគេង និងក្រោកពីព្រលឹម គឺជាគន្លឹះដែលអាចថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *