អាល់ប៊ុម Swag ទើបចេញមិនបានប៉ុន្មាន ពេលនេះ Justin Bieber ប្រកាសចេញអាល់ប៊ុម Swag II ផ្អើលអ្នកគាំទ្រ

កាលពីខែកក្កដា Justin Bieber បាន​ធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលម្ដងមកហើយតាមរយៈការចេញអាល់ប៊ុមទី៦ “Swag” ក្រោយប្រកាសលើបណ្ដាញសង្គមរបស់ខ្លួនរយៈពេលតែប៉ុន្មានម៉ោង។ ឥឡូ តារាចម្រៀងកាណាដារូបនេះបាន​ពញ្ញាក់អារម្មណ៍គ្រប់គ្នាជាថ្មីដោយបានប្រកាសថាអាល់ប៊ុមថ្មីមួយទៀតរបស់លោកមានចំណងជើងថា “Swag II” នឹងចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញានេះ។

កាលពីយប់ថ្ងៃទី៤ ខែកញ្ញា តារាចម្រៀងវ័យ ៣១ ឆ្នាំរូបនេះបាន​បង្ហោះរូបភាពនិងវីដេអូជាច្រើនលើគណនី Instagram ភ្ជាប់ជាមួយពាក្យថា “Swag II”។ ក្នុងរូបភាពមួយជាមួយភរិយាគឺតារាម៉ូដែល Hailey Beiber និងកូនប្រុសរបស់ពួកគេឈ្មោះ Jack Blues Bieber លោកបានសរសេរ Caption ថា “Swag II Tonight Midnight” ដែលមានន័យថាអាល់ប៊ុម Swag II នឹងចេញនៅពាក់កណ្ដាលយប់នេះ។

ដោយសារនេះគឺជាដំណឹង Surprise ភ្លាមៗដូច្នេះព័ត៌មានលម្អិតផ្សេងៗពាក់ព័ន្ធអាល់ប៊ុមថ្មីនេះមិនត្រូវបានបញ្ចេញនោះទេ ដូចគ្នានឹងកាលដែលលោកចេញអាល់ប៊ុម Swag កាលពីខែកក្កដាដែរ។ សម្រាប់អាល់ប៊ុម Swag បទចម្រៀងសរុបមានចំនួន ២១ បទ ខណៈទំនុកច្រៀងភាគច្រើនបង្ហាញពីជីវិត ស្នេហា​ និងភាពជាឪពុក ដោយបទល្បីៗមានដូចជាបទ Daisies, បទ Go Baby និងបទ Devotion ជាដើម។

មុនអាល់ប៊ុម Swag និង Swag II នេះ Justin Bieber មិនដែលចេញអាល់ប៊ុមចម្រៀងណាមួយឡើយគិតចាប់ពីអាល់ប៊ុម Justice កាលពីឆ្នាំ២០២១មក។

កាលពីឆ្នាំ ២០២៣ Justin Bieber បានលក់សិទ្ធិលើបទចម្រៀងក្នុងអាល់ប៊ុមដែលបានចេញទាំង ៦ របស់ខ្លួន ដែលរួមទាំងបទល្បីៗដូចជា Sorry និង Baby ឱ្យទៅក្រុមហ៊ុន Hipgnosis ដែលជាក្រុមហ៊ុនវិនិយោគតន្ត្រីមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុក្នុងកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែទស្សនាវដ្តី Billboard រាយការណ៍ថា ការលក់នេះមានតម្លៃប្រហែល ២០០ លានដុល្លារអាមេរិក ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *