ស្នេហាចាស់បរាជ័យ តែមិនប្រាកដថា ស្នេហាថ្មីនឹងដូចដើម រៀនផ្ដល់ឱកាសឱ្យបេះដូងម្ដងទៀត

ការឈឺចាប់ពីស្នេហាចាស់ ជួនកាលអាចធ្វើឱ្យអ្នករាងចាល​ រហូតបិទបេះដូងមិនព្រមទទួលយកអ្នកថ្មីចូលមកក្នុងជីវិត។ រាល់ទំនាក់ទំនងក្នុងគ្រាកន្លងមក សុទ្ធតែបានបង្រៀនមេរៀនឱ្យអ្នក។ ការមានស្នេហាម្ដងទៀត មិនមែនគ្រាន់តែជាការបើកផ្លូវឱ្យខ្លួនឯងជួបជាមួយនឹងមនុស្សថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសក្នុងការកែប្រែផ្នត់គំនិត និងអភិវឌ្ឍខ្លួនឯងទន្ទឹមគ្នា។

ស្នេហាថ្មីក៏មិនប្រាកដថា សុទ្ធតែអាចនាំឱ្យអ្នកខកបំណង ឬឈឺចាប់ដូចស្នេហាចាស់នោះទេ។ ពេលខ្លះ ស្នេហាដែលអ្នកប៉ងប្រាថ្នាកំពុងតែរង់ចាំអ្នកនៅខាងមុខ ឱ្យតែអ្នកហ៊ានបើកឱ្យវាចូលមកក្នុងជីវិតម្ដងទៀត។ ខាងក្រោមនេះ គឺជា ៦ ចំណុចដែលអ្នកគួរដឹង​ ដើម្បីឱ្យបេះដូងជឿជាក់លើស្នេហាម្ដងទៀត៖

១. រៀនសូត្រពីអតីតកាល តែមិនត្រូវជាប់ជំពាក់នឹងកំហុសចាស់

របួសពីស្នេហាមុនៗ អាចធ្វើឱ្យអ្នកភ័យខ្លាចក្នុងការចាប់ផ្ដើមថ្មី។ ប៉ុន្តែ ជំនួសឱ្យការបណ្តោយឱ្យភាពភ័យខ្លាចចាស់មកគ្របដណ្ដប់ជីវិតក្នុងពេលបច្ចុប្បន្ន សាកល្បងក្រឡេកមើលទៅក្រោយវិញថា តើអ្នកបានរៀនសូត្រអ្វីខ្លះពីទំនាក់ទំនងចាស់នោះ? ទាំងការជ្រើសរើសដៃគូ ទំនាក់ទំនង និងការគ្រប់គ្រងអារម្មណ៍របស់ខ្លួន​ឯង។ ដូច្នេះ អ្នកគួរយកមេរៀនទាំងនោះមកអភិវឌ្ឍខ្លួនឱ្យកាន់តែល្អ សម្រាប់ទំនាក់ទំនងថ្មី។  

២. ស្គាល់ខ្លួនឯងឱ្យកាន់តែច្បាស់

មុននឹងស្រឡាញ់នរណាម្នាក់ អ្វីដែលសំខាន់បំផុតគឺត្រូវស្គាល់ និងស្រឡាញ់ខ្លួនឯងជាមុនសិន។ សាកល្បងសួរខ្លួនឯងថា តើអ្វីទៅដែលអ្នកត្រូវការក្នុងទំនាក់ទំនងថ្មី? សម្រាប់បញ្ហានីមួយៗ តើមានដែនកំណត់ណាមួយដែលអ្នកនឹងមិនអាចទទួលយកបាន? តើអ្នកនឹងផ្ដល់អ្វីទៅដៃគូខ្លះនៅក្នុងទំនាក់ទំនងនេះ?

ការស្គាល់ និងដឹងពីគោលបំណងរបស់ខ្លួន​​ឯងច្បាស់ នឹងជួយឱ្យអ្នកអាចជ្រើសរើសមនុស្សត្រូវ និងដឹងពីទិសដៅក្នុងទំនាក់ទំនង។

៣. បើកចំហ និងស្មោះត្រង់

ទំនាក់ទំនងល្អគឺជាគ្រឹះនៃស្នេហារឹងមាំ។ កុំខ្លាចក្នុងការនិយាយពីអារម្មណ៍ តម្រូវការ ឬចំណុចដែលអ្នកព្រួយបារម្ភឱ្យដៃគូដឹង ប៉ុន្តែការជជែកគ្នានោះ គឺត្រូវធ្វើឡើងដោយការផ្ដល់កិត្តិយស និងយកចិត្តទុកដាក់ដល់ដៃគូរបស់អ្នក។ ការនិយាយគ្នាដោយបើកចំហ និងស្មោះត្រង់ នឹងជួយបង្កើតទំនុកចិត្ត និងបង្កើនការយល់ចិត្តគ្នាឱ្យកាន់តែប្រសើរ។

៤. ពេលវេលាជាគន្លឹះ

ដើម្បីបង្កើតជីវិតគូល្អមួយ គឺត្រូវការពេលវេលា។ កុំប្រញាប់ប្រញាល់ ឬបង្ខំឱ្យគ្រប់យ៉ាងល្អឥតខ្ចោះតាំងពីដំបូង។ ផ្តល់ពេលវេលាក្នុងការស្វែងយល់គ្នា រៀនសូត្រពីអត្តចរិត និងសន្សឹមៗកសាងចំណងទំនាក់ទំនងនោះទៅតាមសម្រួល។ ទំនាក់ទំនាក់ដែលកើតឡើងដោយការសិក្សាពីគ្នា ច្រើនតែរឹងមាំ និងស្ថិតស្ថេរ។

៥. រក្សាភាពជាខ្លួនឯង

ការមានស្នេហា មិនមែនមានន័យថា អ្នកត្រូវបោះបង់ភាពជាខ្លួនឯង ឬផ្លាស់ប្តូរគ្រប់យ៉ាងដើម្បីដៃគូនោះទេ។ អ្នកនៅតែអាចបន្តធ្វើអ្វីដែលអ្នកស្រឡាញ់ មានពេលវេលាផ្ទាល់ខ្លួន និងរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ និងគ្រួសារ។ ការរក្សាតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងជីវិតគូ គឺជារឿងសំខាន់។

៦. ជឿជាក់លើសេចក្ដីស្នេហាម្តងទៀត

ទោះបីជាធ្លាប់ខកចិត្តពីមុនមកក្ដី ប៉ុន្តែកុំបិទផ្លូវខ្លួនឯងពីឱកាសក្នុងការជួបស្នេហាល្អៗម្ដងទៀត។ បើកចិត្តឱ្យទូលាយ មើលពិភពលោកក្នុងផ្លូវវិជ្ជមាន និងជឿជាក់ថាស្នេហាដែលសក្តិសមនឹងអ្នកកំពុងតែរង់ចាំអ្នកនៅទីណាមួយ។ ជួនកាល ជីវិតគូដែលអ្នកត្រូវការ អាចនឹងកើតឡើងបន្ទាប់ពីអ្នកបានឆ្លងកាត់ការបែកបាក់ ការខកបំណង និងក្រោយពីអ្នកបានសិក្សាពីកំហុសចាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *