ខែភ្លៀងងាកមកពង្រឹងប្រព័ន្ធភាពស៊ាំ! រូបមន្តលាយទឹកក្រូចឆ្មារ ៥ បែប ល្អសម្រាប់សុខភាព

ផ្លែក្រូចឆ្មារសម្បូរទៅដោយវីតាមីន C ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារពីជំងឺមួយចំនួនផងដែរ។ ប៉ុន្តែប្រសិនបើយើងយកផ្លែក្រូចឆ្មារនោះទៅលាយជាមួយគ្រឿងផ្សំផ្សេងៗឡើងមកជាភេសជ្ជៈវិញនោះ វានឹងមានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកជូននូវរូបមន្តលាយទឹកក្រូចឆ្មារដើម្បីឱ្យមានសុខភាពល្អ។

រូបមន្តទី ១

រូបមន្តមួយនេះមានសាមញ្ញ និងងាយស្រួលធ្វើមែនទែន ដោយ​វាអាចជួយជំរុញប្រព័ន្ធការពារភ្នែក និងល្អសម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ។

គ្រឿងផ្សំ៖

ក្រូចឆ្មារ ៦ ផ្លែ

ទឹក ១ កែវ

ចំពោះវិធីធ្វើគ្រាន់តែលាយគ្រឿងផ្សំទាំងពីរចូលគ្នាប៉ុណ្ណោះ។

រូបមន្តទី ២

សម្រាប់រូបមន្តមួយនេះគឺសម្បូរទៅដោយវីតាមីន C ដែលអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយការពារជំងឺ ល្អសម្រាប់ការរំលាយអាហារ កាត់បន្ថយការរលាក និងល្អសម្រាប់ស្បែកផងដែរ។

គ្រឿងផ្សំ៖

ក្រូចឆ្មារ ៦ ផ្លែ

ទឹក ១ កែវ

ទឹកឃ្មុំ (តាមចំណូលចិត្ត)

ចំពោះវិធីធ្វើគ្រាន់តែលាយគ្រឿងផ្សំទាំងបីចូលគ្នាប៉ុណ្ណោះ។

រូបមន្តទី ៣

នេះជារូបមន្តមួយទៀតសម្រាប់អ្នកដែលចង់បន្ថែមវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះ វាក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ចិញ្ចឹមស្បែក និងសម្រកទម្ងន់ទៀតផង។ នៅក្នុងរូបមន្ដនេះ វាអាចនឹងមានក្លិនឈ្ងុយប្លែកដោយបានបន្ថែមជាមួយនឹងស្លឹកជីអង្កាមផងដែរ។

គ្រឿងផ្សំ៖

ក្រូចឆ្មារ ៤ ស្លាបព្រាបាយ

ទឹក ២ កែវ

ទឹកកក

ស្លឹកជីអង្កាម (តាមចំណូលចិត្ត)

ចំពោះវិធីធ្វើគ្រាន់តែលាយគ្រឿងផ្សំទាំងបួនចូលគ្នាប៉ុណ្ណោះ។

រូបមន្តទី ៤

នៅក្នុងវិធីមួយនេះយើងបានបន្ថែម​ផ្លែឪឡឹក និងស្លឹកជីអង្កាមដែលអាចជួយបង្កើនភាពស្រស់ស្រាយក្នុងរាងកាយ។ ជាពិសេស វាក៏មានជាតិសរសៃ និងប៉ូតាស្យូមដែលមានប្រយោជន៍មិនតិចដល់រាងកាយផងដែរ។

គ្រឿងផ្សំ៖

ក្រូចឆ្មារ ២ ផ្លែ

ឪឡឹក ១ ចំហៀង

ស្លឹកជីអង្កាម ១ ក្ដាប់

ចំពោះវិធីធ្វើអាចកិន ឬក្រឡុកចូលគ្នាបាន។

រូបមន្តទី ៥

រូបមន្តនេះមានលក្ខណៈពិសេសដោយត្រសក់សម្បូរប៉ូតាស្យូមអាចជួយជំរុញដំណើរការនៃកោសិកា ជួយបញ្ចេញជាតិសូដ្យូមចេញពីរាងកាយ បញ្ចុះសម្ពាធឈាម និងកាត់បន្ថយ​ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ការលាយគ្រឿងផ្សំខាងក្រោមរួមគ្នាផ្សំបានជាសារធាតុប្រឆាំងមេរោគ និងល្អសម្រាប់ពោះវៀន។

គ្រឿងផ្សំ៖

ត្រសក់ ១៦៨ ក្រាម

ស្លឹកជីអង្កាម កន្លះស្លាបព្រាបាយ

ទឹក ១ ពែង

ទឹកក្រូចឆ្មា ២ ស្លាបព្រាបាយ

ទឹកកក ២ ពែង

ចំពោះវិធីធ្វើអាចកិន ឬក្រឡុកចូលគ្នាបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ