រឿងងាយៗទាំង ៥ នៅក្នុងផ្ទះបាយ ជួយពន្យារអាយុ សុខភាពល្អមួយគ្រួសារ

ស្របពេលដែលអាហារជាផ្នែកមួយដ៏ចាំបាច់ចំពោះសុខភាពរបស់បុគ្គលម្នាក់ៗ ក៏ប៉ុន្តែមនុស្សមួយចំនួននៅមិនទាន់បានដឹងពីគន្លឹះងាយៗក្នុងចម្អិនអាហារដើម្បីបង្កើនប្រសិទ្ធភាព និងអត្ថប្រយោជន៍ក្នុងអាហារមួយចាន ដែលជះឥទ្ធិពលល្អដល់ការពន្យារអាយុរស់នៅ និងភាពរឹងមាំនៅពេលអនាគត។  

កាលពីពេលថ្ងៃៗនេះ លោក Jung Hee-won មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Asan ក្នុង​ទីក្រុង​សេអ៊ូល​ បានចែករំលែកពីតិចនិកងាយៗដែលមេផ្ទះគ្រប់រូបអាចធ្វើ ដើម្បីសុខភាពរបស់ក្រុមគ្រួសារ។ ទោះជាការណែនាំរបស់អ្នកជំនាញពីកូរ៉េខាងត្បូងក៏ពិតមែន តែ ៥ចំណុចខាងក្រោមនេះ ក៏ប្រជាជនកម្ពុជាអាចអនុវត្តបានយ៉ាងងាយៗដូចគ្នាដែរ។  

១. បន្ថែមអត្ថប្រយោជន៍ចូលទៅក្នុងបាយ

បាយ គឺជាអាហារគោលមួយដែលប្រជាជនខ្មែរនិយមទទួលទានជាប្រចាំថ្ងៃ ក៏ប៉ុន្តែការហូបបាយសធម្មតា អាចធ្វើឱ្យអាំងស៊ុយលីននៅក្នុងរាងកាយកើនឡើងលឿន និងនាំឱ្យអ្នកកាន់តែត្រូវការជាតិម៉្សៅបន្ថែមទៀត។ ហេតុដូច្នេះ ទើបអ្នកជំនាញរូបនេះណែនាំឱ្យលាយប្រភេទសណ្ដែក ស្រូវសាឡី អង្ករសំរូប និងអង្ករធម្មតាចូលគ្នា ដើម្បីកាត់បន្ថយបញ្ហាប្រឈមខាងលើ។ ជាពិសេស លោកណែនាំឱ្យប្រើប្រាស់សណ្ដែកសៀង ព្រោះសណ្ដែកប្រភេទនេះត្រូវការពេលរំលាយយូរ និងអាចគ្រប់គ្រងកម្រិតអាំងស៊ុយលីនបានល្អ។

២. ប្រើប្រេងអូលី​វឱ្យបានច្រើនជាងមុន

មានកេរ្តិ៍ឈ្មោះជាប្រភេទប្រេងល្អស្រាប់ ប្រេងអូលីវសម្បូរទៅដោយខ្លាញ់ monounsaturated អាចជួយបង្កើនកូឡេស្តេរ៉ុលល្អ និងកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់។ បន្ថែមពីនេះទៀត ប្រេងរុក្ខជាតិមួយប្រភេទនេះក៏មានភាពធន់នឹងកម្ដៅខ្ពស់ជាងប្រេងសណ្ដែក និងប្រេងផ្កាឈូករ័ត្ន ជាហេតុដែលប្រេងអូលីវមិនបង្កជាគ្រោះថ្នាក់ដល់សុខភាព។

៣. ប្រើប្រាស់ការចំហុយ ឱ្យបានច្រើនជាងការចៀន

សម្រាប់បន្លែដែលអាចញ៉ាំឆៅបាន អ្នកគួរតែទទួលទានបែបឆៅ ក៏ប៉ុន្តែក្នុងករណីចាំបាច់ អ្នកគួរជ្រើសរើសប្រើប្រាស់ការស្ងោរ ឬចំហុយ ព្រោះវាវិធីសាស្ត្រដែលអាចរក្សាសារធាតុចិញ្ចឹមបានច្រើន ជាពិសេសអាចបង្ការការទទួលទានជាតិខ្លាញ់លើសកំណត់។ ដូចគ្នាដែរ អ្នកក៏ប្រើប្រាស់វិធីនេះក្នុងការចម្អិនប្រភេទសាច់ផ្សេងៗ ដូចជាត្រីជាដើម។

៤. ញ៉ាំបន្លែឱ្យបានញឹកញាប់

ការទទួលបន្លែ ឬសាឡាត់ គឺជាជម្រើសមួយដ៏ល្អសម្រាប់សុខភាព ព្រោះវាសម្បូរទៅដោយជាតិកាកសរសៃ និងអាចធ្វើអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងមិនត្រូវការញ៉ាំអាហារសម្រន់ច្រើន។ សូម្បីតែពេលព្រឹក អ្នកក៏អាចជ្រើសរើសញ៉ាំសាឡាត់ លាយជាមួយនឹងប្រេងអូលីវដែរ ព្រោះវាជាជម្រើសមួយដែលអាចជួយដល់សុខភាពរបស់អ្នកពេញមួយថ្ងៃ។

៥. ទទួលទានប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់

ប្រូតេអ៊ីន គឺជាសារធាតុចិញ្ចឹមដែលចាំបាច់ក្នុងការបង្កើតសាច់ដុំ។ ដូច្នេះ ចំណុចនេះកាន់តែសំខាន់សម្រាប់មនុស្សដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ ព្រោះមនុស្សដែលវ័យចំណាស់ គឺជាក្រុមដែលងាយនឹងបាត់បង់សាច់ដុំ។

ដូច្នេះ អ្នកអាចបន្ថែមប្រូតេអ៊ីនចូលទៅក្នុងអាហារប្រចាំថ្ងៃ មិនថាប្រូតេអ៊ីនពីសត្វ ដូចជាទ្រូងមាន់ ស៊ុតមាន់ ឬត្រី និងប្រូតេអ៊ីនពីរុក្ខជាតិ ដូចជាតៅហ៊ូជាដើម។ ការហូបប្រូតេអ៊ីនគ្រប់គ្រាន់ក៏ជួយឱ្យអ្នកឆ្អែតបានយូរ និងល្អសម្រាប់អ្នកចង់សម្រកគីឡូផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *