មានប្រេងដូងតែមួយដបនៅផ្ទះអាចផ្ដល់អត្ថប្រយោជន៍ ៥ នេះដល់ស្បែកយ៉ាងល្អ

ប្រេងដូងសម្បូរទៅដោយអាស៊ីតខ្លាញ់ឆ្អែតដែលត្រូវបានផលិតឡើងដោយការចម្រាញ់យកប្រេងចេញពីសាច់ដូងទុំ។ ជាមួយគ្នានេះ វាក៏ត្រូវបានគេប្រើជាញឹកញាប់ដើម្បីចម្អិនអាហារផងដែរដោយសារវាមានគុណសម្បត្តិខ្ពស់ចំពោះសុខភាពរាប់តាំងពីកម្រិតកាឡូរីទាបរហូតដល់កែលម្អមុខងារខួរក្បាល។ លើសពីនេះវាក៏មានគុណប្រយោជន៍មិនធម្មតាសម្រាប់សុខភាពស្បែកណាស់ដែរដូចជា៖

១. ការពារការឆ្លងរោគលើស្បែក

អាស៊ីតខ្លាញ់ lauric និង capric នៅក្នុងប្រេងដូងមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគព្រមទាំងជួយសម្លាប់នូវបាក់តេរី ឬភាវៈតូចៗដែលអាចដុះនៅលើស្បែករបស់យើង។ លើសពីនេះ វាក៏អាចជួយកាត់បន្ថយការឆ្លងរោគលើស្បែកទូទៅដូចជាផ្សិត ឬជំងឺសើស្បែកមួយចំនួនទៀតផងដែរ។

២​. ផ្ដល់សារធាតុចិញ្ចឹម និងការពារស្បែក

នៅពេលថ្ងៃស្បែករបស់យើងត្រូវប្រឈមជាមួយនឹងការបំផ្លាញដោយពន្លឺព្រះអាទិត្យខ្លាំង និងកាំរស្មីយូវីខ្លាំងមែនទែន។ ដូច្នេះហើយអាស៊ីតខ្លាញ់ឆ្អែតក្នុងប្រេងដូងនឹងជួយកាត់បន្ថយការខូចខាតស្បែក និងបង្កើតស្រទាប់ការពារនៅលើស្បែកផងដែរ។ មិនតែប៉ុណ្ណោះ ខ្លាញ់ឆ្អែត និងវីតាមីនក្នុងប្រេងដូងក៏ចូលទៅជួយចិញ្ចឹមស្បែក កាត់បន្ថយការបាត់បង់សំណើម និងធ្វើឱ្យស្បែកភ្លឺថ្លាទៀតផង។

៣. ល្អក្នុងការផ្ដល់សំណើមសម្រាប់ស្បែកស្ងួត

ប្រេងដូង​គឺជា​សារធាតុ​ផ្តល់​សំណើម​ដ៏​មាន​ប្រសិទ្ធភាព​ល្អ​សម្រាប់​ស្បែក​ស្ងួត និង​ប្រេះ។ ជាមួយគ្នានេះដែរ ប្រេងដូងក៏មានគុណសម្បត្តិជួយរក្សាសំណើមលើស្បែក និងជួយពង្រឹងរបាំងការពារស្បែកធម្មជាតិដើម្បីកុំឱ្យបាត់បង់សំណើមផងដែរ។

៤. ការ់បន្ថយបញ្ហារលាកស្បែក

យើងអាចប្រើប្រេងដូងទៅជួយសម្រួល និងការពារពីការរលាកលើស្បែក ក្នុងករណីដែលស្បែករបស់យើងរលាកដោយសារពន្លឺព្រះអាទិត្យ និងឡើងរោលដោយសារធូលីដី ឬកត្តាបរិស្ថានផ្សេងៗទៀត។ លើសពីនេះ ដោយសារតែប្រេងដូងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដូច្នេះវាក៏អាចការពារស្បែកពីការរបក ឬប្រេះផងដែរ។

៥. ជាប្រេងគ្មានសារធាតុគីមីបង្កគ្រោះថ្នាក់

ប្រេងដូងគឺសារធាតុធម្មជាតិ និងមិនត្រូវបានលាយសារធាតុគីមីណាមួយចូលដែលអាចបង្កការរលាកនោះទេ។ ដូច្នេះការប្រើប្រាស់ប្រេងដូងអាចជួយឱ្យស្បែករបស់យើងភ្លឺថ្លាតាមបែបធម្មជាតិ និងមិនបណ្ដាលឱ្យរលាក ឬបញ្ហាស្បែកណាមួយឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ