ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់យប់មិញ!

មុននេះបន្តិច ទំព័រហ្វេសប៊ុកផ្លូវការរបស់តារាសម្តែង និងជាតារាស្រីជំនាញក្បាច់គុណល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បានប្រកាសដំណឹងថា ពេលនេះលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ស្ថាបនិកចងក្រងដួងព្រលឹងក្បាច់គុនបុរាណខ្មែរល្បុក្កតោ កំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ពេជ្រ ចរណៃ បង្ហោះឡើងថា «លោកគ្រូតាក្រមាមាស សាន គឹមស៊ាន  ស្ថាបនិកចងក្រងដួងព្រលឹងក្បាច់គុនបុរាណខ្មែរល្បុក្កតោកំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ! ខ្ញុំសូមបួងសួងដល់ទេវតាគ្រប់ទិសទី តាមថែរក្សាគ្រូតាអោយរួចផុតពីជុំងឿដ៏សាហាវនេះផងបើកម្ពុជាគ្មានព្រឹទ្ធាចារ្យក្រមាមាស សាន គឹមសៀន ព្រលឹងក្បាច់គុណល្បុក្កតោរបស់ដូនតាខ្មែរមិនមានថ្ងៃនេះទេ!»។

បន្ទាប់ពីឃើញការបង្ហោះខាងលើ ប្រជាជនកម្ពុជាបានចូលទៅ Comment បួងសួងសូមវត្ថុសក្ដិសិទ្ធិ និងព្រលឹងដូនតាខ្មែរ តាមជួយថែរក្សាលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ឱ្យរួចផុតពីជំងឺកាចសាហាវ​។ ក្នុងចំណោមនោះ មានគណនីមួយឈ្មោះថា សួម សិរីវឌ្ឍន បាន Comment ឡើងថា «គួរជួយជ្រោមជ្រែង និងឧបត្ថមគាត់ សូមកូនសិស្ស(ពេជ្រចរណៃ)ឡាយវីដេរអូរសុំថវិកាជំនួយជួយគាត់ទៅ ប្រឹងដើម្បីគ្រូ ឲ្យសាកសមនឹងគុណរបស់គាត់។ ពេលឡាយ នឹងមានបងប្អូនខ្មែរឧបត្ថមរួមទាំងខ្ញុំផងដែរ ម្នាក់បន្តិចៗ បានច្រើនហើយ គាត់លះបង់ដើម្បីជាតិ យើងលះបង់ដើម្បីគាត់ ខ្ញុំជឿថាសិស្សគុណទាំងអស់នឹងដុតដៃដុតជើងក្នុងការជួយគាត់ មិនអាចធ្វើល្មមៗបានទេ។ គ្រូគឺជាអ្នកមានគុណ ជាឪពុកម្តាយទី២ របស់យើង»។

ពេលឃើញបែបនេះ កញ្ញា ពេជ្រ ចរណៃ ក៏យល់ឃើញថា គំនិតនេះល្អដែរ។ គេសង្ឃឹមថា កូនសិស្សព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន  រូបនេះនឹងខ្នះខ្នែតស្វែងរកជំនួយ ដើម្បី​ជួយ​ទ្រទ្រង់ដល់ការព្យាបាលរបស់ស្ថាបនិកចងក្រងដួងព្រលឹងក្បាច់គុនបុរាណខ្មែរល្បុក្កតោ។

តាមការបញ្ជាក់របស់កូនប្រុសលោកតា សាន គឹមស៊ាន ជាមួយអ្នកសារព័ត៌មានក្នុងស្រុក ពេលនេះលោកគ្រូតាកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ ដោយមានអាការៈអស់កម្លាំងខ្លាំង កម្តៅឡើងខ្លាំងរងាញាក់ ក្អួតទន់ខ្លួន រហូតគ្រូពេទ្យសង្ស័យថា សុខភាពលោកគ្រូមានឆ្លងមេរោគ។ 

កូនប្រុសលោកតាបន្តថា មួយសប្ដាហ៍មុន លោកតាបានវះកាត់ច្រឹបសាច់ដែលពិនិត្យឃើញមានមហារីក នៅឯមន្ទីរពេទ្យសុរិន្ធប្រទេសថៃ តែពេលនេះនៅមិនទាន់ដឹងលទ្ធផលនៅឡើយ ដោយថ្ងៃទី២០ ទើបដល់ថ្ងៃពេទ្យណាត់ជួបម្តងទៀត ស្រាប់តែយប់ថ្ងៃទី១៣ នេះ​ ដែលសុខភាពលោកតាធ្វើទុកបែបនេះតែម្តង។ លោក សាន គីមស៊ាន កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ហើយក្រុមគ្រូពេទ្យនៅមិនទាន់បានបញ្ជាក់ពីស្ថានភាពជាក់ស្ដែងនាពេលនេះបានទេ។

គេចាំបានថា កាលពីចុងខែកក្កដាកន្លងទៅ ចរណៃ និងកូនសិស្សផ្សេងទៀតបានទៅសួរសុខទុក្ខ លោកគ្រូតាក្រម៉ាមាស សាន គឹមស៊ាន ម្តងរួចហើយដោយពេលនោះលោក​តា​​នៅអាចងើបអង្គុយបាន ថែមទាំងបានលើកសៀវភៅគុនល្បុក្កតោបង្ហាញទៅសិស្សទៀតផង ស្រាប់តែពេលនេះដែលឮដំណឹងថាលោកគ្រូតាចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយប់មិញ​ ធ្វើឱ្យគ្រប់គ្នាតក់ស្តុតចិត្តជាខ្លាំងពេលដឹងដំណឹងនេះ។ យ៉ាងណាមិញ សម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួមជួយបរិច្ចាគជាថវិកា និងសម្ភារៈ លោកអ្នកអាចទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ កញ្ញា ពេជ្រ ចរណៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ