ប្រគំតន្ត្រី BLACKPINK ២ថ្ងៃ ទីក្រុងហាណូយស្រូបចំណូល ២៦លានដុល្លារចូលសេដ្ឋកិច្ច

ក្រុម​ចម្រៀង​នារី​កូរ៉េ​ខាង​ត្បូង BLACKPINK បានបង្កើតនូវឥទ្ធិពលលើសពីឆាកតន្ត្រីដែលពួកគេសម្តែង តាមរយៈកំណើនសេដ្ឋកិច្ច និងភាពល្បីល្បាញដែលការប្រគំតន្ត្រីរបស់ពួកគេបាននាំមកឱ្យទីក្រុងដែលរៀបចំ។

តួយ៉ាងថ្មីៗនេះ ការសម្តែងលើកដំបូងរបស់ក្រុមស្រីស្រស់ទាំង ៤នៅទីក្រុងហាណូយ ដែលជារដ្ឋធានីប្រទេសវៀតណាមបានទាក់ទាញអ្នកចូលទស្សនាជាង ១៧ម៉ឺននាក់ ក្នុងនោះមាន ៣ម៉ឺននាក់មកពីបរទេស។

រដ្ឋបាលទេសចរណ៍ទីក្រុងហាណូយបានរាយការណ៍ថា ភ្ញៀវទេសចរបរទេសបានកើនឡើង ៨% ក្នុងអំឡុងពេលការប្រគំតន្ត្រីរបស់ BLACKPINK នៅថ្ងៃទី ២៩ និង ៣០ ខែកក្កដា។ បើគិតពីផ្នែកហិរញ្ញវត្ថុ ភ្ញៀវទេសចរទាំងនេះបាននាំយកទឹកប្រាក់ចំនួន ២៦,៥ លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចក្នុងស្រុក។

ការកើនឡើងនៃអ្នកចូលទស្សនាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់សកម្មភាពទាក់ទងនឹងការប្រគំតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលសាយភាយជាបន្តទៅលើឧស្សាហកម្មសេវាកម្មរបស់ទីក្រុងហាណូយផងដែរ។ ជាក់ស្ដែង សណ្ឋាគារនៅជិតពហុកីឡដ្ឋានជាតិ My Dinh ដែលជាកន្លែងប្រគំតន្ត្រីមានអ្នកចូលស្នាក់កើនឡើង ២០% ធៀបនឹងចុងសប្តាហ៍ធម្មតា។ វេទិកាកក់សណ្ឋាគារតាមអ៊ីនធឺណិតដូចជា Agoda បានរាយការណ៍ពីការកើនឡើង ១០ ដងក្នុងការស្វែងរកសណ្ឋាគារនៅទីក្រុងហាណូយកំឡុងពាក់កណ្តាលខែកក្កដា ដែលជាសប្តាហ៍មុនការប្រគំតន្ត្រី។

ការធ្វើដំណើរតាមផ្លូវអាកាសរវាងទីក្រុងហូជីមិញ និងហាណូយ ក៏បានកើនឡើងយ៉ាងខ្លាំងដូចគ្នា។ បើទោះបីជាថ្លៃសំបុត្រយន្តហោះបានកើនឡើងដល់ ៨-៩ លានដុងសម្រាប់ការធ្វើដំណើរទៅមក ដែលជាធម្មតានេះ​ជា​តម្លៃ​សម្រាប់​ក្នុង​រដូវ​បុណ្យ​ធំៗដូចជាចូលឆ្នាំ​ចិនប៉ុណ្ណោះ ប៉ុន្តែ​វាបែរ​មកឡើង​ក្នុង​ពេល​នេះ ហើយ​លក់​ដាច់អស់​យ៉ាង​លឿនទៀតផង។

បន្ថែមពីលើអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុផ្ទាល់ ការប្រគំតន្ត្រីរបស់ BLACKPINK ក៏បានជំរុញមុខមាត់ទីក្រុងហាណូយឱ្យក្លាយជាគោលដៅទេសចរណ៍ផងដែរ។ អ្នកជំនាញទេសចរណ៍ដូចជាលោក Phan Dinh Hue នាយកក្រុមហ៊ុនទេសចរណ៍ Vietcircle ជឿជាក់ថា ការប្រគំតន្ត្រីនេះគឺជាឱកាសមាសសម្រាប់វៀតណាមក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស។

ដោយមូលដ្ឋានអ្នកគាំទ្រ BLACKPINK មាននៅទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសអាស៊ីជិតខាងដូចជាប្រទេសថៃ ចិន និងហ្វីលីពីន ការប្រគំតន្ត្រីនេះបានជួយធ្វើឱ្យទីក្រុងហាណូយត្រូវបានគេមើលឃើញថាជាកន្លែងស្ងប់ សុវត្ថិភាព និងមានភាពជាមិត្ត ដែលអាចរៀបចំព្រឹត្តិការណ៍វប្បធម៌ និងតន្ត្រីអន្តរជាតិសំខាន់ៗបានល្អ។

គួររំឭកថា ឥទ្ធិពលសេដ្ឋកិច្ចនៃការប្រគំតន្ត្រីរបស់ BLACKPINK ក៏បានបង្ហាញឱ្យឃើញក្នុងទីក្រុងផ្សេងៗផងដែរ។ ឧទាហរណ៍ នៅពេលដែលពួកគេសម្តែងនៅប្រទេសថៃកាលពីដើមឆ្នាំនេះ គឺបានទាក់ទាញចំណូលចូលសេដ្ឋកិច្ចដល់ទៅជាង ២០ ទៅ ៣០ លានដុល្លារ ហើយការប្រគំតន្ត្រីពួកគេនៅប្រទេសសិង្ហបុរីត្រូវបានគេរាយការណ៍ថាបានបង្កើតចំណូលជាង ៣៥ លានដុល្លារ ​ក្នុងខែឧសភា។

ការប្រគំតន្ត្រីទេសចរណ៍ BORN PINK មិនត្រឹមតែផ្ដល់ភាពរីករាយដល់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតកំណត់ត្រាថ្មីក្នុងឧស្សាហកម្មតន្ត្រីផងដែរ។ យោងតាមទិន្នន័យពី Touring Data បង្ហាញថាការប្រគំតន្ត្រីនេះបានក្លាយជាការប្រគំតន្ត្រីទេសចរណ៍ដោយក្រុមចម្រៀងស្រីដែលរកចំណូលបានច្រើនជាងគេបំផុត ដោយរកអាចរកបាន ៧៨,៥ លានដុល្លារពីការសម្ដែង ២៦ ឆាក និងបំបែកកំណត់ត្រាចាស់របស់ក្រុមនារីអង់គ្លេសដ៏ល្បីល្បាញ Spice Girls បានសម្រេច ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen