ទម្លាប់​ផឹក​កាហ្វេ​ ៤យ៉ាង​ដែល​បង្ក​គ្រោះថ្នាក់​​ដល់​សុខភាព​ មាន​តែ​ ១​ ចំណុច​ក៏​គួរ​តែ​បោះបង់​

កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ដែល​នរណាៗ​ក៏​ស្គាល់​ និង​ជា​ទីពេញ​និយម​របស់​មនុស្ស​ភាគច្រើន។​ ប៉ុន្តែ​អ្នក​ពិតជា​មិន​គួរ​ផឹក​វា​ដោយ​របៀប​ទាំង​ ៤​ យ៉ាង​ខាងក្រោម​នេះ​ឡើយ​ បើ​ពុំ​នោះ​ទេ​ដូច​បំផ្លាញ​សុខភាព​អ៊ីចឹង។​

១.​ ផឹក​កាហ្វេ​កញ្ចប់​ ឬ​កាហ្វេ​កំប៉ុង​ញឹកញាប់​​

កាហ្វេ​កញ្ចប់​ ឬ​កាហ្វេ​កំប៉ុង​ច្រើន​តែ​ពេញ​និយម​សម្រាប់​អ្នក​ធ្វើការ​ ព្រោះ​រសជាតិ​ក៏​អាច​ទទួល​យក​បាន​ ហើយ​ងាយ​ស្រួល​ឆុង​ទៀត។​ ភេសជ្ជៈ​នេះ​គឺ​បាន​មក​ពី​ការ​ចម្រាញ់​សារធាតុ​ដ៏​មាន​ប្រសិទ្ធភាព​ចេញ​ពី​គ្រាប់​កាហ្វេ​ ដែល​ត្រូវ​បាន​សម្ងួត​និង​កិន​ទៅ​ជា​ម្សៅ​ដើម្បី​បង្កើត​ជា​កាហ្វេ​ 3 in 1។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មាន​មនុស្ស​តិច​នាក់​ណាស់​ដែល​សម្គាល់​ឃើញ​ថា​ កាហ្វេ​បែប​នេះ​មាន​ច្រើន​រសជាតិ​ មាន​ជាតិ​គ្រីម​ (skimmed cream)​ និង​ស្ករ​ច្រើន។​ គ្រឿងផ្សំ​សំខាន់​នៃ​គ្រីម​គឺ​ ប្រេង​បន្លែ​អ៊ីដ្រូសែន​ (hydrogenated vegetable oil)​ ដែល​ជា​អាស៊ីត​ខ្លាញ់​ធាត់​ បណ្ដាល​ឱ្យ​ឡើង​ទម្ងន់​ និង​ប្រឈម​ហានិភ័យ​ផ្សេង​ទៀត។​ ដូច្នេះ​ហើយ​ បើ​អាច​ជ្រើស​បាន​ គួរ​ឆុង​កាហ្វេ​ដោយ​ប្រើ​គ្រាប់​កាហ្វេ​សុទ្ធ​ដើម្បី​គ្រប់គ្រង​បរិមាណ​ជាតិ​ស្ករ​ និង​គ្រីម​ដែល​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន។​ ប្រសិន​បើ​អ្នក​ចង់​បាន​ភាព​ងាយស្រួល​ អ្នក​អាច​ជ្រើសរើស​ឆុង​កាហ្វេ​កញ្ចប់​ដោយ​មិន​ចាំបាច់​បន្ថែម​សារធាតុ​ផ្សំ​អ្វី​ផ្សេង​ទៀត។​

២.​ តែងតែ​ផឹក​កាហ្វេ​ពេល​ពោះ​ទទេ​

ទម្លាប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក​ពិត​ជា​ល្អ​ណាស់​ ប៉ុន្តែ​ចៀសវាង​នៅ​ពេល​ពោះ​ទទេ។​ ជាតិ​កាហ្វេអ៊ីន​អាច​ជំរុញ​ការ​បញ្ចេញ​អាស៊ីតក្រពះ។​ ម្យ៉ាង​ទៀត​ បន្ទាប់​ពី​គេង​ពេញ​មួយ​យប់​មក​ ផ្នែក​រំលាយ​អាហារ​ ជាពិសេស​ក្រពះ​ស្ថិត​ក្នុង​ស្ថានភាព​ទទេ។​ នៅ​ពេល​មាន​អាស៊ីត​ក្រពះ​ច្រើន​ពេក​ អាច​បំផ្លាញ​ស្រទាប់​ក្រពះ​ ធ្វើឱ្យ​ក្រហាយ​ទ្រូង​ ឈឺ​ពោះ​ ក្អួត​ចង្អោរ​ ហើយ​យូរ​ទៅ​នឹង​បង្ក​ជា​ដំបៅ​ក្រពះ​ ក្លាយ​ទៅ​ជា​មហារីក​ដ៏​គ្រោះថ្នាក់​បំផុត។​ លើស​ពី​នេះ​ ការ​ផឹក​កាហ្វេ​ពេល​ពោះ​ទទេ​ធ្វើឱ្យ​បេះដូង​លោត​ញាប់​ តឹង​ទ្រូង​ ថប់​ដង្ហើម​ ញ័រ​ទ្រូង​ និង​បង្កើន​ល្បឿន​ចំណាយ​ថាមពល​ កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម។​

៣.​ ផឹក​កាហ្វេ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ពេក​

អ្នក​ខ្លះ​ចូលចិត្ត​ផឹក​កាហ្វេ​តែ​មិន​អាច​ទ្រាំ​នឹង​រសជាតិ​ល្វីង​បាន​ ក៏​បន្ថែម​ស្ករ​ ឬ​ទឹកដោះគោ​ដើម្បី​បន្ថែម​រសជាតិ។​ ជា​ធម្មតា​ ដើម្បី​ឱ្យ​កាហ្វេ​មួយ​ពែង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​តម្រូវ​ឱ្យ​ថែម​ស្ករ​ចំណុះ​ ៥​ ក្រាម​ពីរ​កញ្ចប់។​ នេះ​ជា​ការ​បង្កើន​កម្រិត​ជាតិ​ស្ករ​ដោយ​មើល​មិន​ឃើញ​ យូរៗ​ទៅ​នឹង​ឡើង​ទម្ងន់។​ មិន​តែ​ប៉ុណ្ណោះ​ ការ​ផឹក​របស់​ផ្អែម​ច្រើន​ពេក​ក៏​ធ្វើឱ្យ​ធ្មេញ​ពុក​ ធ្មេញ​លឿង។​ ដូច្នេះ​ កុំ​បន្ថែម​ស្ករ​ក្នុង​កាហ្វេ​ ឬ​បន្ថែម​ទឹកដោះគោ​ក្នុង​បរិមាណ​សមរម្យ​ ហើយ​រីករាយ​ជាមួយ​ក្លិន​របស់​កាហ្វេ​ជំនួស​វិញ។​

៤.​ ផឹក​កាហ្វេ​នៅ​ពេល​ល្ងាច

ជាតិ​កាហ្វេអ៊ីន​អាច​ធ្វើឱ្យ​ស្វាង​ ប៉ុន្តែ​បើ​ផឹក​ច្រើន​ពេក​នឹង​ពន្លឿន​ការ​រំលាយ​អាហារ​ និង​ការ​ស្រូប​យក​វីតាមីន​ B។​ អ្វី​ដែល​អ្នក​មិន​ដឹង​នោះ​គឺ​ នៅ​ពេល​រាងកាយ​ខ្វះ​វីតាមីន​ B​ នឹង​ធ្វើឱ្យ​មាន​អារម្មណ៍​នឿយហត់​ ធ្វើឱ្យ​ស្រេក​ទឹក​គឺ​ចង់​ផឹក​កាហ្វេ​ទៀត។​ លើស​ពី​នេះ​ ការ​ផឹក​កាហ្វេ​ច្រើន​ពេក​មុន​ពេល​ចូល​គេង​ ក៏​អាច​ប៉ះពាល់​ដល់​ដំណេក​ផងដែរ។​ ហេតុ​នេះ​ហើយចាប់ពីម៉ោង៣រសៀល ​អ្នក​គួរ​តែ​ចៀសវាងកាហ្វេ​ ហើយ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ ឬ​យ៉ាអួរ​ជំនួស​វិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ