អាកាសធាតុក្ដៅខ្លាំង គួរប្រយ័ត្នជំងឺ ៣ នេះ និងវិធីសាស្រ្ដខ្លីៗការពារខ្លួនដោយខ្លួនឯង

អាចនិយាយបានថារាប់ចាប់តាំងពីខែកុម្ភៈមក​ អាកាសធាតុនៅបណ្ដាប្រទេសតំបន់អាស៊ីបានចាប់ផ្ដើមឡើងក្ដៅខ្លាំងទៅៗ ជាពិសេសប្រទេសកម្ពុជាក៏បានស្ថិតនៅក្នុងចំណោមប្រទេសដែលមានអាកាសធាតុក្ដៅខ្លាំងជាងគេដែរ។ អាកាសធាតុក្ដៅខ្លាំងបែបនេះ អ្នកដែលមានហានិភ័យរងផលប៉ះពាល់ខ្លាំងជាងគេបំផុតនោះគឺអ្នកធ្វើការខាងក្រៅ មនុស្សចាស់ និងកូនក្មេងនេះហើយ។

មិនត្រឹមប៉ុណ្ណេះ នៅពេលដែលសីតុណ្ហភាពឡើងក្ដៅកាន់តែក្ដៅទៅៗមនុស្សជាច្រើននឹងចាប់ផ្ដើមមានបញ្ហាសុខភាពគួរឱ្យកត់សម្គាល់។ ដូច្នេះហើយដោយយោងតាមទស្សនាវដ្ដីអនឡាញ Senate Magazine ថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តនូវជំងឺចំនួន ៣ មុខដែលមានហានិភ័យខ្ពស់ និងវិធីសាស្ដ្រការពារខ្លួនងាយៗផងដែរ៖

១. ជំងឺដាច់សរសៃឈាមខួរក្បាល

ដោយសារតែការកើនឡើងនៃកម្រិតក្ដៅខ្លាំងពេក វាបានជះឥទ្ធិពលមិនល្អដល់រាងកាយដូចជាដំណើរការចលនាប្រព័ន្ធសរសៃឈាមរត់ខុសប្រក្រតី និងប្រព័ន្ធមុខងារខួរក្បាលដំណើររអាក់រអួលផងដែរ។ នៅពេលដែលរាងកាយទ្រាំទ្រជាមួយកម្ដៅលែងបាន ញើសក៏លែងបញ្ចេញ នោះសរសៃឈាមនឹងដាច់ភ្លាម ហើយរាងកាយនឹងចាប់ផ្ដើមឡើងកម្ដៅខ្លាំងទៅៗរៀងរាល់ ១០-១៥ នាទី។ សម្រាប់វិធីការពារ៖

  • កុំឈរហាលថ្ងៃ ឬធ្វើសកម្មភាពណាមួយក្រោមកម្ដៅថ្ងៃរហូតដល់ម៉ោង ៤ រសៀល។ ប៉ុន្តែប្រសិនបើចាំបាច់ត្រូវធ្វើការហាល យើងគួរតែប្រើកន្សែងដែលជ្រលក់ទឹកយកដាក់គ្របលើក្បាល និងជូតខ្លួនដើម្បីរក្សាជាតិសំណើម និងកាត់បន្ថយកម្ដៅក្នុងខ្លួន។ ប្រសិនបើជ្រលក់ទឹកត្រជាក់ ឬទឹកកកកាន់តែល្អ។
  • ត្រូវព្យាយាមញ៉ាំទឹក​​ឱ្យបានច្រើនបំផុតដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយកុំឱ្យបាត់បង់។
  • ពាក់វ៉ែនតា ឬទទូរឆ័ត្រពេលចេញពីផ្ទះ។
  • ព្យាយាមស្លៀកបំពាក់វែងតែស្ដើងដើម្បីឱ្យមានខ្យល់ចេញចូល និងការពារពីកម្ដៅ ឬពន្លឺព្រះអាទិត្យ។
  • ព្យាយាមស្វែងរកកន្លែងណាដែលមានខ្យល់ចេញចូលបានល្អ និងកាត់បន្ថយសកម្មភាពដែលនៅក្រៅផ្ទះយូរ។
  • ជៀសវាងការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ។

២. ជំងឺរាករូស

ក្នុងពេលដែលអាកាសធាតុក្ដៅខ្លាំងបែបនេះ មេរោគផ្សេងៗងាយនឹងលូតលាស់បំផុត ជាពិសេសអាហារនឹងឆាប់ខូចគុណភាពខ្លាំងជាងពេលធម្មតាតែម្ដង។ ដូច្នេះប្រសិនបើយើងទទួលទានអាហារមិនស្អាត ហានិភ័យនៃជំងឺរាករូសក៏មានកាន់តែខ្ពស់ដែរ ឬអាចវិវត្តដល់កម្រិតធ្ងន់ទៀតផង។ សម្រាប់វិធីសាស្រ្ដការពារ៖

  • ព្យាយាមលាងសម្អាតដៃឱ្យបានញឹកញាប់ដើម្បីកាត់បន្ថយការឆ្លងមេរោគ ជាពិសេសមុនពេលញ៉ាំអាហារ។
  • ញ៉ាំអាហារដោយប្រើស្លាបព្រាឱ្យបានត្រឹមត្រូវ ឬអាចសម្លាប់មេរោគដោយស្រុះទឹកក្ដៅសិនមុនពេលប្រើប្រាស់។
  • មិនត្រូវទទួលទានអាហារដែលទុកចោលយូរឡើយ។
  • ប្រសិនបើអាហារដែលញ៉ាំហើយនៅសល់ យើងត្រូវតែយកទៅរក្សាទុកក្នុងទូរទឹកកកឱ្យបានត្រឹមត្រូវ។

៣. ជំងឺសើស្បែក

បញ្ហាជំងឺសើស្បែកមួយចំនួនដូចជាឡើងក្រហាយ រលាក ក្រហម កន្ទួល គឺសុទ្ធតែបណ្ដាលមកពីការប៉ះពាល់ជាមួយពន្លឺព្រះអាទិត្យ។ សម្រាប់វិធីសាស្រ្ដការពារ៖

  • ត្រូវផឹកទឹកឱ្យបានច្រើនជាងធម្មតា។
  • ប្រើប្រាស់ឡេការពារកម្ដៅថ្ងៃដែលមាន SPF លើសពី 50 PA+++ លើដងខ្លួន និងមុខឱ្យបាន ២០ នាទីមុនពេលចេញទៅក្រៅ។ ត្រូវលាបម្ដងទៀតរៀងរាល់ ២*៤ ម៉ោងម្ដងដើម្បីការពារពីការបំផ្លាញដោយរលក និងកម្ដៅព្រះអាទិត្យ។

ដូច្នេះប្រិយមិត្តទាំងអស់អាចកត់សម្គាល់ និងចំណាំទុកសម្រាប់ការពារខ្លួនបានណា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន