សម្រាប់ហ្វេនខេប៉ុបទាំងជំនាន់មុន និងជំនាន់ក្រោយច្បាស់ជាស្គាល់ច្បាស់ហើយ Sandara Park សមាជិកក្រុម 2NE1 ដែលមានអាយុច្រើនជាងគេ ប៉ុន្តែបើនិយាយពីសម្រស់វិញហាក់ដូចជាមិនចាញ់យុវវ័យអាយុ ១៨ ឆ្នាំឡើយ។ មិនត្រឹមប៉ុណ្ណេះ តារាស្រីរូបនេះថែមទាំងរក្សារាងបានយ៉ាងស្លីមស្អាតទៀតផង។ ដូច្នេះចង់ដឹងថាតើ Sandara Park មានតិចនិកថែរក្សារាងបែបណាខ្លះ មកតាមដានជាមួយ AMS ទាំងអស់គ្នា៖
១. រក្សាទម្លាប់ហាត់ប្រាណ
ជាទូទៅមុនពេលដែលចាប់ផ្ដើមថ្ងៃថ្មី Sandara នាងមានទម្លាប់ធ្វើលំហាត់ប្រាណ Cardio មួយម៉ោងនៅពេលព្រឹក។ ប្រសិនបើនាងទំនេរពីការងារ នាងធ្វើនឹងលំហាត់ប្រាណមួយចំនួននៅផ្ទះដោយខ្លួនឯងដែលមានដូចជា lunges និង squats ជាដើម។ លើសពីនេះ មុនពេលចូលគេងក៏ Dara ឆ្លៀតធ្វើលំហាត់ប្រាណក្បាលផងដែរ ព្រោះនាងជាមនុស្សដែលចង់រក្សាទម្ងន់ត្រឹម ៤០ គីឡូប៉ុណ្ណោះ។
២. ការធ្វើ fasting
បន្ថែមពីលើការធ្វើលំហាត់ប្រាណ Dara ក៏ប្រើវិធីតមអាហារ ឬការធ្វើ 12:12 ដែលមានន័យថាប្រើពេល ១២ ម៉ោង ញ៉ាំអាហារ និង ១២ ម៉ោងផ្សេងទៀតត្រូវតមអាហារ។ ក្នុងរយៈពេល ១២ ម៉ោងដែលនាងញ៉ាំអាហារ នាងគ្រាន់តែត្រូវការទទួលកាឡូរីឱ្យបានគ្រប់គ្រាន់ជាមួយនឹងរបបអាហារ ៣ ពេលដោយមិនបង្អត់ខ្លួនឯងឡើយ។ ការធ្វើរបៀបតមអាហារមួយនេះអាចជួយសម្រួលឱ្យរាងកាយរបស់នាងដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្នុងកំលុងពេលញ៉ាំអាហារជាធម្មតាគឺមិនញ៉ាំច្រើនពេកឡើយ ពោលគឺត្រឹម ៧០-៨០% ក្នុងមួយពេលប៉ុណ្ណោះ៕