ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានចេញដំណើរទៅកាន់ទឹកដីប្រទេសហ្វីលីពីនហើយកាលពីថ្ងៃ៧ កន្លងទៅនេះ ហើយពេលនេះបាននឹងកំពុងហ្វឹកហាត់យ៉ាងសកម្មក្នុងការត្រៀមខ្លួនដណ្តើមពានរង្វាន់បាល់ទះតំបន់អាស៊ាន SEA V.League ជើងទី១ ដែលនឹងធ្វើឡើងនៅទឹកដីហ្វីលីពីន។



ជាមួយគ្នានេះ វើក ដែលជាផលិតផលខ្មែរ ១០០% គឺពិតជាអ្នកជួយជ្រុំជ្រែង និងលើកស្ទួយវិស័យកីឡាបាល់ទះឱ្យល្បីរន្ទឺលើឆាកអន្តរជាតិពិតៗ បន្ទាប់ពីឧបត្ថម្ភទាំងស្រុងក្នុងដំណើរឆ្ពោះទៅការពារជើងឯកពានរង្វាន់ Win+Streak Volleyball Invitational Tournament, Taichung 2025 នៅ តៃវ៉ាន់មក ឥឡូវថែមទាំងឧបត្ថម្ភដំណើរឆ្ពោះទៅប្រកួតបាល់ទះ«SEA V LEAGUE រដូវកាលទី ៥»នៅប្រទេស ហ្វីលីពិន និងឥណ្ឌូនេស៊ី បន្តទៀត។ នេះជាដំណើរសាងប្រវត្តិសាស្រ្តថ្មីបន្ថែមទៀត នៅលើឆាកអន្តរជាតិ ដូចទៅនឹងប្រសាសន៍ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ កីឡាបាល់ទះកម្ពុជា បានលើកឡើងថា ការទទួលបានកៅអីទៅលេង Sea V.League ឆ្នាំនេះ គឺជាប្រវត្តិសាស្ត្រថ្មី ក្នុងវិស័យបាល់ទះកម្ពុជា។


ប្រកួតដំបូងក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងត្រៀមតទល់ក្រុមបាល់ទះជម្រើសជាតិវៀតណាមនៅថ្ងៃទី១០ ខែកក្កដា បន្ទាប់មកត្រៀមជួប ឥណ្ឌូនេស៊ី នៅថ្ងៃទី១១ ប្រកួតទី៣ ជួបម្ចាស់ផ្ទះហ្វីលីពីន នៅថ្ងៃទី១២ ហើយប្រកួតចុងក្រោយនៅថ្ងៃទី១៣ នឹងជួបក្រុមបាល់ទះជម្រើសជាតិថៃ សម្រាប់ពានរង្វាន់បាល់ទះតំបន់អាស៊ាន SEA V.League ជើងទី១ ។ កាន់តែពិសេសសម្រាប់ប្រិយមិត្តកម្ពុជា អាចទស្សនាការផ្សាយផ្ទាល់នៅផេក វើក គ្រប់ការប្រកូតរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា។



គូរអោយដឹងផងដែរថា សម្រាប់ពានរង្វាន់បាល់ទះប្រចាំតំបន់អាស៊ាន ផ្នែកបុរស SEA V.League ឆ្នាំ២០២៥ មានក្រុមចូលរួនចំនួន៥ រួមមាន កម្ពុជា ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និង វៀតណាម ដោយបែងចែកជា២ជើង ជើងទី១ ចាប់ផ្តើមពីថ្ងៃទី៩ ខែកក្កដា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ខណ:ជើងទី២ ចាប់ផ្តើមពីថ្ងៃទី១៦ ខែកក្កដា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅឥណ្ឌូណេស៊ី។
ខ្មែរគាំទ្រខ្មែរ! គាំទ្រភេសជ្ជៈប៉ូវកម្លាំង វើក ដូចគាំទ្រកីឡាបាល់ទះកម្ពុជា
វើក ឧបត្ថម្ភដំណើរឆ្ពោះទៅប្រកួតបាល់ទះ«SEA V LEAGUE រដូវកាលទី ៥»


























































Account
Security
Favourite Content