កូរ៉េខាងត្បូងត្រៀមអនុវត្តច្បាប់ ហាមឃាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងរៀនសូត្រ​ ព្រោះព្រួយបារម្ភទៅលើគុណភាពសិក្សា

កាលពីថ្ងៃទី៧​ ខែកក្កដានេះ គណៈកម្មាធិការ​​ទទួលបន្ទុកផ្នែកអប់រំនៃ​រដ្ឋសភារបស់កូរ៉េខាងត្បូង បានស្នើវិសោធនកម្មច្បាប់ រឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទ និងឧបករណ៍ឆ្លាតវៃដទៃទៀត សម្រាប់សិស្សដែលសិក្សានៅក្នុងថ្នាក់បឋមសិក្សា អ​នុវិទ្យាល័យ និងវិទ្យាល័យ ។  នេះបើផ្អែកលើការចុះផ្សាយរបស់ The Korea Times។

ការអនុវត្តច្បាប់ថ្មីនេះ អាចនឹងចាប់ផ្ដើមធ្វើឡើងពីដើមខែមីនា ឆ្នាំ២០២៦ តទៅ ដោយហាមឃាត់ការប្រើប្រាស់ទូរស័ព្ទ និងឧបករណ៍ឆ្លាតវៃដទៃទៀត នៅក្នុងម៉ោងសិក្សា និងសូម្បីតែក្រៅម៉ោងសិក្សា ឱ្យតែស្ថិតនៅក្នុងបរិវេណសាលា លើកលែងតែករណីប្រើប្រាស់ក្នុងគោលបំណងអប់រំ គ្រាអាសន្ន និងចំពោះសិស្សដែលមានពិការភាព ឬតម្រូវឱ្យប្រើប្រាស់ឧបករណ៍ទាំងនេះជាចាំបាច់ប៉ុណ្ណោះ។

ច្បាប់រឹតបន្ដឹងនេះបានផ្ដួចផ្ដើមឡើង ក្រោយពីអ្នកជំនាញ និងឪពុកម្តាយបានបង្ហាញការព្រួយបារម្ភទៅលើឥទ្ធិពលនៃឧបករណ៍បច្ចេកវិទ្យា ដែលអាចជះផលប៉ះពាល់ដល់ការផ្ដោតអារម្មណ៍ និងលទ្ធផលសិក្សា។ ទន្ទឹមគ្នានេះ អ្នកគាំទ្រច្បាប់ខាងលើក៏បានអះអាងដែលថា ប្រព័ន្ធឌីជីថលក៏អាចមានផលប៉ះពាល់ទៅដល់ទំនាក់ទំនងនៅក្នុងសង្គមពិត និងរួមចំណែកឱ្យមានការប្រឈមមុខនឹងការគំរាមកំហែងតាមអ៊ីនធឺណិតទៀតផង។

គួរឱ្យដឹងផងដែរថា​ កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្រសួងអប់រំរបស់កូរ៉េខាងត្បូង ក៏ធ្លាប់បានណែនាំវិធានការស្រដៀងគ្នានេះដែរ ស្របពេលដែលវិសោធនកម្មច្បាប់នេះ ក៏ទទួលបានការចោទសួរពីការអនុវត្តជាក់ស្ដែង និងផលក្នុងរយៈពេលវែងដូចគ្នា។

សូមបញ្ជក់ថា បច្ចុប្បន្នច្បាប់ខាងលើ បានឆ្លងកាត់ការយល់ព្រមពីគណបក្សនយោបាយសំខាន់ៗទាំង ២របស់កូរ៉េខាងត្បូងហើយ ដោយរំពឹងថា នឹងទទួលបានការបោះឆ្នោតនៅក្នុងសភា នៅខែក្រោយនេះ។ ក្នុងករណីទទួលបានសំឡេងបោះឆ្នោតគាំទ្រភាគច្រើន ហើយគ្មានអ្វីប្រែប្រួលទេ ច្បាប់ហាមឃាត់ប្រើប្រាស់ទូរស័ព្ទ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦ តទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន



Leave a Reply

Your email address will not be published.Required fields are marked *