អ្នកចូលចិត្ត adventure បើទៅដល់ជីផាត កុំភ្លេចចូលលេងទឹកធ្លាក់ទាំង ៦ កន្លែងនេះ

ស្ត្រេស​និង​ការងារ ហត់នឿយ ចង់​សម្រាក​លំហែ​នៅ​ចុង​សប្ដាហ៍​ខ្លះ តែ​មិន​ដឹង​ថា​គួរ​ទៅ​ទីណា​ដែល​ធ្វើ​ឲ្យ​ត្រជាក់ចិត្ត​ត្រជាក់​កាយ​មែនទេ? ថ្ងៃនេះAMS នឹង​នាំ​ប្រិយមិត្ត​ទាំងអស់​គ្នា​ទៅ​ស្គាល់​កន្លែង​ទឹក​ជ្រោះ​ធ្លាក់​៦​កន្លែង​នៅ​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត ដែល​កំពុង​តែ​បង្អួត​សម្រស់​របស់​ខ្លួន​នៅ​កណ្ដាល​ព្រៃ​ព្រឹក្សា​គួរ​ជា​ទី​គយ​គន់​។

១. ទឹក​ធ្លាក់​ឆាយ​ខ្ពស់

«ទឹកធ្លាក់ឆាយខ្ពស់» ជា​រមណីយដ្ឋាន​ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង​ក្នុង​ចំណោម​តំបន់​អេកូ​ទេសចរណ៍​ដ៏​ល្អ​ឯក​ជាច្រើន​ទៀត​នៅ​តំបន់​អា​រ៉ែ​ង ដែល​កំពុង​បង្អួតខ្លួន​យ៉ាង​ស្រស់​បំព្រង​នៅ​កណ្ដាល​ព្រៃភ្នំ​។ ទឹកធ្លាក់​ឆាយ​ខ្ពស់​នេះ មាន​ប្រភព​ចេញពី​ជួរ​ភ្នំក្រវាញ​ភាគ​ខាង​ត្បូង ដោយ​ហូរ​កាត់​ព្រៃភ្នំ​រាប់​រយ​គីឡូម៉ែត្រ​ ទើប​មកដល់​ទីនេះ ​រួច​ហូរ​ធ្លាក់​ទៅ​ដៃ​​សមុទ្រ។

ទឹក​ធ្លាក់​ឆាយ​ខ្ពស់ មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ជាន់ស្លា ឃុំ​ជីផាត ស្រុក​ថ្មបាំងខេត្ត​កោះកុង វា​ស្ថិត​នៅ​ចន្លោះ​គីឡូម៉ែត្រ​៤៥-៤៦ នៃ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ក្នុង​ភូមិ​ព្រលាន​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ រួច​បត់​ស្តាំ​(​បើ​មក​ពី​ភ្នំពេញ​)​ចូល​តាម​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ចម្ងាយ​១៨​គីឡូម៉ែត្រ គឺ​មក​ដល់​សាលាឃុំ​ជីផាត និង​មក​ដល់​ទឹកធ្លាក់​ឆាយ​ខ្ពស់​នេះ​ហើយ។

២.ទឹក​ធ្លាក់​អូរម្លូ

ដូច​យើង​បាន​ដឹង​មក​ហើយ​ថា​ស្រុក​ជីផាត គឺ​ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប​មួយ​​​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ទៅ​លើ​កន្លែង​ដើរ​លេង​បែប​ធម្មជាតិ​ព្រៃ​ព្រឹក្សា ​ដែល​ធ្វើ​ឲ្យ​អ្នក​ទេសចរ​បាន​ត្រជាក់​ភ្នែក។ មិន​ខុស​ពី​ទឹក​ធ្លាក់​ឆាយ​ខ្ពស់ ទឹក​ធ្លាក់​អូរម្លូ បាន​លាក់​ខ្លួន​នៅ​ក្នុង​តំបន់​អេកូ​ជីផាត​ផង​ដែរ ហើយ​វា​មាន​ទី​តាំង​ស្ថិត​នៅ​អូរ​ម្លូ ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

៣.ទឹក​ធ្លាក់​អូរស្រឡៅ

ទេសភាព​ស្រស់​បំព្រង សំឡេង​ទឹក​ជ្រោះ​ធ្លាក់ស្ថិតនៅចំកណ្ដាលព្រៃ ដែលនឹង​នាំ​អារម្មណ៍​របស់​លោកអ្នក​ឲ្យ​ភ្លេច​អស់​រាល់​ទុក​កង្វល់។

៤.ទឹក​ធ្លាក់​អូរទឹកវេទ

អូរទឹកវេទ ជា​ទឹក​ធ្លាក់​ធម្មជាតិ​ស្ថិត​ក្នុង​តំបន់​ជីផាត ដើម្បី​ទៅ​កាន់​ទី​នោះ លោកអ្នក​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ទៅ​កាន់​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត ដែល​មាន​ចម្ងាយ​ប្រហែល ១២៥គ.ម ពី​ក្រុង​ខេមរភូមិន្ទ និង​ប្រហែល ២១០គ.ម ពី​រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤ និង៤៨ (ផ្លូវ​គ្រួស​ក្រហម ១៧គ.ម) ។

៥. ទឹក​ធ្លាក់​ឆាយជ្រៃ

ទឹក​ធ្លាក់​ឆាយ​ជ្រៃ ឬ​ក៏​គេ​ច្រើន​ហៅ​ថា ទឹក​ជ្រោះ​ឆាយ​ជ្រៃ មាន​ទីតាំង​ស្ថិត​នៅ ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង និង​មាន​ចម្ងាយ​ប្រហែល ~124km ពី​រង្វង់​មូល​ ខេត្ត​កោះ​កុង។
ទឹកធ្លាក់ឆាយជ្រៃស្ថិត​នៅ​ក្នុង​ប្រភេទ៖ ទឹក​ជ្រោះ​ឬ​ទឹកធ្លាក់, ទេសចរណ៍​ធម្មជាតិ។ រី​ឯ​ចំណុច​សំខាន់​ៗនៅ ទឹក​ធ្លាក់​ឆាយ​ជ្រៃមាន​ដូចជា៖ លេង​ទឹក​ឬ​ហែលទឹក, ទស្សនា​ទេសភាព​ព្រៃ​ភ្នំ, រៀប​ចំ​អាហារ​ដោយ​ខ្លួនឯង, ដើរ​លេង​ដោយ​ថ្មើរ​ជើង និង​ចំណុច​ផ្សេង​ៗ​ទៀត។

៦.ទឹកធ្លាក់អូរស្ប័ត

សមាគម​អេកូ​ទេសចរណ៍​ជីផាត​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ជីផាត ខេត្ត​កោះ​កុង។ នៅ​ទីនោះ​លោកអ្នក​ធ្វើ​សកម្មភាព​បែប​ផ្សង​ព្រេង​ជា​ច្រើន​ដូច​ជា​ជិះ​កង់ ដើរ​ក្នុង​ព្រៃ ឡើងភ្នំ និង​សកម្មភាព​ជា​ច្រើន​ទៀត។ សម្រាប់​អ្នក​ទេសចរ​ដែល​មាន​បំណង​ចង់​ទៅ​ទស្សនា​ទីនោះ​អាច​ទាក់ទង​ទៅ​កាន់​សមាគម​អេកូ​ទេសចរណ៍​ជីផាត​ដោយ​ផ្ទាល់​ក៏​បាន។

ផែនទី៖ https://goo.gl/maps/MhRK6zN8HrxFmF3H6

ទំនាក់ទំនង៖​ ០៣៥ ៦៧៥ ៦៤៤៤៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ