ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បើកយុទ្ធនាការ “Love. Top 5” ចូលរួមពីបុគ្គលិក​គ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ ចុះជួបសួរសុខទុក្ខដៃគូអាជីវកម្ម

យុទ្ធនាការ “Love. Top 5” រៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមដោយបុគ្គលិកគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែក ដែលនឹងធ្វើដំណើរចុះទៅតាមទីផ្សារដោយផ្ទាល់ ក្នុងគោលបំណងដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ ចែករំលែកក្តីស្រលាញ់ ជាមួយអតិថិជន ដៃគូអាជីវកម្ម ក៏ដូចជាស្តាប់ពីមតិយោបល់របស់អតិថិជន ស្វែងយល់បន្ថែមអំពីពួកគាត់ ជាពិសេសផ្តល់នូវទំនុកចិត្ត ភាពកក់ក្តៅ ការយកចិត្តទុកដាក់ជាមួយពួកគាត់ ព្រមទាំងផ្តល់នូវកញ្ចប់ប្រូម៉ូសិនពិសេសៗ ពី វឌ្ឍនៈ ប្រ៊ូវើរី ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលឆាប់ៗនេះ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា “Love. Top 5 ជាយុទ្ធនាការថ្មី មិនធ្លាប់មានពីមុន ដែលយើងធ្វើឡើងនាដើមឆ្នាំ ២០២៤ នេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ថ្មី សម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់យើង ដែលពួកគាត់នឹងចុះទៅជួបអតិថិជនដោយផ្ទាល់ ចែករំលែកក្តីស្រលាញ់ ផ្តល់ភាពកក់ក្តៅ បង្កើនទំនុកចិត្ត រឹតចំណងមិត្តភាពឲ្យដូចជាគ្រួសារតែមួយ ជាមួយអតិថិជន ដៃគូអាជីវកម្ម នៅទូទាំងប្រទេស។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី យើងនៅតែរក្សាឆន្ទៈ និងភាពច្បាស់លាស់ ដោយជំរុញឲ្យមានភាពជោគជ័យ ឆ្ពោះទៅមុខទាំងអស់គ្នា ជាមួយអតិថិជន ដៃគូអាជីវកម្ម នៅគ្រប់កាលៈទេសៈ ហើយយើងនូវតែបន្តគាំទ្រអាជីវកម្មរបស់អតិថិជនឲ្យកាន់តែរីកចម្រើន តាមរយៈការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ រសជាតិឆ្ងាញ់ប្រកបដោយប្រណិតភាព និងភាពថ្លៃថ្នូរ ថែមទាំងមានឱកាសទទួលបានកាដូលើកទឹកចិត្ត និងឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។”

យុទ្ធនាការ “Love.Top 5” ក៏ផ្តល់ជាឱកាសសម្រាប់ក្រុមការងារដែល​មិនមែន​ជាផ្នែកលក់ អាច​ស្វែង​យល់អំពីការងារផ្នែកលក់ ផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាយល់ដឹងអំពីស្ថានភាពទីផ្សារជាក់ស្តែង រួមទាំងការ​ប្រកួតប្រជែងរវាងក្រុមនីមួយៗ ដើម្បីស្វែងរកក្រុមជើងខ្លាំងទាំង៥ (Top 5)។ យុទ្ធនាការនេះ ប្រពឹត្តឡើង​ទូទាំង​ប្រទេស មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១២, ១៣, ១៤ ខែមីនា ឆ្នាំ ២០២៤ ហើយអតិថិជន កុំភ្លេចចូលរួមថតរូប និងលេងកម្សាន្តជាមួយក្រុមការងារ “Love. Top 5” របស់​យើង ដើម្បីមានឱកាសឈ្នះរង្វាន់អនុស្សាវរីយជាច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *