ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! ម៉ូដែលកូនកាត់ខ្មែរ-អង់គ្លេស ២ រូប ដើរតាមគន្លងម្តាយយ៉ាងខ្ជាប់ខ្ជួន

ដោយសារតែខ្លួនឯងជាអ្នកស្រលាញ់វិស័យម៉ូដែល និងចូលចិត្ត​ពេលជួយការងារសង្គមជាតិតាមដែលអាចធ្វើទៅបាន តារាម៉ូដែលជើងចាស់ពោរពេញដោយបទពិសោធន៍ក្នុងការដើរបង្ហាញម៉ូដ គង់ ផល្លា បានបណ្តុះកូនស្រីសំណព្វចិត្តទាំង ២ រូប ឱ្យស្រលាញ់ការងារជាតារាម៉ូដែល ថែមទាំងចេះលៃលកពេលវេលា សម្រាប់ជួយការងារសង្គមជាតិ​ថែមទៀតផង។

តួយ៉ាង កាលពី ២ សប្តាហ៍កន្លងទៅ តារាម៉ូដែលកូនកាត់ខ្មែរ- អង់គ្លេស ស៊ុយតុន ហ្ល្ររែនផានីតា, ស៊ុយតុន វីនីច័ន្ទលីណា និងអ្នកម្តាយ គង់ ផល្លា បានដឹកដៃគ្នាចូលរួមដើរបង្ហាញម៉ូដព្រឹត្តិការណ៍ជាតិដ៏ធំ គឺកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» អមដោយ «ពិព័រណ៍សិប្បកម្មយើង» លើកទី១ ក្រោមការរៀបចំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅនៅសាលសន្និសីទចតុម្មុខ។

កូនស្រីទាំងពីររូបរបស់តារាម៉ូដែល គង់ ផល្លា បានឱ្យដឹងថា ពួកគេមានអារម្មណ៍រំភើបដែលបានចូលរួមដើរបង្ហាញម៉ូដលើឆាកតែមួយជាមួយអ្នកម្តាយ ហើយរឹតតែសប្បាយចិត្តគឺបានដើរម៉ូដសម្លៀកបំពាក់ច្នៃពី​សូត្ររបស់ខ្មែរយើងនៅ​មុខភ្ញៀវកិត្តយសយ៉ាងច្រើនកុះករ។ ពីរនាក់បងប្អូនកូនកាត់ខ្មែរ- អង់គ្លេស បន្តថា ពួកគេពិតជារីករាយដែលអ្នកម្តាយតែងតែបើកដៃឱ្យចូលរួមគ្រប់កម្មវិធីជាតិធំៗ ធ្វើឱ្យអ្នកទាំងពីរមានឱកាសជួយប្រម៉ូតផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ បង្ហាញទៅអន្តរជាតិ ក៏ដូចជាចូលរួមដើរម៉ូដកម្មវិធីជាតិដ៏ធំ «រាត្រីចងចាំ និងរាត្រីសមោសរ» ឆ្នាំ ២០២៣ ផងដែរ។

ចំ​ណែកអ្នកនាង គង់ ផល្លា ហាក់មានក្តីរំភើប និងមោទនភាពជាខ្លាំង ពេលឃើញកូនស្រីសំណព្វចិត្តទាំង ២ រូប ដើរតាមគន្លងរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបែបនេះ ដោយចេះស្រលាញ់សិល្បៈវប្បធម៌ជាតិ និងមានបំណងផ្សព្វផ្សាយពីសិល្បៈដ៏មានតម្លៃរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិ ដូចអ្វីដែលអ្នកនាងតែងតែធ្វើកន្លងមក។

ក្នុងនាមជាម្តាយ និងជាតារាបង្ហាញម៉ូដរៀមច្បង អ្នកនាង ចង់ឱ្យមានការប្រមូលផ្តុំគ្នាជាធ្លុងមួយ ព្រោះការចូលរួមពីគ្រប់វិស័យជាចលករដ៏សំខាន់ក្នុងការជួយលើកស្ទួយវប្បធម៌ខ្មែរយើងទៅឆាកអន្តរជាតិ។ ដូច្នេះ ទើបតារាម៉ូដែលរូបនេះតែងបណ្តុះគំនិតកូនស្រីទាំង ២ ឱ្យស្រលាញ់ យកចិត្តទុកដាក់ និងចូលរួមកម្មវិធីរបស់ជាតិឱ្យច្រើនតាមដែលអាចធ្វើទៅបាន ដែលនេះជាការតបស្នងដ៏ល្អបំផុតទៅកាន់សង្គមជាតិ ហើយប្រសិនចង់ឱ្យសង្គមជាតិយើងកាន់តែមានភាពរីកចម្រើន យើងត្រូវតែពួតដៃគ្នាលើកតម្លើងសិល្បៈវប្បធម៌ និងចូលរួមជួយថែរក្សាកុំឱ្យបាត់បង់ទោះសោកស្តាយតាមក្រោយ។

គិតមកទល់ពេលនេះ តារាម៉ូដែលជើងចាស់ គង់ ផល្លា បញ្ជូនកូនស្រីឱ្យចូលរួមកម្មវិធីដើរម៉ូដជាតិ-អន្តរជាតិបាន ៤ ដងហើយរួមមាន Vietnam International Junior Fashion Week នៅវៀតណាម, កម្មវិធីដើរម៉ូដ ASIA FASHION RUNWAY COLLECTION នៅម៉ាឡេស៊ី និងមហាព្រឹត្តិការណ៍សិល្បៈ «រាត្រីចងចាំ និងរាត្រីសមោសរ» ឆ្នាំ ២០២៣ ហើយក៏នឹងបន្តជំរុញកូនស្រីទាំងពីរ ឱ្យចូលរួមដើរម៉ូដកម្មវិធីផ្សេងៗបន្តបន្ទាប់ទៀតតាមវេលា និងស្ថានភាពជាក់ស្តែង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។