វិទ្យាល័យ នេត យ៉ង់ និងវិទ្យាល័យសម្ដេចឪ បានប្រកាសជូនដំណឹងដល់សិស្សានុសិស្សដែលភៀសសឹកមកពីតាមតំបន់នានាមកកាន់ខេត្តបាត់ដំបងឱ្យបានជ្រាបថាសាលាទាំងពីរនឹងផ្ដល់ជូនការសិក្សាដល់ពួកគេក្នុងអំឡុងពេលនេះ។

តាមរយៈវិទ្យាល័យខាងលើបានឱ្យដឹងថា វិទ្យាល័យ នេត យ៉ង់ ខេត្តបាត់ដំបងប្រកាសទទួលសិស្សានុសិស្សដែលជាជនភៀសសឹកមកពីគ្រប់តំបន់នៅតាមជាយដែនគ្រប់កម្រិតទី ៧ ដល់ទី ១២ ឱ្យចូលរៀន ដោយមិនតម្រូវឯកសណ្ឋានសាលា និងសម្ភារៈសិក្សានោះទេ។
មួយទៀត ខាងសាលានឹងចែកសម្ភារៈសិក្សាដល់សិស្សភៀសសឹកគ្រប់រូបផងដែរ។ រីឯវិទ្យាល័យ សម្ដេចឪ ដែលស្ថិតក្នុងខេត្តបាត់ដំបងដូចគ្នាក៏បានបង្ហោះជូនដំណឹងដល់សិស្សក៏ដូចជាអាណាព្យាបាលរបស់សិស្សដែលកំពុងភៀសសឹកឱ្យបានជ្រាបថាសាលានឹងទទួលសិស្សនិស្សិតមកពីគ្រប់តំបន់ភៀសសឹកទាំងអស់ឱ្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
គួរឱ្យដឹងដែរថា សាលារៀននៅជាប់បន្ទាត់ព្រំដែនចំនួន ៦ ខេត្តបានបិទទ្វារ សរុប ៨៨៣ សាលា ប៉ះពាល់គ្រូបង្រៀន ៧២៧៨ និងសិស្សសរុប ២០៨ ៩៥៩ នាក់។ នេះបើតាមការជូនដំណឹងផ្លូវការលើផេកក្រសួងអប់រំកាលពីម្សិលមិញ៕



រូបភាព ៖ អឿម ឃឿម & វិទ្យាល័យសម្តេចឪ ខេត្តបាត់ដំបង


























Account
Security
Favourite Content