ពលរដ្ឋភៀសសឹក ៦០០ គ្រួសារទទួលបានជំនួយនិងថវិកាពី ជី ដេវីត និង ទេព បូព្រឹក្ស ដោយផ្ទាល់

គ្រួសារប្រមាណជា ៦០០ ​បាន​ទទួល​ជំនួយ​ដោយ​ផ្ទាល់​ដៃ​ពី​សំណាក់​តារា​ចម្រៀង ជី ដេវីត និង​ភរិយា ទេព បូព្រឹក្ស តាម​រយៈ​មូលនិធិ «អ្នក​ចម្បាំង​ឈាម​ខ្មែរ»។ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​លើ​អាខោន​ផ្លូវ​ការ ម្ចាស់បទ «Top Of The Lady» ។

ពេល​នេះ​មូលនិធិ «អ្នក​ចម្បាំង​ឈាម​ខ្មែរ» ដែល​ផ្ដួច​ផ្ដើម​និង​រៀប​ចំ​ដោយ​តារាចម្រៀង ជី ដេវីត និង​អ្នកនាង ទេព បូព្រឹក្ស បាន​ទៅ​ដល់​ជំរំ​ភៀស​សឹក​របស់​បង​ប្អូន​ប្រជាជន​ខ្មែរ​ដែល​បាន​ធ្វើ​ការ​ជម្លៀស​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់​មក​កាន់​ទី​សុវត្ថិភាព ​ក្រោយ​មាន​ការ​បាញ់​ប្រហារ​យ៉ាង​កំរោល​ពី​សំណាក់​ទាហាន​ថៃ។ តាម​រយៈ​រូបភាព​ដែល​បាន​បង្ហោះ​មុន​នេះ​បន្តិច​ឃើញ​​ប្រជាជន​ជា​ច្រើន​គ្រួសារ មាន​ទាំង​ចាស់​និង​ក្មេង មក​ជួប​ជុំ​នៅ​ចំណុច​ទីតាំង​មួយ​ដែល​បាន​រៀប​ចំ​ដើម្បី​ទទួល​យក​នូវ​សម្ភារៈ​ប្រើ​ប្រាស់ អាហារ​ហូប​ចុក និង​ថវិកា​ពី​សំណាក់​ក្រុម​ការងារ​របស់​មូល​និធិ «អ្នក​ចម្បាំង​ឈាម​ខ្មែរ» ក៏​ដូច​ជា​លោក ជី ដេវីត និង​ ទេព បូព្រឹក្ស ដោយ​ផ្ទាល់។ សម្រាប់​ទីតាំង​ជន​ភៀស​សឹក លោក ជី ដេវីត មិន​បាន​ជម្រាប​នោះ​ទេ ដើម្បី​ធានា​សុវត្ថិភាពជូន​​ពលរដ្ឋ​ភៀស​សឹក​។

ពលរដ្ឋភៀសសឹកដែលបានមកទទួលយកជំនួយបានបង្ហាញទឹក​មុខ​ដែល​ដិតដាម​ទៅ​ដោយ​ភាព​ភ័យ​ខ្លាច និង​ទុក្ខ​ព្រួយ​នៅ​ពី​ក្រោយ​សង្គ្រាម​មិន​ញញើត​ដៃ​ពី​សំណាក់​ទាហាន​ថៃ ដែល​បាន​បើក​ការ​បាញ់​ប្រហារ​ម្ដង​ហើយ​ម្ដង​ទៀត ហើយ​លើក​នេះ​ទាហាន​អប្រិយ​ទាំង​នោះ​បាន​បាញ់​តម្រង់​មក​កាន់​ជន​ស៊ីវិល​ស្លូត​ត្រង់ និង​ទីលំនៅ​ពួក​គាត់​ដោយ​មិន​ញញើត​អ្វី​បន្តិច​សោះ។

គិត​ត្រឹម​ម៉ោង ៦ ល្ងាច ម្សិលមិញ ស្ថានភាព​ជន​ភៀស​សឹក​កម្ពុជា​ដោយ​សារ​ការ​ឈ្លាន​ពាន​របស់​ទាហាន​ថៃ​បាន​កើន​ឡើង​ដល់​ទៅ ៥៥ ៧៤៣ គ្រួសារ ដែល​មាន​ចំនួន​ស្មើ ១៩២ ១៧៣ នាក់។ គួរ​បញ្ជាក់​ថា ខេត្ត​ដែល​ទទួល​រង​គ្រោះ​មាន​ដូច​ជា ឧត្តរមានជ័យ ព្រះវិហារ បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ បាត់ដំបង​ ។ នេះបើតាម​ការ​ជូន​ដំណឹង​ផ្លូវការលើផេកក្រសួងការពារជាតិ៕

រូបភាព ៖ Tep Boprek


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រកាសបិទចក្រវាលថ្ងៃមុនសោះ! ឥឡូវ Warner Bros ប្រាប់ថាកំពុងផលិតរឿង The Conjuring ភាគថ្មី

Warner Bros ប្រកាសផលិត The Conjuring ភាគថ្មី ក្រោមចំណងជើងថា The Conjuring: First Communion ក្រោយពីភាពយន្តរឿង The Conjuring: Last Rites ដែលក្រុមហ៊ុនធ្លាប់អះអាងថាជាភាពយន្តបិទចក្រវាលបានចាក់

«ក្មេងតែងបង្កកំហុស!» David Beckham លើកឡើងបែបនេះ ក្រោយកូនប្រុសបកអាក្រាតជម្លោះផ្ទៃក្នុងគ្រួសារ

កាលពីថ្ងៃទី២០ ខែមករានេះ Brooklyn Beckham កូនប្រុសច្បងវ័យ ២៦ ឆ្នាំរបស់ប្តីប្រពន្ធដ៏មានឥទ្ធិពល David និង Victoria Beckham បានសរសេរសារយ៉ាងវែងរៀបរាប់ពីបញ្ហាផ្ទៃក្នុងគ្រួសារតាមការយល់ឃើញរបស់គេ

Song Zu’er ស្រកគីឡូខ្លាំង ហាក់គ្មានកម្លាំងកំហែងក្នុងខ្លួន

កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ Song Zu’er បានចូលរួមក្នុងកម្មវិធីរបស់ម៉ាកយីហោល្បីឈ្មោះមួយ ដោយវត្តមានលើកនេះបានបង្កឱ្យមានការព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់តារាស្រី ខណៈដែលអ្នកប្រើប្រាស់អ៊ីនធឺណិត

សោកស្ដាយ! ខន សុរិយា សម្រេចដកខ្លួនចេញពីការប្រកួត Miss World

យប់​មិញ​នេះ បវរ​កញ្ញា​ដែល​ត្រូវ​តំណាង​កម្ពុជាចូល​រួម​ប្រកួត​ក្នុង​កម្មវិធី Miss World កញ្ញា ខន សូរិយា បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ក្រោម​ហេតុផល​មួយ​ចំនួន​ដែល​នាង​បាន​ជួប​ប្រទះ​នា​ពេល​កន្លង​ក្នុង​អំឡុង​ពេល​កាន់​តំណែង​ជា

មិនទាន់ចេញផង អាល់ប៊ុម “ARIRANG” របស់ BTS បំបែកកំណត់ត្រាដ៏អស្ចារ្យមួយបាត់លើ Spotify

ទោះបីអាល់ប៊ុមថ្មីរបស់ក្រុម BTS ដែលមានចំណងជើងថា "ARIRANG" មិនទាន់ត្រូវបានបញ្ចេញជាផ្លូវការក៏ដោយ ប៉ុន្តែស្នាដៃថ្មីនេះបានបង្កើតកំណត់ត្រាពិភពលោកថ្មីរួចជាស្រេចទៅហើយ។

សម្ពាធការងារលើសលប់ធ្វើឱ្យតារាស្រីល្បីៗនៅចិនមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្តបន្ទាប់

ភាពស្រស់ឆើតឆាយក្នុងវិស័យសិល្បៈ ជារឿយៗតែងតែលាក់បាំងនូវការពិតដ៏ខ្មៅងងឹតមួយ គឺនៅពីក្រោយភាពស្រស់ស្អាតទាំងនោះ តារាសម្តែងស្រីល្បីៗរបស់ចិនជាច្រើនរូបកំពុងរងទុក្ខដោយសារបញ្ហាសុខភាពផ្លូវកាយ និងផ្លូវ

ឆ្លៀតម៉ោងទំនេរ បុរសចិនម្នាក់បើកថា្នក់បង្រៀនជិះកង់ បានកម្រៃខ្ពស់ជិត​ ៤ម៉ឺនដុល្លារ

បុរសជនជាតិចិនម្នាក់ ត្រកូល Li អាចរកចំណូលបានដល់ ២៧ម៉ឺនយន់ ឬ ៣៩ ០០០ដុល្លារអាមេរិកក្នុងពេលត្រឹម ២ឆ្នាំ តាមរយៈការបើកថ្នាក់បង្រៀនជិះកង់ មានកូនសិស្សជាង ៧០០នាក់ រាប់ចាប់ពីអាយុ ៤ឆ្នាំដល់ ៦៨ឆ្នាំ។​

Sydney Marith មកពីអាមេរិកភ្លាម ចេញធ្វើការងារវិញភ្លែត រឿងដំបូងគឺ Miss Planet Cambodia ២០២៥

តារា​បង្ហាញ​ម៉ូដ ក៏​ជា Miss Planet Cambodia 2025 កញ្ញា Sydney Marith បាន​វិល​ត្រឡប់​ពី​អាមេរិក​វិញ ក្រោយ​វិស្សមកាល​រយៈពេល។ ក្រោយ​មក​ដល់​ដី​ខ្មែរ​វិញ​ភ្លាម Sydney បាន​ចាប់​ការងារ​ភ្លាម​ៗ​តែម្ដង ហើយ​

ព្រះនាង នរោត្តម អេម៉ា ត្រៀមបង្ហាញវត្តមានក្នុងភាពយន្តក្នុងស្រុកឆាប់ៗនេះ

ព្រះ​នាង នរោត្តម អេម៉ា ជាសែ​រាជវង្ស​មួយ​អង្គ​ដែល​​បង្ហាញ​វត្តមាន​យាង​ចូលរួម​ពិធី​មង្គល​ការ​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ហើយ​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ចាប់អារម្មណ៍​ខ្លាំងនាគ្រា​នោះ ពេល​

ប្រេម៉ា ចែករំលែក Tip សម្រាប់អ្នកចង់សម្រកបាន ៥-៦ គីឡូ

​ប្រេម៉ា តារា​ចម្រៀង​ស្រីអាច​ច្រៀង​បាន​ច្រើន​ភាសា ​មិន​ត្រឹម​មាន​ទឹកដម​សំឡេង​ពីរោះ​នោះ​ឡើយ អ្នក​គាំទ្រ​តែង​ចាប់អារម្មណ៍​ពី​រូប​សម្រស់ និង​រាងរៅ​គួរឲ្យ​ស្រលាញ់​របស់​នាង​ដែរ។ មួយ​រយៈ​មុន​ម្ចាស់​បទ " SAD LIFE” មាន​

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *