វិទ្យាល័យ ២ នៅបាត់ដំបងបើកឱ្យសិស្សភៀសសឹកមកពីគ្រប់តំបន់រងគ្រោះចូលរៀន

វិទ្យាល័យ នេត យ៉ង់ និង​វិទ្យាល័យ​សម្ដេច​ឪ បាន​ប្រកាស​ជូន​ដំណឹង​ដល់​សិស្សានុសិស្ស​ដែល​ភៀស​សឹក​មក​ពី​តាម​តំបន់​នានា​មក​កាន់​ខេត្ត​បាត់​ដំបង​ឱ្យ​បាន​ជ្រាប​ថា​សាលា​ទាំង​ពីរ​​នឹង​ផ្ដល់​ជូន​ការ​សិក្សា​ដល់​ពួក​គេ​ក្នុង​អំឡុង​ពេល​នេះ។

តាមរយៈវិទ្យាល័យខាងលើបានឱ្យដឹងថា វិទ្យាល័យ នេត យ៉ង់ ខេត្ត​បាត់​ដំបង​ប្រកាស​ទទួល​សិស្សានុសិស្ស​ដែល​ជា​ជន​ភៀស​សឹក​មក​ពី​គ្រប់​តំបន់​នៅ​តាម​ជាយ​ដែន​គ្រប់​កម្រិត​ទី ៧ ដល់​ទី ១២ ឱ្យ​ចូល​រៀន ដោយ​មិន​តម្រូវ​ឯក​សណ្ឋាន​សាលា និង​សម្ភារៈ​សិក្សា​នោះ​ទេ។

មួយ​ទៀត ខាង​សាលា​នឹង​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​ភៀស​សឹក​គ្រប់​រូប​ផង​ដែរ។ រី​ឯ​វិទ្យាល័យ សម្ដេច​ឪ ដែល​ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង​ដូច​គ្នា​ក៏​បាន​បង្ហោះ​ជូន​ដំណឹង​ដល់​សិស្ស​ក៏​ដូច​ជា​អាណា​ព្យាបាល​របស់​សិស្ស​ដែល​កំពុង​ភៀស​សឹក​ឱ្យ​បាន​ជ្រាប​ថា​សាលា​នឹង​ទទួល​សិស្ស​និស្សិត​មក​ពី​គ្រប់​តំបន់​ភៀស​សឹក​ទាំងអស់​ឱ្យ​ចូលរៀន​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ សាលា​រៀន​នៅ​ជាប់​បន្ទាត់​ព្រំដែន​ចំនួន ៦ ខេត្ត​បាន​បិទ​ទ្វារ សរុប ៨៨៣ សាលា ប៉ះពាល់​គ្រូ​បង្រៀន ៧២៧៨ និង​សិស្ស​សរុប ២០៨ ៩៥៩ នាក់។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​ផ្លូវ​ការ​លើ​ផេក​ក្រសួង​អប់រំ​កាល​ពី​ម្សិលមិញ៕

រូបភាព ៖ អឿម ឃឿម & វិទ្យាល័យសម្តេចឪ ខេត្តបាត់ដំបង 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *