អារាមធំជាងគេនៅបាត់ដំបង «ឥន្ទ្រាធិបតី» ក្នុងសម័យចៅហ្វាបែន

នៅ​បាត់ដំបង​មាន​អារាម​ឈ្មោះ​ថា វត្ត «ឥន្ទ្រាធិបតី» ឬវត្ត «សង្កែ» ។ ​យោង​តាម​ឯកសារ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​ព្រះ​វិហារ​នៃ​វត្ត​សង្កែ​នេះ ​ត្រូវ​បាន​ផ្ដើម​កសាង​ឡើង​ដោយ​លោក​កឋាថន ញ៉ុញ ឬ​លោក​ម្ចាស់​ព្រះ​កោដ្ឋ។

វត្ត «ឥន្ទ្រាធិបតី» ឬវត្ត «សង្កែ» ជា​វត្ត​ដែល​ធំ​ជាង​គេ​ក្នុង​ក្រុង​បាត់ដំបង នា​សម័យ​ចៅពញា កឋាថន ឈុំ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩០០។ ស្ថាបត្យកម្ម​នៃ​ព្រះ​វិហារ គឺជា​ប្រភេទ​សំណង់​មុខដាច់ ​ដែល​បច្ចុប្បន្ន​កម្រ​ជួប​នៅ​ក្នុងស្រុក។ នា​សម័យ​ខ្មែរ​ក្រហម​ព្រះ​វិហារ​វត្ត​សង្កែ​ត្រូវ​បាន​ក្រុម​អាវ​ខ្មៅ (ប៉ុល ពត) យក​ធ្វើ​ជា​ឃ្លាំង​ដាក់​គ្រាប់ ហើយ​បាន​ក្លាយ​ជា​តំបន់​ហាម​ឃាត់។ រហូត​ដល់​ខែ ធ្នូ ឆ្នាំ ១៩៧៨ ពេល​ដែល​កង​ទ័ព​វៀតណាម​វាយ​លុក​ចូល​ជួយ​កង​ទ័ព​កម្ពុជា​ ដើម្បី​រំដោះ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ព្រះ​វិហារ​សង្កែ​ត្រូវ​បាន​យន្តហោះ​ទម្លាក់​គ្រាប់​កម្ទេច ​ព្រោះ​ទីនោះ​ជា​ឃ្លាំង​ដាក់​គ្រាប់​គ្រប់​ប្រភេទ​របស់​ខ្មែរ​ក្រហម។ ពេល​នោះ​ហើយ​ដែល​ព្រះ​វិហារ​បាន​ខ្ទេចខ្ទី​និង​ឆេះ​អស់ រហូត​ដល់​ឆ្នាំ ១៩៩៣ ទើប​មាន​ការ​កសាង​ព្រះ​វិហារ​ថ្មី​លើ​ទីតាំង​នៃ​ខៀន​វិហារ​ចាស់។

អារាម​ដែល​ធំ​ជាង​គេ​ក្នុង​ក្រុង​បាត់ដំបង ក្នុង​សម័យ​ចៅ​ពញា កឋាថន ឈុំ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រើយខាងកើតដងស្ទឹងសង្កែ៕

រូបភាព ៖ កណ្ដៀរ/មន្ទីរទេសចរណ៍ខេត្តបាត់ដំបង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *