រូបរាងខាងក្រៅអាចចម្លងបាន តែរឿងអស្ចារ្យទាំងនេះ គ្មានស្ថាបត្យករណាលើលោកនេះ ចម្លងអង្គរបានឡើយ

ម្នាក់ក្នុងចំណោមពួកអ្នកទេសចរលោកខាងលិចទៅកាន់ប្រាសាទអង្គរគឺលោក អានតូនីញូ ដា មាដេឡេណា” (Antonio da Magdalena) លោកជាបុព្វជិត សាសនកាតុលិក (Catholic Religion) ជាជនជាតិ “ប៉ុទុយហ្គេស” (Portuguese) បានធ្វើកំណត់ត្រានៃការរកឃើញប្រាសាទអង្គរនៅឆ្នាំ១៥៨៦។

លោកបាននិយាយថា «វា គឺដូចជាសំណង់មិនធម្មតាដែលមិនអាចពិពណ៌នាវាជាមួយប៊ិកបាន វាហាក់ដូចជាគ្មានសំណង់ផ្សេងណាដូចនៅក្នុងពិភពលោក។ វាមានប្រាង្គច្រើន និងការតុបតែងយ៉ាងប្រណីត ហើយពិតជាអស្ចារ្យបំផុត ដែលជាទេពកោសល្យមនុស្សនឹងអាចគិតដល់»។

ខាងក្រោមនេះ AMS គ្រាន់តែធ្វើការស្រាវជ្រាវចំណុចសំខាន់ៗ ដែលជាភាពអស្ចារ្យនៃមហាប្រាសាទមួយនេះ ដែលជាអត្តសញ្ញាណជាតិនៃប្រទេសកម្ពុជា គ្មានជាតិសាសន៍ណា ឬ ស្ថាបត្យករណា នៅលើលោកនេះ អាចចម្លងបានឡើយ៖

១.រយៈពេលនៃការសាងសង់វែងបំផុត ប្រើដោយកម្លាំងមនុស្ស និងសត្វដើម្បីកសាង

ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ក្នុងគ.ស១១១៣ ដល់១១៥០(ពោលចំណាយពេលអស់ជាង ៣៨ឆ្នាំ) ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា និងមានទីតាំងស្ថិតនៅក្នុងរាជធានីយសោធរបុរៈ​។ ចំពោះការកសាងប្រាសាទអង្គរវត្តវិញ គឺត្រូវប្រើកម្លាំងពលកម្មប្រមាណជាង ៣០ម៉ឺននាក់ ដំរីជាង ៦ពាន់ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង ១០លានតោន។

២.ជាសំណង់ប្រាសាទ និងជាសំណង់ឧទ្ទិសដល់សាសនាធំបំផុតលើពិភពលោក

ព្រះ​បាទ​សូរ្យវរ្ម័ន​ទី២ ជា​អ្នក​សាងសង់​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ឡើង ក្នុង​ឆ្នាំ​១១១៣ ដល់​១១៥០​ ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​សាសនា​ហិណ្ឌូ ព្រះ​វិស្ណុ។ សំណង់​ទាំង​អស់​នៃ​ប្រជុំ​ប្រាសាទ​អង្គរ​វត្ត ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ដែល​ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក ជាប់​ក្នុង​កំណត់ត្រា Guinness។

៣.អត្ថន័យដ៏អស្ចារ្យនៃកំពូលទាំង ៥ នៃប្រាសាទអង្គរ និងគូទឹកព័ទ្ធជុំវិញប្រាសាទ

បើតាមលោកហ្សក សឺដេសបានឱ្យដឹងថាប្រាសាទអង្គរវត្តគឺតំណាងឱ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឱ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឱ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញប្រាសាទគឺ ជាសមុទ្រដែលព័ទ្ធជុំវិញ។

៤.ការគន់គូរតាមតារាសាស្ត្រនៅលើមេឃ ដើម្បីមកកសាងប្រាសាទអង្គររបស់កំពូលស្ថាបត្យករខ្មែរ

គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែលតំណាងឱ្យហ្វូងតារា ត្រាគោ កញ្ជុំសកលដែលមានអាយុកាល២លានឆ្នាំ ដែលមានចម្ងាយពីផែនដី ១៩ទ្រីលានគីឡូម៉ែត្រ ដោយស្មើនិងរង្វាស់កាំរស្មីព្រះអាទិត្យ ២ឆ្នាំពន្លឺ។ ប្រាសាទអង្គរវត្តមាន រាងឆ្លុះអ័ក្ស ៣ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយណ៍ អ័ក្សទាំង៣ ប្រៀបដូចជា រាងផ្កាយរណបដែលសំយោគយកថាមពលព្រះអាទិត្យដែលបានបាញ់បង្ហោះនៅពេលបច្ចុប្បន្ន។

៥.គ្រឹះប្រាសាទធ្វើអំពីខ្សាច់ ឯគូទឹកព័ទ្ធជុំវិញអាចទ្រគ្រឹះប្រាសាទបានរាប់ពាន់ឆ្នាំ

ស្ថាបត្យករ​ក្នុង​សម័យ​អង្គរ បាន​ជីក​ធ្វើ​ជា​​គូទឹក​នេះ​ឡើង គឺ​ដើម្បី​ការពារ​ដល់​តួ​ប្រាសាទ​អង្គរវត្ត​ទាំង​មូល​តែ​ម្ដង​។ តាម​រយៈ​វីដេអូ​ស្រាវជ្រាវរបស់បុរាណពិទូ បាន​ឱ្យ​ដឹង​​ថា ស្ថាបត្យករ​ដ៏​អស្ចារ្យ​ក្នុង​សម័យ​នោះ បាន​យក​ដី​ខ្សាច់ ដើម្បី​ចាក់​គ្រឹះ​កសាង​ប្រាសាទ​អង្គរ​វត្ត ព្រោះ​បុព្វ​បុរស​ខ្មែរ​ជឿ​ថា ដី​ខ្សាច់​អាច​ធ្វើ​ឱ្យ​តួ​ប្រាសាទ ឈរ​រឹង​មាំ​បាន​រាប់​ពាន់​ឆ្នាំ​។

តាម​ការ​ស្រាវ​ជ្រាវ​​ពី​បុរាណ​វិទូ បាន​បង្ហាញ​ទៀត​ថា ដី​ខ្សាច់​ជា​ប្រភេទ​ដី​មាន​សំណើម​ ដូច្នេះ​ហើយ​ត្រូវ​ការ​ទឹក​ដើម្បី​បន្សើម​ជា​ប្រចាំ។ ដូច្នេះ​ប្រសិន​បើ​ដី​ខ្សាច់​គ្មាន​ជាតិ​ទឹក នោះ​តួ​ប្រាសាទ​ទាំង​មូល​អាច​ស្រុត​ចុះ​បាន​។ ​ដោយ​មូលហេតុ​នេះ​ ហើយ​ទើប​ស្ថាបត្យករ​របស់​ខ្មែរ ក្នុង​សម័យ​នោះ​បាន​កេណ្ឌ​មនុស្ស​ជា​ច្រើន​នាក់ ដើម្បី​ជីក​ស្រះ​ធ្វើ​ជា​គូ​ទឹក ដែល​មាន​បណ្ដោយ​​ប្រវែង​រហូត​ដល់​ជាង ១៦ គីឡូម៉ែត្រ និង​ទទឹង​ជាង ២០០​ម៉ែត្រ​។

៦.ការគន់គូរដំណើរគោចរនៃព្រះអាទិត្យ បង្កើតបានជាបាតុភតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរ

រៀងរាល់ថ្ងៃទី២១ឬ២២ ខែមីនា និងថ្ងៃទី ២២ ឬ ២៣ ខែកញ្ញា គឺព្រះអាទិត្យរះនឹងរះចំកណ្តាលកំពូលប្រាសាទអង្គរ ដែលហៅថា ព្រឹត្តិការណ៍សមរាត្រី។

៧.អង្គរវត្តមានរូបភាពលាក់បង្កប់ច្រើនជាង ២០០ ផ្ទាំងដែលមិនអាចមើលដឹងដោយភ្នែកទទេបាន ត្រូវជំនួយដោយបច្ចេកវិទ្យា Scan Effect

ភាពអស្ចារ្យរបស់ប្រាសាទអង្គរ មិនអាចពណ៌នាអស់ត្រឹមប៉ុន្មានចំណុចខាងលើនេះបានឡើយ នៅមានរឿងរ៉ាវអច្ឆរិយជាច្រើនទៀត ដែលមកទល់នឹងបច្ចុប្បន្ននេះគ្មានអ្នកវិទ្យាសាស្ត្រណាអាចធ្វើការបកស្រាយលម្អិត ពីអច្ឆរិយភាពនៃគំនិតរបស់បុព្វបុរសខ្មែរបានឡើយ រាប់ពាន់សំណួរនៅតែកំពុងស្វែងរកចម្លើយថា ហេតុអីបានជាមនុស្សសម័យអង្គរមានទាំងបញ្ញា និងមានស្ថាបត្យកម្ម ដ៏អស្ចារ្យបែបនេះ ដោយគ្មានសំណង់ប្រាសាទណានៅលើលោកនេះប្រៀបប្រដូចបានឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *