ពិតជាស្អាតមែន បរិវេណប្រាសាទអង្គរវត្ត នារដូវកាលបៃតង មើលជ្រុងណាក៏ខៀវស្រងាត់

កម្រង​រូបភាព​ដ៏​ស្រស់​ត្រកាល​នៃ​បរិវេណ​​ប្រាសាទ​អង្គរ​វត្ត​នា​រដូវ​កាល​បៃតង​នេះ​ត្រូវ​បាន​បណ្ដា​មហាជន​ចែក​រំលែក​ព្រោងព្រាត​ពេញ​បណ្ដាញ​សង្គម ​និង​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ក្រាស់​ក្រែល។

ថ្មីៗ នេះ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហោះ​រូបភាព​ស្អាត​ៗ​នៃ​ប្រាសាទ​អង្គរវត្ត​អម​ដោយ​ទេសភាព​ខៀវ​ស្រងាត់​ក្នុង​រដូវ​កាល​បៃតង។ សម្រស់​ដ៏​ស្រស់​ត្រកាល​នៃ​ប្រាសាទ​បុរាណ​មួយ​នេះ​​កំពុង​ទាក់​ភ្នែក​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​មក​ទស្សនាពាំនាំ​នូវ​ទិដ្ឋភាពដ៏ល្អឯកទៅ​ចែកចាយ​បន្ត។

តាម​រយៈ​រូបភាព​ដែល​ទើប​បង្ហោះ​ថ្មីៗ ដោយផេកផ្លូវការខាងលើបាន​បង្ហាញ​នូវ​ជ្រុង​នៃ​បរិវេណ​ប្រាសាទ​អង្គរវត្ត​ដែល​មើល​ខាង​ណា​ក៏​បៃតង​ស្រស់​អមដោយវាល​ស្មៅ​ខៀវ​ស្រងាត់ដែល​លូតលាស់​ក៏​ព្រោះ​តែ​ដង្ហើម​ទឹក​ដែល​បង្អុរ​ចុះ​ដោយ​ព្រះ​ភិរុណ។ ពិតណាស់ សម្រស់​ប្រាសាទ​ដ៏ប្រណីតអម​ដោយ​ទេសភាព​យ៉ាង​ល្អ​ឯក​ព្រម​ជាមួយ​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​ទៀត​ផង​នោះ​ពិត​ជា​បាន​ធ្វើ​ឱ្យ​អ្នក​ទេសចរ​បាន​ធូរ​ស្រាល​រាល់​កង្វល់​ពេល​បាន​មក​ទស្សនា​ម្ដងៗ។ ​​

​គួរឱ្យដឹងដែរថា ប្រាសាទ​ចំណាស់​មួយ​នេះ​ទទួល​បាន​ការ​ស្ញប់ស្ញែង​មិន​ដាច់​ពី​សំណាក់​ទេសចរ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក។ ប្រាសាទ​នេះ​ដែរពុំ​ដែលត្រូវបាន​ភ្ញៀវ​ទេសចរ​​រំលង​នោះ​ទេ​រាល់​ពេល​មក​ប្រទេស​កម្ពុជា​និង​បាន​មក​ដល់​ខេត្ត​សៀមរាប។

ប្រាសាទអង្គរវត្ត ឬ​​អង្គរ​តូច​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ក្រុង​សៀមរាប​នៃ​ខេត្ត​សៀមរាប ដែល​មាន​ចម្ងាយ​ប្រមាណ ៧ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​សៀមរាប​ តាម​ផ្លូវ​កូម៉ៃ​ ឬ​ផ្លូវ​សាល​ដឺ​ហ្គោល៕

រូបភាព ៖ ស៊ិន ប្រណី,រដ្ឋ ផល្លីន



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *