ឃ្លាតចាកមាតុប្រទេសអស់រយៈពេលជាង ៣០ ឆ្នាំ ពេលនេះសមុច្ច័យដែលរក្សាទុកនៅប្រទេសជប៉ុន ត្រូវបានប្រគល់មកឱ្យកម្ពុជាដើម្បីរក្សាទុក និងបន្តការមើលថែបន្តនៅសារមន្ទីរនរោត្តមសីហនុ-អង្គរ។

នាព្រឹកថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៥ តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាជប៉ុនបាននាំយកសមុច្ច័យ ២២ ប្រគល់មកឱ្យកម្ពុជា។ សមុច្ច័យ ទាំង ២២ មានដូចជា កុលាលភាជន៍ចំនួន ២១ និងធ្វើអំពីលោហៈ១។ គួររម្លឹកថា សមុច្ច័យ ទាំងនេះខាងជប៉ុនទទួលបានពីប្រជាជននៅក្នុងភូមិ តានី សង្កាត់ រុនតាឯក ក្រុង រុនតាឯកតេជោសែន ខេត្តសៀមរាប កាលពី ៣០ ឆ្នាំមុន។
ក្រោយការរក្សាទុករយៈពេលដ៏យូរ ពេលនេះតំណាងសមាគមបានសម្រេចប្រគល់វត្ថុដ៏មានតម្លៃខាងលើមកសារមន្ទីរនរោត្តមសីហនុ-អង្គរដើម្បីថែរក្សាតាមបច្ចេកទេស និងទុកជាសម្បត្តិជាតិ ក៏ដូចជាសម្រាប់ការស្រាវជ្រាវផងដែរ។ ពិតណាស់ ការសម្រេចក្នុងការប្រគល់វត្ថុដ៏មានតម្លៃទាំងនេះមកឱ្យកម្ពុជាវិញ ក៏ព្រោះតែយល់ឃើញថាសារមន្ទីរដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា និងអភិរក្សរួមទាំងការដាក់តាំងបង្ហញវត្ថុបុរាណនានាដែលបានមកពីកំណាយស្រាវជ្រាវ និងមួយចំនួនដែលទទួលបានពីប្រជាពលរដ្ឋ៕



រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

























Account
Security
Favourite Content