ជួយគ្នាផ្សព្វផ្សាយ «អន្លង់ផ្សោតព្រះរំកិល» ឱ្យមានដង្ហើមបន្ត ទោះលែងមានផ្សោតក៏ដោយ

«អន្លង់​ផ្សោត​ព្រះ​រំកិល» គឺ​ជា​រមណីយដ្ឋាន​បង្កើត​ឡើង​ដោយ​សហគមន៍​ កាល​ពី​ឆ្នាំ​ ២០០២ ស្ថិត​នៅ​ចំណុច​អន្លង់​ឈើទាល ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ ខេត្ត​ស្ទឹង​ត្រែង ​ដែល​មាន​​ផ្ដល់​ជូន​សេវាកម្ម​ទេសចរណ៍​ដូច​ជា​ ជិះ​ទូក​ទស្សនា​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ និង​បោះ​តង់​សម្រាក​កម្សាន្ត​លើ​វាល​ខ្សាច់​ តាម​កោះ​នានា ក្នុង​ទន្លេ​មេគង្គ។

ប៉ុន្តែ​បច្ចុប្បន្ន​រមណីយដ្ឋាន​​អេកូ​ទេសចរណ៍​​មួយ​នេះ ​​​បាន​ទទួល​រង​ការ​បាត់​បង់​សក្ដានុពល​ដ៏​ធំ ​គឺ​សត្វ​ផ្សោត​ និង​ដើមឈើ​ទាល​តូច-ធំ ដែល​មាន​អាយុ​រាប់​រយ​ឆ្នាំ​។​ ជាក់​ស្ដែង​មុន​ឆ្នាំ ១៩៩៣ នៅ​ក្នុង​តំបន់​ អន្លង់ផ្សោត​ព្រះ​រំកិល ​មាន​ដើម​ឈើ​ទាល តូច-ធំ​ជា​ច្រើន​ដើម ដុះ​លើ​ច្រាំង​ទន្លេ តែឥឡូវមិន​មាន​ដើម​ឈើ​ទាល នៅ​សេសសល់​ទៀត​ឡើយ។ មួយ​វិញ​ទៀត​ អន្លង់​ផ្សោត​ព្រះ​រំកិល​នេះ ពុំ​មាន​សត្វ​ផ្សោត​រស់​នៅ​ច្រើន​ឡើយ។

​​​​​​​​​​​​​​មុនឆ្នាំ ២០២១ មាន​សត្វ​ផ្សោត​តែ ៣ ក្បាលប៉ុណ្ណោះ រស់​នៅ​ទីនេះ តែដោយ​មាន​ការ​រំខាន​ទី​​ពី​សំណាក់​អ្នកនេសាទ និង​ការ​ប្រែប្រួល​លំហូរ​ទឹក​ពី​ទំនប់​វារីអគ្គិសនី បាន​បណ្ដាល​ឱ្យ​សត្វ​ផ្សោត​ងាប់​ជា​បន្តបន្ទាប់​។ សត្វ​ផ្សោត​ញី​ដែល​នៅ​សេសសល់​ចុងក្រោយ ទម្ងន់ ១៨០ គីឡូក្រាម ប្រវែង ២៣០ សង់ទីម៉ែត្រ ក៏​បាន​ងាប់​បន្ត​ទៀត ដោយ​សារ​ជាប់​មង​អ្នក​នេសាទ។

​បើ​ទោះ​បី​ជា​យ៉ាង​នេះ ​ភ្ញៀវ​ទេសចរ​នៅ​តែ​អាច​មក​ទស្សនា​រមណីយដ្ឋាន «អន្លង់​ផ្សោត​ព្រះ​រំកិល» បាន​ដោយ​ជិះ​ទូក​មើល​ដើម​ឈើ​ធំ​ៗ​​ និង​បោះ​តង់​លើ​វាល​ខ្សាច់​នៅ​តាម​កោះ​នានា ក្នុង​ទន្លេ​មេគង្គ​ ទស្សនា​ឆ្អឹង​សត្វ​ផ្សោត​ដែល​​តាំង​បង្ហាញ​នៅ​ទី​ស្នាក់​ការ​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ផ្សោត​ព្រះ​រំកិល និង​ផ្ទាំង​រូបភាពដែល​បរិយាយ​អំពី​រឿង​និទាន​នៃ​ដើមកំណើត​សត្វ​ផ្សោត​៕

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ