ភូមិគ្រឹះសសរ ១០០ Le Relais de Chhlong នៅក្រចេះ ជាសំណង់បុរាណ រឹងមាំ និងល្អដូចដើម

ភូមិ​គ្រឹះ​បុរាណ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ក្រោយ​បង្ហាញ​វត្តមាន​នៅ​ក្នុង​ភាគ​យន្ត​ខ្នាត​ធំ​រឿង «ភូមិ​គ្រឹះ​អាគម»។ សំណង​បុរាណ​មួយ​នេះ​មាន​ទី​តាំង​នៅ​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

ភូមិ​គ្រឹះ​​នេះ គឺ​ជា​វិមាន​ដ៏​ល្បី​ឈ្មោះ​មួយ​ដែល​មាន​សសរ​គ្រឹះ​ ១០០ ​សាងសង់​ឡើង​ដោយ​ឥដ្ឋ​ និង​បាយ​អរ ហើយ​ជា​អគារ​សិល្បៈ​ទំនើបដែល​ឆ្លុះ​បញ្ចាំង​ពី​​ស្ថាបត្យកម្ម guot-du-jour។ ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នេះ​បាន​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ ១៩១៦ គឺ​ក្នុង​អំឡុង​ពេល​ជា​ច្រើន​ទសវត្សរ៍នៃ​ការ​តាំង​ទី​លំនៅ​របស់​គ្រួសារ​ត្រកូល កុយ។

យោង​តាម​ប្រភព​ជា​ច្រើន​ពី​អ្នក​ស្រុក​ក្បែរ​ៗ​ទី​នោះ​បាន​ឱ្យ​ដឹង​ថា​ វិមាន​ក្បែរ​ទន្លេ​មេគង្គ​មួយ​នេះ​ត្រូវ​បាន​ទុក​ចោល​តាំង​ពី​ឆ្នាំ ១៩៦៨ មក​ម្ល៉េះ។ មក​ដល់​ឆ្នាំ ២០១៨ ការ​ជួសជុល​ដំបូង​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​សហគ្រិន​បដិសណ្ឋារកិច្ច​ឯក​ជន​មួយ។

ក្រោយ​មក​កម្មវិធី​ស្ដារ​នីតិ​សម្បទា​រយៈពេល ២ ឆ្នាំ​បាន​ធ្វើ​ឱ្យ​វិមាន​នេះ​វិល​ត្រឡប់​ទៅ​រក​ភាព​រុងរឿង​ដោយ​បាន​បន្ថែម​នូវ​អាគារ​ថ្មី​មួយ​ដែល​មាន​រចនាបថ​ដូច​គ្នា​ និង​ព្រះ​ពន្លា​ពី​ឈើ​នៅ​ក្នុង​ភោជនីយដ្ឋាន។

មក​ទល់​បច្ចុប្បន្ន វិមាន​ឆ្លូង​មួយ​នេះ​បាន​ក្លាយ​ជា Le Relais ជា​កន្លែង​សម្រាក​លម្ហែ​​ជាមួយ​សណ្ឋាគារ​ដ៏​ប្រណីត​ដែល​អាចឱ្យអ្នកទេសចរទៅលេងបានក្នុង​ថ្ងៃឈប់សម្រាកឬថ្ងៃបុណ្យទាន៕

រូបភាព ៖ Le Relais de Chhlong



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន



Leave a Reply

Your email address will not be published.Required fields are marked *