បវរកញ្ញាខ្មែរមួយរូបទៀតហើយ ត្រូវបានប្រេនលំដាប់ពិភពលោក Chanel ផ្នែកផលិតផលគ្រឿងសម្អាង គឺChanel Beauty បានអញ្ជើញជាភ្ញៀវចូលរួមក្នុងកម្មវិធី ដែលរៀបចំធ្វើឡើងនៅហុងកុងកាលពីពេលថ្មីៗ។ ម្នាក់នោះគឺកញ្ញា Sydney Marith។


កម្មវិធីដែល Sydney ចូលរួម គឺសម្ពោធទឹកអប់ Blue De Chanel ថ្មីរបស់ប្រេន Chanel ដែលស្ថិតនៅក្នុង Chanel Beauty។ បវរកញ្ញាកូនកាត់ខ្មែរអាមេរិករូបនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អ្នកគាំទ្រ គ្រាបានចូលរួមកម្មវិធីប្រេនកំពូលលើលោកមួយនោះ ហើយការរៀបចំខ្លួនរបស់ Sydney ពិតជាស្រស់ឆើតឆាយខ្លាំង។
រ៉ូបខ្លីពណ៌ខ្មី អត់ដៃ ស៊ីជាមួយស្បែកជើងកវែង និងមានអាវសធំគ្របពីក្រៅ បញ្ចេញរាងរៅដ៏គួរឲ្យទាក់ទាញរបស់កញ្ញា។ ការចូលរួមរបស់ Sydney ក្នុងកម្មវិធីនោះ កញ្ញាក៏បានជួបជាមួយបុគ្គលល្បីៗដែលមានសម្រស់ទាក់ទាញមិនចាញ់គ្នាប៉ុន្មានឡើយ ហើយសំខាន់សុទ្ធតែជាស្រីស្អាត ប្រុសសង្ហា ហើយក៏ជាអ្នកខ្លាំងក្នុងវិស័យ skin care និង cosmetic ប្រចាំតំបន់អាស៊ី។
ខាងក្រោមជារូបភាពជាច្រើនសន្លឹករបស់ Miss Planet Cambodia 2025 បានបង្ហោះលើបណ្ដាញសង្គម។ មានទាំង content creator ស្រីស្អាត HAZELLE និង shirlizleee ហើយមានបុរសសង្ហា Moosa Kalimullah Harriokami ព្រមទាំង Jon-Ayden Wong៕












រូបភាព៖ Sydney Marith























































Account
Security
Favourite Content