ក្រសួងវប្បធម៌ចេញអន្តរាគមន៍ផ្លូវការពាក់ព័ន្ធទង្វើអសីលធម៌របស់ថៃចំពោះការលួចចម្លងប្លង់ និងរចនាប័ទ្មប្រាសាទអង្គរវត្ត

លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​លើក​បង្ហាញ​ពី​ទង្វើ​អសីលធម៌​របស់​ប្រទេស​ថៃ​ចំពោះ​ការ​លួច​ចម្លង​​ប្លង់ ​និងរចនាប័ទ្មប្រាសាទ​អង្គរវត្ត​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ៤៧ របស់​គណៈ​ធម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​ធ្វើ​ឡើង​​នា​ទី​ក្រុង​ប៉ារីស ប្រទេសបារាំងនា​ពេល​ថ្មីៗនេះ។ ​

ដូច​ដែល​មហាជន​បាន​ដឹង​ហើយ​ថា​ខាង​ភាគី​នៃ​ប្រទេស​ថៃ​បាន​លួច​ចម្លង​ និង​សាងសង់​សំណង់​ស្ថាបត្យកម្ម​ពី​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា​ដោយ​ពុំ​មាន​ការ​ពិភាក្សា​ក៏​ដូច​ជា​សុំ​ការ​អនុញ្ញាត​ពី​ខាង​កម្ពុជា​នោះ​ឡើយ។ ទង្វើ​អសីលធម៌​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ​ចំពោះ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ខាង​កម្ពុជា​ពិត​ជា​ពុំ​អាច​ឈរ​ឱប​ដៃ​មើល​បាន​នោះ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី ៤៧ របស់​គណៈ​ធម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ នា​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​បញ្ចេញ​បទ​អន្តរាគមន៍​ផ្លូវ​ការ​មួយ​ច្បាប់​លើក​ឡើង​អំពី​ក្ដី​បារម្ភ​ចំពោះ​សំណង់​ចម្លង​តាម​គំរូ​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ខេត្ត​បុរីរម្យ ប្រទេស​ថៃ ដែល​មាន​ន័យ​ដូច​ខាង​ក្រោម​នេះ៖

«ថ្ងៃ​នេះ យើង​ខ្ញុំ​សូម​ជម្រាប​ជូន​គ្រប់​សមាជិក​គណៈ​ធម្មាធិការ​ទាំង​អស់​អំពី​កង្វល់​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​សំណង់​ចម្លង​ធំ​តាម​គំរូ​ប្រាសាទ​អង្គរ​វត្ត នៅ​ក្នុង​ខេត្ត​បុរី​រម្យ ព្រះ​រាជាណាចក្រ​ថៃ ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​កម្ពុជា ហើយ​ក៏​មិន​គោរព​ទៅ​ដល់​ក្រម​សីលធម៌​នៃ​តម្លៃ​វប្បធម៌​របស់​កម្ពុជា​​នោះ​ដែរ។ មួយ​វិញ​ទៀត​នោះ ការ​សាងសង់​នេះ​ក៏​បាន​ប៉ះពាល់​ផង​ដែរ​ទៅ​ដល់ សុចរិត​ភាព បូរណភាព សេចក្ដី​ទៀង​ត្រង់ ភាព​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់ និង​តម្លៃ​លេច​ធ្លោ​ជា​សកល​របស់​រមណីយដ្ឋាន​អង្គរ​ទាំង​មូល។ ទោះ​បី​យើង​ខ្ញុំ​បាន​ខិត​ខំ​ព្យាយាម​ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​ការ​ជជែក​ជាមួយ​ភាគី​ថៃ ក៏​ការ​សាងសង់​នេះ​នៅ​តែ​បន្ត​មិន​បញ្ឈប់​នោះ​ដែរ។ ករណី​សាងសង់​ចម្លង​នេះ កំពុង​បង្ក​សំណល់​គំរូ​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​គ្រប់​បេតិកភណ្ឌ​ពិភពលោក​ទាំង​អស់។ ដូច្នេះ យើង​ខ្ញុំ​ស្នើ​អង្គការ​យូណេស្កូ ក៏​ដូច​ជា​ស្ថាប័ន​ពិគ្រោះ​យោបល់​ទាំង​អស់​របស់​អង្គការ​យូណេស្កូ​ជួយ​ពិនិត្រ​ជា​ទូទៅ​លើ​បញ្ហា​នេះ​ជាមួយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់»។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា កាល​ពី​អំឡុង​ឆ្នាំ ២០២១ ថៃ​បាន​កសាង​ប្រាសាទ​សីហ​នគរ (Siha Nakhon) នៅ​ក្នុង​វត្ត​ភូ​ម៉ាន​ហ្វា (Phu Man Fah) ដោយ​​ចម្លង​ប្លង់ ​និងរចនាប័ទ្មប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ​ទាំង​ស្រុង។ ចំពោះ​ករណី​នេះ​ខាង​ភាគី​កម្ពុជា​បាន​សិក្សា​ជា​អន្លើ​ និង​បាន​យក​ចិត្ត​ទុក​ជា​ទី​បំផុត​ក្នុង​ការ​គាំពារ​ក៏​ដូចជា​ថែ​រក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​កម្ពុជា​មួយ​នេះ៕

សំណង់ប្រាសាទ​អង្គរវត្តនៅលើទឹកដីនៃប្រទេសកម្ពុជា

សំណង់ប្រាសាទដែលលួចចម្លងដោយប្រទេសថៃ (កំពុងសាងសង់)

សំណង់ប្រាសាទ​អង្គរវត្តនៅលើទឹកដីនៃប្រទេសកម្ពុជា

សំណង់ប្រាសាទដែលលួចចម្លងដោយប្រទេសថៃ (កំពុងសាងសង់)

រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: & ទូរទស្សន៍ជាតិកម្ពុជា


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ក្រសួងវប្បធម៌ បើកបង្រៀនជំនាញវិជ្ជាជីវៈដូនតា ឥតគិតថ្លៃ នៅខេត្តទាំង ៩ នេះ

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀប​ចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដូនតា ដោយ​ឥត​បង់​ថ្លៃ សម្រាប់​ឆ្នាំ ២០២៦ ជូន​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​បន្ត​វេន ក៏​ដូច​ជា​ថែរក្សា ការពារ ចំណេះ​ជំនាញ​ពី​អ្នក​

CEO ចិត្តទូលាយ! Jisoo ជូនកាបូប Dior តម្លៃខ្ទង់ ៣០០០ដុល្លារ ដល់បុគ្គលិកជាកាដូ

ផ្អែកតាមការចុះផ្សាយរបស់ Kbizoom នៅថ្ងៃទី៧ ខែមេសា នេះ Jisoo បាននាំយកកាបូបយីហោប្រណិត Dior មកចែកជូនជាកាដូដល់បុគ្គលិក​ប្រចាំក្រុមហ៊ុនខ្លួន ដោយកាបូបខ្លះមានតម្លៃខ្ពស់ដល់ទៅ ៤.៤៥លានវ៉ុន ឬប្រមាណ

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *