ក្រសួងវប្បធម៌ចេញអន្តរាគមន៍ផ្លូវការពាក់ព័ន្ធទង្វើអសីលធម៌របស់ថៃចំពោះការលួចចម្លងប្លង់ និងរចនាប័ទ្មប្រាសាទអង្គរវត្ត

លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​លើក​បង្ហាញ​ពី​ទង្វើ​អសីលធម៌​របស់​ប្រទេស​ថៃ​ចំពោះ​ការ​លួច​ចម្លង​​ប្លង់ ​និងរចនាប័ទ្មប្រាសាទ​អង្គរវត្ត​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ៤៧ របស់​គណៈ​ធម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​ធ្វើ​ឡើង​​នា​ទី​ក្រុង​ប៉ារីស ប្រទេសបារាំងនា​ពេល​ថ្មីៗនេះ។ ​

ដូច​ដែល​មហាជន​បាន​ដឹង​ហើយ​ថា​ខាង​ភាគី​នៃ​ប្រទេស​ថៃ​បាន​លួច​ចម្លង​ និង​សាងសង់​សំណង់​ស្ថាបត្យកម្ម​ពី​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា​ដោយ​ពុំ​មាន​ការ​ពិភាក្សា​ក៏​ដូច​ជា​សុំ​ការ​អនុញ្ញាត​ពី​ខាង​កម្ពុជា​នោះ​ឡើយ។ ទង្វើ​អសីលធម៌​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ​ចំពោះ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ខាង​កម្ពុជា​ពិត​ជា​ពុំ​អាច​ឈរ​ឱប​ដៃ​មើល​បាន​នោះ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី ៤៧ របស់​គណៈ​ធម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ នា​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​បញ្ចេញ​បទ​អន្តរាគមន៍​ផ្លូវ​ការ​មួយ​ច្បាប់​លើក​ឡើង​អំពី​ក្ដី​បារម្ភ​ចំពោះ​សំណង់​ចម្លង​តាម​គំរូ​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ខេត្ត​បុរីរម្យ ប្រទេស​ថៃ ដែល​មាន​ន័យ​ដូច​ខាង​ក្រោម​នេះ៖

«ថ្ងៃ​នេះ យើង​ខ្ញុំ​សូម​ជម្រាប​ជូន​គ្រប់​សមាជិក​គណៈ​ធម្មាធិការ​ទាំង​អស់​អំពី​កង្វល់​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​សំណង់​ចម្លង​ធំ​តាម​គំរូ​ប្រាសាទ​អង្គរ​វត្ត នៅ​ក្នុង​ខេត្ត​បុរី​រម្យ ព្រះ​រាជាណាចក្រ​ថៃ ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​កម្ពុជា ហើយ​ក៏​មិន​គោរព​ទៅ​ដល់​ក្រម​សីលធម៌​នៃ​តម្លៃ​វប្បធម៌​របស់​កម្ពុជា​​នោះ​ដែរ។ មួយ​វិញ​ទៀត​នោះ ការ​សាងសង់​នេះ​ក៏​បាន​ប៉ះពាល់​ផង​ដែរ​ទៅ​ដល់ សុចរិត​ភាព បូរណភាព សេចក្ដី​ទៀង​ត្រង់ ភាព​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់ និង​តម្លៃ​លេច​ធ្លោ​ជា​សកល​របស់​រមណីយដ្ឋាន​អង្គរ​ទាំង​មូល។ទោះ​បី​យើង​ខ្ញុំ​បាន​ខិត​ខំ​ព្យាយាម​ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​ការ​ជជែក​ជាមួយ​ភាគី​ថៃ ក៏​ការ​សាងសង់​នេះ​នៅ​តែ​បន្ត​មិន​បញ្ឈប់​នោះ​ដែរ។ ករណី​សាងសង់​ចម្លង​នេះ កំពុង​បង្ក​សំណល់​គំរូ​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​គ្រប់​បេតិកភណ្ឌ​ពិភពលោក​ទាំង​អស់។ដូច្នេះ យើង​ខ្ញុំ​ស្នើ​អង្គការ​យូណេស្កូ ក៏​ដូច​ជា​ស្ថាប័ន​ពិគ្រោះ​យោបល់​ទាំង​អស់​របស់​អង្គការ​យូណេស្កូ​ជួយ​ពិនិត្រ​ជា​ទូទៅ​លើ​បញ្ហា​នេះ​ជាមួយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់»។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា កាល​ពី​អំឡុង​ឆ្នាំ ២០២១ ថៃ​បាន​កសាង​ប្រាសាទ​សីហ​នគរ (Siha Nakhon) នៅ​ក្នុង​វត្ត​ភូ​ម៉ាន​ហ្វា (Phu Man Fah) ដោយ​​ចម្លង​ប្លង់ ​និងរចនាប័ទ្មប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ​ទាំង​ស្រុង។ ចំពោះ​ករណី​នេះ​ខាង​ភាគី​កម្ពុជា​បាន​សិក្សា​ជា​អន្លើ​ និង​បាន​យក​ចិត្ត​ទុក​ជា​ទី​បំផុត​ក្នុង​ការ​គាំពារ​ក៏​ដូចជា​ថែ​រក្សា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​កម្ពុជា​មួយ​នេះ៕

សំណង់ប្រាសាទ​អង្គរវត្តនៅលើទឹកដីនៃប្រទេសកម្ពុជា

សំណង់ប្រាសាទដែលលួចចម្លងដោយប្រទេសថៃ (កំពុងសាងសង់)

សំណង់ប្រាសាទ​អង្គរវត្តនៅលើទឹកដីនៃប្រទេសកម្ពុជា

សំណង់ប្រាសាទដែលលួចចម្លងដោយប្រទេសថៃ (កំពុងសាងសង់)

រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: & ទូរទស្សន៍ជាតិកម្ពុជា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *